Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពិតជារឿងចម្លែកទៀតហើយ! បងប្រុសយកថ្នាំំឱ្យលេបហើយមិនព្រមលេបខឹងសម្បារគ្នារហូតឈ្លោះទាស់សម្តីក៏ស្ទុះទៅទាញកំបិតចិតបន្លែចាក់បងប្រុស៧ដងឱ្យស្លាប់ ស្រាប់តែម្តាយព្យាយាមលាក់បាំងខ្លាចបែករឿងក៏លួចយកសពកប់ស្ងាត់ៗ

by KBN Journalist
July 18, 2022
in សង្គម
928
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា សពបុរសជនជាតិអ៊ិស្លាមម្នាក់ ត្រូវបានសមត្ថកិច្ច គាស់យកមកត្រួតពិនិត្យទាំងភ្លៀង នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ បន្ទាប់ពីបែកធ្លាយរឿងឃា.តកម្ម ដោយសង្ស័យប្អូនស្រី ជាអ្នកចាក់សម្លា.ប់ បងប្រុស បន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសារ។

ស្រាប់តែ ម្តាយសព បានព្យាយាមលាក់បាំង ដោយអះអាងថា សពកូនប្រុសរបស់ខ្លួន បានស្លាប់ដោយសារតែជំងឺសួត។ ក្រោយសមត្ថកិច្ចបានធ្វើការគាស់ស.ពយកមកត្រួតពិនិត្យនេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ៣ និង ៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ នៅចំណុចដីសហគមន៍ ដែលស្ថិតនៅភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យ ថាជារឿងឃាតកម្ម។

ទន្ទឹមនោះ ស្រីម្នាក់ ដែលគេស្គាល់ថា ជាប្អូនស្រីរបស់ស.ព ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដោយជាប់សង្ស័យថា បានចាក់សម្លាប់បងប្រុសខ្លួន។ សពដែលសង្ស័យថា ប្អូនស្រីចាក់សម្លា.ប់នោះ ឈ្មោះ ឡោះ សុខគ្រី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរលាងម៉ូតូ មានលំនៅ ក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកប្អូនស្រី ដែលជាប់សង្ស័យ ឈ្មោះ ឡោះ ស៊ីម៉ាស់ អាយុប្រមាណ ៣៧ឆ្នាំ។

សមត្ថកិច្ច ឱ្យដឹងថា បុរសខ្មែរអ៊ិស្លាមរូបនោះ បានស្លា.ប់ទាំងអាថ៌កំបាំង កាលពីវេលាម៉ោងប្រមាណ ១០ និង ៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្តាយឈ្មោះ ម៉ើ ហ្វាល់ អាយុ ៧២ឆ្នាំ បានព្យាយាមលាក់បាំងការពិត ដោយបានធ្វើលិខិតគោរពចូលទៅអនាម័យខណ្ឌឫស្សីកែវ ដើម្បីសុំបញ្ចុះស.ព ដោយអះអាងថា កូនប្រុសរបស់ខ្លួន បានស្លាប់ ដោយសារតែជំងឺសួតរយៈពេល ១០ឆ្នាំមកហើយ។

បន្ទាប់ពីកប់ស.ពរួច ក៏មានការភ្ញាក់ផ្អើល និងមានការសង្ស័យពីអ្នកជិតខាងជាខ្លាំង ហើយសមត្ថកិច្ចក៏បានចុះសាកសួរ ដោយមានការសង្ស័យថា ជារឿងឃាតកម្ម ក៏បានឃាត់ខ្លួនស្រ្តីជាប្អូននោះ នៅវេលាថ្ងៃត្រង់ និងឈានទៅគាស់ស.ព យកមកត្រួតពិនិត្យ។

លទ្ធផលនៃការពិនិត្យសាកស.ពបុរសខ្មែរឥស្លាមម្នាក់ ដែលក្រុមមន្ត្រីជំនាញ បានគាស់ពីផ្នូ.រទាំងភ្លៀង មកពិនិត្យ នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ បង្ហាញថា បុរសរងគ្រោះ ត្រូវប្អូនស្រី ចាក់សម្លា.ប់នឹងកាំបិ.តចិតបន្លែ ចំនួន ៧កាំបិត។ បុរសរងគ្រោះ បានស្លា.ប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយប្អូនស្រី ដែលចាក់សម្លា.ប់បងប្រុសនោះ ត្រូវបានគេអះអាងថា មានជំងឺសរសៃប្រសាទ។
សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ បងប្រុស បានយកថ្នាំសរសៃប្រសាទអោយប្អូនលេប តែនាងមិនលេប ក៏មានទំនាស់គ្នា ហើយប្អូនស្រីខឹងបានទាញកូនកាំបិត ចាក់បងចំនួន ៧កាំបិត របួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយស្លា.ប់តែម្តង។

នៅក្រោយគាស់ស.ពទាំងភ្លៀង និងបានត្រួតពិនិត្យរួច សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ត្រូវប្អូនស្រី ដែលមានជំងឺសរសៃប្រសាទ ចាក់ត្រូវ ៧កាំបិត។ បុរសរងគ្រោះ បានស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត កាលពីយប់ថ្ងៃទី១៧កក្កដា ឆ្នាំ២០២២៕

សេចក្តីរាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post

លោក សោម សម្បត្តិ ថៅកែក្រុមហ៊ុនថ្នាំពណ៌ដ៏ធំជាងគេនៅស្រុកខ្មែរបែរជាបែកធ្លាយរឿងអាស្រូវប្រព្រឹត្តិបទល្មើសរហូតដល់៤ករណី ខណៈតុលាការប្រកាសឱ្យចូលខ្លួនបំភ្លឺ

ឆ្នាំនេះពិតកក្រើកជាមិនខាន! ស្រាប់តែលេចវត្តមាន  លី ណៃស៊ីម ដែលគេស្គាល់ជាស្រីស្អាតមានសមត្ថភាពកំពុងទាក់ទាញក្រសែរភ្នែកអ្នកគាំទ្រ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!