Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ក្រុមបាល់ទាត់ដ៏ធំមួយនេះជ្រើសរើសវិធីសាស្រ្តមួយនេះក្នុងផ្នែកហ្វឹកហាត់ស្មារតីសម្រាប់ត្រៀមខ្លួនមុនចូលប្រកួត

by KBN Journalist
July 23, 2022
in កីឡា
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ដូចពាក្យស្លោក ពីដើមពោលថា “គោលដៅតែមួយឯផ្លូវខ្វាត់ខ្វែង ជ្រើសតាមជាក់ស្ដែងគួរដើរផ្លូវណា ផ្លូវដែលស្រណុកមិនប្រាកដថា ដូចផ្លូវបន្លាឆ្កាដោយដៃឯង” ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមកីឡាករបាល់ទាត់នៃក្រសួងការពារជាតិទទួលបាននូវ អារម្មណ៍ស្រស់ស្រាយ និងជាមេរៀនដ៍ល្អ បន្ទាប់ពី ថ្នាកដឹកនាំសំខាន់ៗ TIFFY ARMY FC ដឹកនាំដោយលោក បណ្ឌិត សុផាឆៃ វិរៈពូជុង ប្រធានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC បាននិមន្ត ព្រះតេជ្ជគុណ គូ សុភាព ធ្វើសមាធិ អប់រំផ្លូវចិត្ត ជូនដល់ ក្រុមគ្រូបង្វឹក និងក្រុមកីឡាករ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ក្នុងបរិវេណ សណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ ។

លោក បណ្ឌិត សុផាឆៃ វិរៈពូជុងប្រធានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC បានបញ្ជាក់ថា ការធ្វើសមាធិនេះ គឺជាមេរៀនដ៍ល្អមួយសម្រាប់ ថ្នាក់ដឹកនាំ មន្ត្រីគ្រូបង្វឹក និងកីឡាករ ក្នុងការរក្សាចិត្តអោយស្ងប់ កាលណាមានចិត្តស្ងប់នោះ ការធ្វើកិច្ចការងារ ឬការប្រកួតនិងទទួលបានលទ្ធផលល្អ ព្រមទាំងទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន។

ជាមួយគ្នានោះ ព្រះអង្គ គូ សុភាព ក៏បានមានសង្ឃដីការឱ្យដឹងដែរថា ការអប់រំផ្លូវចិត្ត ដោយការធ្វើសមាធិ ជាវិធីល្អប្រសើរក្នុងការជួយជម្រុញដល់កីឡាករៗ ដើម្បីត្រៀមខ្លួនមុនចូលរួមប្រកួត ហើយនៅពេលប្រកួតដែលអាចជួបការប៉ះគ្នា គួររំលឹកនូវ សីលធម៌ សុជីវធម៌ ជាពិសេសភាពអត់ធ្មត់ កុំគ្រៀវគ្រោត ឆៀវឆាវ ជៀសវាងនូវជម្លោះនូវហិង្សារ។ ព្រះអង្គក៏សូមជូនពរដល់ក្រុមបាល់ទាត់ TIFFY ARMY FC ទទួលបានលទ្ធផលល្អៗ សម្រាប់ការប្រកួតនាពេលខាងមុខនេះផងដែរ។

សូមបញ្ជាក់ផងដែរថា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬ ក្រុមបាល់ទាត់ TIFFY ARMY FC ក្រោយពីទទួលបានប្រធានថ្មីក្រោមការដឹកនាំលោក បណ្ឌិត សុផាឆៃ វិរៈពូជុង គឺមានភាពខុសប្លែកពីមួយរដូវកាលទៅមួយរដូវកាល ហើយកន្លងមកបើទោះបីជាជួបវិបត្តិកូវិដ១៩យ៉ាងក៏ដោយ ក៏ក្រុមបាល់ទាត់មួយនេះ ហែលឆ្លងឧបសគ្គ និង យកជម្នះបានច្រើនលើកច្រើនសារ ទទួលបានលទ្ធផលល្អៗ។ បើទោះបីជាក្រុមបាល់ទាត់មួយនេះនៅកំពូលតារាក៏ពិតមែន តែក្រុមបាល់ទាត់ TIFFY ARMY FC នៅតែមិនអាចលើកពានរង្វាន់លីកធំ។

ប៉ុន្តែក្រុមបាល់ទាត់ទាំងប្រធាននិងក្រុមថ្នាក់ដឹកនាំ ក៏ធ្លាប់ថ្លែងបញ្ជាក់ថា TIFFY ARMY FC ក៏ជាក្រុមបាល់ទាត់សម្រាប់កម្ពុជាដ៏សំខាន់ ក្នុងជួយបង្កើតថ្នាល់បណ្តុះបណ្តាលក្មេងៗជំនាក់ក្រោយ បន្តតំណែងពីព្រះច្បម ហើយក្រុមបាល់ទាត់មួយ ត្រូវបានចាត់ទុកថា ក្រុមកំពូលដែលលេងដោយការគោរពប្រកបវិជ្ជជីវៈ និងសុជីវធម៌ខ្ពស់ជាង១០ក្រុមទៀត នៅក្នុងលីគធំកម្ពុជា។

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬ ក្រុមបាល់ទាត់ TIFFY ARMY FC ក៏ត្រូវបានចាត់ទុកថា ជាក្រុមមួយដែលលេចធ្លោខ្លាំងផងដែរ មិនត្រឹមមានកីឡាករឆ្នើមៗ ទាំងកីឡាករខ្មែរ និងកីឡាករបរទេសនោះ សូម្បីតែគ្រូបង្គោលម្នាក់ៗ សុទ្ធសឹងតែគ្រូមានបទពិសោធន៍ ទាំងផ្នែកស្មារតីនិងយុទ្ធសាស្រ្តសម្រាប់ក្រុម ហើយអ្វីដែលពិសេសនោះ គឺក្រុមមួយនេះ គឺចាត់ធម៌វិន័យពុទ្ធឱវាទជាគោលការណ៍ រហូតសម្រេចជ្រើសរើស និងសូមនិមន្ត ព្រះអង្គ គូ សុភាព លោកគ្រូសូត្រឆ្វេងនៃចៅធិការវត្តគល់ទទឹង មកផ្តល់និងជួយបង្ហាត់បង្រៀនលើកទឹកចិត្តផ្នែកស្មារតីនិងពង្រឹងសុជីវធម៌បន្ថែម ដែលនេះមានតែក្រុមបាល់ទាត់ TIFFY ARMY FC ធ្វើនិងគោរពប្រតិបត្តិភ្ជាប់ភ្ជួនបានល្អខ្លាំងជាងក្នុងលីគកម្ពុជា៕

អត្ថបទដោយ Renno រូបភាព សហការី

ADVERTISEMENT
Next Post
ផ្អើលមួយប្រទេស! ពេលនេះសមត្ថកិច្ចរកឃើញជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វាដែលចូលមកកម្ពុជានោះហើយ

ផ្អើលមួយប្រទេស! ពេលនេះសមត្ថកិច្ចរកឃើញជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វាដែលចូលមកកម្ពុជានោះហើយ

រ៉ូស ប្រកាសលោកផ្កាយពីរនាក់ឱ្យប្រញាប់តេរកនាងភ្លាម បើមិនចង់បន្តបែកធ្លាយរឿងអ្វីទៀត

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!