Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សិក្សាពីកម្ពុជារួចហើយ! ក្រុមវេជ្ជបណ្ឌិតថៃទាំំងនេះនឹងពង្រីកវិសាលភាពវិស័យថែទាំសុខភាពល្អដាច់គេមួយជូនពលរដ្ឋខ្មែរ

by KBN Journalist
August 18, 2022
in សេដ្ឋកិច្ច & អាជីវកម្ម
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត គ្រិនឆារ៉ាត ត្រាគុលឆាង (Krischarat Trakulchang) នាយកមន្ទីរពេទ្យ (ផាត់រ៉ាងស៊ីត) PatRangsit និង វេជ្ជបណ្ឌិត (ណុលណាប្សាស យ៉េមហ្សាដ) Nolnabhas Yaemsaard ជំនួយការនាយកស្តីទីសម្រាប់ផ្នែកអភិវឌ្ឍន៍យុទ្ធសាស្រ្ត និងពាណិជ្ជកម្ម និងប្រតិភូមន្ទីរពេទ្យផ្សេងទៀតបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ ២០២២។

គណៈប្រតិភូបានជួបជាមួយប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅ តំណាងពាណិជ្ជកម្មកម្ពុជា និងខេត្តសៀមរាប គឺលោកជំទាវ ខុន ជីរ៉ានុន វង្សមង្គល (Khun Jiranun Wongmongkol) និង តំណាងទេសចរណ៍ថៃនៅកម្ពុជានិងឡាវ Khun Oranooch Pakarat និងពាណិជ្ជករនិងសហគ្រិនស្ត្រីខ្មែរផ្សេងទៀត។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រីកសេវាវេជ្ជសាស្រ្តគុណភាពខ្ពស់របស់មន្ទីរពេទ្យ patRangsit មកកាន់ទីផ្សារប្រទេសកម្ពុជា ស្វែងរកឱកាសសហការ និងចុះហត្ថលេខាលើការយោគយល់គ្នាជាមួយភ្នាក់ងារសាធារណៈ និងឯកជនក្នុងវិស័យថែទាំសុខភាពក្នុងទីផ្សារកម្ពុជា។

លោកវេជ្ជបណ្ឌិត (ណុលណាប្សាស យ៉េមហ្សាដ) Nolnabhas Yaemsaard បានលើកឡើងថា ប្រទេសកម្ពុជាមានការរីកចម្រើន ប្រជាពលរដ្ឋមានតម្រូវការខាងផ្នែកថែទាំសុខភាពច្រើន ហើយគាប់ជួនសេវារបស់មន្ទីរពេទ្យលោកមានតម្លៃប្រហាក់ប្រហែលនឹងសេវាថែទាំសុខភាពនៅកម្ពុជា និងទាបជាងមន្ទីរពេទ្យនានានៅថៃ លោកថា នេះជាឱកាសដែលប្រជាជនកម្ពុជាក្នុងការទៅសាកល្បងទទួលយកសេវារបស់ Pat Ransit។ លោកថា នេះក៏ជាមូលហេតចម្បងដែលក្រុមពួកលោកចុះមកកម្ពុជា ដើម្បីធ្វើការណែនាំខ្លួន និងស្វែងរកសហប្រតិបត្តិការជាមួយភ្នាក់ងារ ឬដៃគូនានាដើម្បីសម្រួលដល់ពលរដ្ឋកម្ពុជាដែលមានតម្រូវការសេវាថែទាំសុខភាពនៅប្រទេសថៃ ពិសេសគឺមន្ទីរពេទ្យរបស់លោក។

លោកវេជ្ជបណ្ឌិត គ្រិនឆារ៉ាត ត្រាគុលឆាង (Krischarat Trakulchang) ជាប្រធានក្រុមវេជ្ជបណ្ឌិតរបស់ Pat Rangsit បានឲ្យដឹងថាមន្ទីរពេទ្យទាំង៣សាខារបស់ Rangsit គឺស្ថិតនៅជិតព្រលានយន្តហោះដនមឿងរបស់ថៃ ដែលចំណាយពេលធ្វើដំណើរតែ១០នាទីប៉ុណ្ណោះ។ អំណោយផលនេះ លោកអះអាងថា មន្ទីរពេទ្យរបស់លោកនឹងអាចឆ្លើយតបបានលឿនរហ័សសម្រាប់អ្នកជំងឺដែលទៅពីកម្ពុជា។
Pat Rangsit គឺជាមន្ទីរពេទ្យឯកទេសជំងឺទូទៅ យ៉ាងណាក៏ដោយ ប្រធានវេជ្ជបណ្ឌិតដដែលអះអាងថា មន្ទីរពេទ្យរបស់លោក ត្រូវបានស្គាល់នៅក្នុងប្រទេសថៃថាមានជំនាញខ្ពស់ផ្នែករោគបេះដូង និងផ្នែកសម្ភព។ ដូច្នេះហើយ លោក Krishrat Trakulchang បានសង្កត់ធ្ងន់ទៀតថា មន្ទីរពេទ្យលោកបានជួយមាតាៗផ្ដល់កំណើតដល់បុត្រជាទីស្រឡាញ់របស់ពួកគេជាង ១០០នាក់ជារៀងរាល់ខែ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនោះដែរ ក៏មាន ក្រុមហ៊ុន Alyssa Global Co., Ltd. ជាដៃគូក្រុមហ៊ុនបច្ចេកវិទ្យានៃមន្ទីរពេទ្យ PatRangsit Hospital បានមកដល់កម្ពុជាមួយ មន្ទីរពេទ្យ PatRangsit ។ ក្រុមហ៊ុនមួយនេះបានបង្កើតវេទិកាបច្ចេកវិទ្យាសុខភាព ហើយគ្រោងនឹងបង្កើតបណ្តាញគ្លីនិកទូទាំងប្រទេសកម្ពុជា។ ប្រព័ន្ធនេះត្រូវបានភ្ជាប់ជាមួយមន្ទីរពេទ្យ PatRangsit ជាមួយនឹងបណ្តាញដែលត្រូវបានរចនាឡើងដើម្បីគាំទ្រអ្នកជំងឺកម្ពុជារបស់យើង។ តាមរយៈតំណភ្ជាប់ដ៏ពិសេសនេះ អ្នកជំងឺកម្ពុជារបស់យើងនឹងអាចផ្ញើរបាយការណ៍វេជ្ជសាស្ត្រ រូបថត ឬការសាកសួរទៅកាន់មន្ទីរពេទ្យ PatRangsit ដោយផ្ទាល់។ បន្ទាប់មក ភ័ស្តុតាងនិងឯកសារពាក់ព័ន្ធ នឹងត្រូវបានផ្តល់ការណែនាំអំពីការព្យាបាលមតិពីអ្នកឯកទេសទៅវិញ និង ការប៉ាន់ប្រមាណតម្លៃព្យាបាលក្នុងពេលវេលាជាក់ស្តែង ហេតុដូច្នេះផ្តល់លទ្ធភាពឱ្យអ្នកជំងឺមានពេលគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវមុនពេលចេញដំណើរមកប្រទេសថៃ មកកាន់ មន្ទីរពេទ្យ PatRangsit Hospital ។

សូមរំលឹកផងដែរថា មន្ទីរពេទ្យ PatRangsit ត្រូវបានធានាថាជាក្រុមគ្រូពេទ្យដែលអាចផ្តល់សេវា និងការព្យាបាលពីករណីសាមញ្ញទៅទំនើបៗបាន។ លើសពីនេះ មន្ទីរពេទ្យនេះមានឯកទេសមាតា និងទារក ដែលមានវេជ្ជបណ្ឌិតពហុជំនាញ ជាពិសេសសម្រាប់ក្នុងព្យាបាលកុមារ។ មន្ទីរពេទ្យក៏មានមជ្ឈមណ្ឌលបេះដូងបម្រើសេវាកម្ម ២៤ ម៉ោង ហើយក៏បានដំណើរការដោយជោគជ័យក្នុងការព្យាបាលបេះដូងដល់ជម្ងឺបានជាង ២ម៉ឺននាក់កន្លងមក ។ មន្ទីរពេទ្យ PatRangsit ត្រូវបានបំពាក់ដោយបរិក្ខារពេទ្យ និងបច្ចេកវិទ្យាទំនើបបំផុត ដើម្បីធានាបាននូវការព្យាបាលប្រកបដោយគុណភាព ស្របទៅនឹងស្តង់ដារអន្តរជាតិ។

មន្ទីរពេទ្យ Rangsit Group បានបើកដំណើរការជាង ៣០ឆ្នាំមកហើយ ហើយមកដល់បច្ចុប្បន្នមន្ទីរពេទ្យនេះ មានសាខាចំនួន ៣។ ទី១ Head Raingsitជាមន្ទីរពេទ្យកណ្ដាលធំជាងគេដែលបានដំណើរ ៣០ឆ្នាំហើយ សាខាទី២ Pat Rangsit នេះ ដែលដំណើរការប្រមាណ ១១ឆ្នាំ និងសាខាទី៣ ទើបបើកដំណើរបានជាង ៣ឆ្នាំ៕

https://www.youtube.com/watch?v=O8o5xZjN1I8

សេចក្តីរាយការណ៍ បណ្តាញក្រុមមិត្តសារព័ត៌មានភ្នំពេញ The KMN

ADVERTISEMENT
Next Post

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បដិសេដ៣ចំណុចរឿងចោទលោកកាប់ឈើនៅភ្នំតាម៉ៅនិងមិនបន្តឱ្យបងប្អូនមួយចំនួនតូចចោទប្រកាន់ទៀតឡើយ

តារាចម្រៀង រ៉ាប៊ី មិនធម្មតាប៉ះចំស្រីស្អាតម្នាក់ស្រាប់តែទទួលបានកាដូធំ ក្រោយល្បីយកបទពូឃ្លាំងមកចម្រៀង

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!