Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ល្បិចថ្មី! តេបោកថាមិត្តភ័ក្ត្រនាងឈឺហើយសូមប្រញាប់មកមើលជាបន្ទាន់! ខាងស្រីមិនស្គាល់គេទេ តែឱ្យគេមកយកជូនទៅផ្ទះ បែរជាត្រូវក្រុមបុរសៗបោកយកទៅចាប់រំលោភក្នុងព្រៃទាល់តែសម្រេច

by KBN Journalist
August 6, 2022
in សង្គម
ល្បិចថ្មី! តេបោកថាមិត្តភ័ក្ត្រនាងឈឺហើយសូមប្រញាប់មកមើលជាបន្ទាន់! ខាងស្រីមិនស្គាល់គេទេ តែឱ្យគេមកយកជូនទៅផ្ទះ បែរជាត្រូវក្រុមបុរសៗបោកយកទៅចាប់រំលោភក្នុងព្រៃទាល់តែសម្រេច
945
SHARES
15.8k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ខេត្តសៀមរាប៖ តេបោកថាមិត្តភ័ក្ត្រនាងឈឺហើយសូមប្រញាប់មកមើលជាបន្ទាន់! ខាងស្រីមិនស្គាល់គេទេ តែឱ្យគេមកយកជូនផ្ទះ បែរជាត្រូវក្រុមបុរសៗបោកយកទៅរំលោកបូកនៅក្នុងព្រៃឧទ្យានអង្គរបានសម្រេចរួចគេចខ្លួន នាងអង្គុយត្រឹមហួចចិត្តសោកស្តាយបានត្រឹមយំចង្អុលខោខ្លីលីអូនិងទីតាំងកើតហេតុ។

នារីបម្រើការងារនៅក្នុងហាងម៉ាក់ប្រាងថ្មីម្នាក់ត្រូវបានបុរសចំនួន២នាក់តេហៅយកទៅរំលោភបូកនៅក្នុងព្រៃឧទ្យានអង្គរ។ បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថាករណីរំលោភសេពសន្ថវៈនេះបានកើតឡើងនៅថ្ងៃទី០៤ខែសីហា ឆ្នាំ២០២២នៅចំណុចក្នុងព្រៃឧទ្យានអង្គរស្ថិតក្នុងក្រុមទី១៥ភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រីអាយុ១៨ឆ្នាំមុខរបរបុគ្គលិកធ្វើការនៅហាងម៉ាក់ប្រាងថ្មីមានទីលំនៅកំណើតឃុំដំដែកស្រុកសូទ្រនិគមខេត្តសៀមរាបបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប។

ជនសង្ស័យចំនួន២នាក់មិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល២៤ឆ្នាំកម្ពស់១៧០mមាឌធំ សម្បុសច្រមុះស្រួចភ្នែកធំៗពាក់អាវយឺតពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែងម៉ូតូសង់ពណ៌ខ្មៅមិនចាំសេរីមិនចាំផ្លាកលេខ។

តាមកំណត់ហេតុបញ្ជាក់ថា ករណីនេះមូលហេតុជនសង្ស័យបានខលទូរស័ព្ទទៅជនរងគ្រោះថា មានមិត្តភក្តិស្រីឈឺនៅបន្ទប់ជួលស្ថិតភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាបឈឺធ្ងន់អោយទៅជួយមើល ប៉ុន្តែជនរងគ្រោះប្រាប់ថា មិនមានម៉ូតូជិះក៏អោយជនសង្ស័យមកយកដើម្បីទៅមើលមិត្តភ័ក្កដែលឈឺនៅពេលជនសង្ស័យទៅយកជនរងគ្រោះខាងលើ ក៏បានឌុបមកដល់ចំណុចកើតហេតុជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភបូកបានសម្រេចតែម្ដង។ ក្រោយធ្វើសកម្មភាពបានសម្រេចជនសង្ស័យទាំង០២នាក់បានជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។

ជុំវិញករណីនេះជនរងគ្រោះត្រូវបានកម្លាំងអធិការក្រុងសៀមរាបនាំយកទៅសួរនាំដើម្បីបន្តនិតិវិធីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យផងដែរ៕

របាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post

ពេលនេះអតីតតារាចម្រៀងអ្នកនាង អេនជី កំពុងឈរជើងជាស្រ្តីឆ្នើមលើមុខជំនួញជាច្រើនជាពិសេសវិស័យគ្រឿងសម្អាង ឈរលំដាប់ជាសេដ្ឋីនី

ពិតជាអស្ចារ្យមែន! គំរប់ខួប៦ឆ្នាំឈរជើងលើទីផ្សារកម្ពុជានិងទើបទទួលពានរង្វាន់ធំពីថៃ ពេលនេះ S&Y BRAND ធ្វើរឿងពិសេសមួយផ្តល់ជូនមហាជន

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!