Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ទើបតែឆ្នាំនេះ មិនធ្លាប់មានពីមុនហើយមិនធម្មតាឡើយ! មជ្ឈមណ្ឌលកែសម្ផស្ស គ្រីស្តាល់ ផ្តល់រង្វាន់ធំជូនជ័យលាភី MISS GRAND CAMBODIA 2022 នូវការថែទាំងសម្រស់និងសេវាកម្មកែសម្រស់ពេញមួយឆ្នាំ

by KBN Journalist
August 11, 2022
in តារា
926
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ សម្រាប់ការប្រកួតជ្រើសរើសបវរកញ្ញាអស្ចារ្យកម្ពុជា MISS GRAND CAMBODIA 2022 ឆ្នាំនេះពិតរៀងប្លែកនិងជាងមុនបន្តិច ព្រោះតាមការសង្កេតមើលឃើញបេក្ខភាពទាំង៣៥នាក់ដែលបានដាក់ពាក្យរួចហើយសុទ្ធសឹង ជាបេក្ខភាពទាំងថ្មីនិងទាំងចាស់ចូលប្រកួតប៉ះគ្នាដោយមិនខ្វល់ភាពភ័យខ្លាចអ្វីឡើយ លើដំណើរដណ្តើមមគុដមួយនេះ។

អមការបង្ហាញបេក្ខភាពទាំង៣៥រូប ដែលបានតំណាង២៥ខេត្តក្រុងនៃកម្ពុជា ឆ្នាំនេះមានបេក្ខភាព បវរកញ្ញា MISS GRAND CAMBODIA 2022 ទាំំងចាស់និងទាំថ្មី ខ្លាំងៗជាច្រើនបង្ហាញខ្លួនប៉ះគ្នា ដែលពួកនឹងត្រៀមបង្ហាញសមត្ថភាពចូលប្រកួតថ្ងៃទី២២ ខែសីហា ខាងមុខនេះ។ ជាមួយគ្នានោះ ការប្រកួតបវរកញ្ញាឆ្នាំនេះ ក៏ទទូលបានម្ចាស់ឧបត្ថម្ភកម្មវិធីទ្រទ្រង់កម្មវិធីនេះ ពីបណ្តាដៃគូក្រុមហ៊ុនធំៗជាច្រើនផងដែរ។ ក្នុងនោះគឺ មជ្ឈមណ្ឌលកែសម្ផស្ស គ្រីសស្តាល់ គ្លីនិក ដែលមន្ទីរវះកាត់កែថែរក្សាសម្ផស្សធំជាងគេមួយនៅកម្ពុជា បានចូលខ្លួនក្លាយអ្នកទ្រទ្រង់មួយដល់ការប្រកួតបវរកញ្ញានាពេលខាងមុខនេះ។

វេជ្ជបណ្ឌិត ម៉ម គឹមអេង ឯកទេស វះកាត់កែសម្ផស្ស និងជា អគ្គនាយិកា មជ្ឈមណ្ឌល កែសម្ផស្ស គ្រីស្តាល់ បានថ្លែងប្រាប់ក្រុមសារព័ត៌មានឱ្យដឹងថា ថ្ងៃទី១០សីហានេះ លោកស្រីបានទទួលដំណើរទស្សនកិច្ចរបស់បេក្ខភាពបវរកញ្ញា MISS GRAND CAMBODIA 2022 មកកាន់មជ្ឈមណ្ឌល កែសម្ផស្ស គ្រីស្តាល់ ដើម្បីមកសិក្សាស្វែងយល់ពីវិស័យកែសម្ផស្ស ហើយលោកស្រីក៏បានធ្វើជូនកាដូបន្តិច និងផ្តល់ជូនទឹកប្រាក់ក៏ដូចជារង្វាន់សម្រាប់បេក្ខភាពទាំងអស់មកទទួលសេវាកម្មពីមជ្ឈមណ្ឌល កែសម្ផស្ស គ្រីស្តាល់ ដែលមានសេវាកម្មថែទាំសម្រស់តាំងពីចុងក្បាលដល់ចុងជើង។

វេជ្ជបណ្ឌិត ម៉ម គឹមអេង បានបញ្ជាក់ទៀត មូលហេតុដែលលោកស្រីចូលរួមឧបត្ថម្ភនិងគាំទ្រដល់ MISS GRAND CAMBODIA 2022 ដោយសារតែលោកស្រីចង់ចូលរួមលើកស្ទួយវិស័យបវរកញ្ញាកម្ពុជាកាន់តែភាពល្បីល្បាញជាងមុន ជាពិសេសជម្រុញល់មុខនារីខ្មែរ កាន់តែល្បីទទួលបានការគាំទ្រទាំងក្នុងប្រទសនិងក្រៅប្រទេស។ ជាពិសេសនោះ សម្រាប់ជ័យលាភីដែលនឹងពាក់មគុដ MISS GRAND CAMBODIA 2022 គឺនឹងទទួលបានរង្វាន់ធំពីមជ្ឈមណ្ឌល កែសម្ផស្ស គ្រីស្តាល់ ដោយបានសេវាកម្មគ្រប់មុខទាំងអស់ដោយឥតគិតថ្លៃរយៈពេលពេញមួយឆ្នាំ។

កញ្ញា សារ៉ា ពេជ្រ អនុប្រធានគ្រប់គ្រង MISS GRAND CAMBODIA 2022 បានថ្លែងឱ្យដឹងថា ឆ្នាំនេះរៀងធំជាងមុន និងទទួលបានការគាំទ្រខ្លាំង ព្រោះសម្បូរក្រុមហ៊ុនជាច្រើនចូលរួមលើកស្ទួយ ហើយអ្វីដែលសំខាន់កម្មវិធីនេះពិតអគុណខ្លាំងដល់បណ្តាញម្ចាស់អ្នកឧបត្ថម្ភកម្មវិធីក៏ដូចជាអ្នកគាំទ្រខ្មែរយើងគាំទ្រដ MISS GRAND CAMBODIA បានរយៈពេលបីឆ្នាំមកនេះ។ សម្រាប់ការប្រកួតបឋមនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ តទៅ ដោយមានព្រឹត្តិការណ៍ ការប្រកួតបង្ហាញសម្រស់ក្នុងឈុតប៊ីគីនី និងឈុតតំណាងជាតិ ៕

អត្ថបទដោយ Renno រូបភាព Facebook

ADVERTISEMENT
Next Post

ថៃលើកនេះមិនធម្មតាឡើយរើសបាន MISS UNIVERSE THAILAND 2022​ ដាច់គេមួយរូបខ្លាំងជាងឆ្នាំមុនៗ ត្រៀមបណ្តើមមគុដធំនាខាងមុខនេះ  

បន្ថែមថ្មីល្អជាងមុន! ESET កម្មវិធីកម្ចាត់មេរោគលើកុំព្យូទ័រល្បីឈ្មោះឈរលំដាប់លេខ១ នៅអឺរ៉ុបឈានជើងចូលដល់កម្ពុជាហើយ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!