Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ចេញញត្តិគាំទ្រពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

by KBN Journalist
August 2, 2022
in សង្គម
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក បានចេញញត្តិសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់កម្ពុជា។

នៅក្នុងញត្តិនេះ បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។

ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៕

ADVERTISEMENT
Next Post
អាមេរិកឆ្លើយតបវិញយ៉ាងសាមញ្ញត្រជាក់ៗ បើទោះបីជាចិនបញ្ចេញកងទ័ពធ្វើសមយុទ្ធហ៊ុមព័ន្ធកោះត៉ៃវាន់និងជេរអាមេរិកថាជាមនុស្ស “គ្រោះថ្នាក់និងឆោតល្ងង់”

អាមេរិកឆ្លើយតបវិញយ៉ាងសាមញ្ញត្រជាក់ៗ បើទោះបីជាចិនបញ្ចេញកងទ័ពធ្វើសមយុទ្ធហ៊ុមព័ន្ធកោះត៉ៃវាន់និងជេរអាមេរិកថាជាមនុស្ស “គ្រោះថ្នាក់និងឆោតល្ងង់”

អ្នកស្រុកកំចាយមារខេត្តព្រៃវែងសម្រេចចិត្តបោះទុនទិញសិទ្ធផ្តាច់ខេត្តធំចំនួនពីរពី Richell Home ដោយភាពជឿជាក់

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!