Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ឯកឧត្តម ម៉ៅ ធនិន វាយតម្លៃខ្ពស់លើសមត្ថភាពអត្តពលិកក្នុងការប្រកួតជើងឯក ប្រណាំងទូកឆ្នាំ២០២២

by KBN Journalist
September 5, 2022
in កីឡា
ឯកឧត្តម ម៉ៅ ធនិន វាយតម្លៃខ្ពស់លើសមត្ថភាពអត្តពលិកក្នុងការប្រកួតជើងឯក ប្រណាំងទូកឆ្នាំ២០២២
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើ និងវាយតម្លៃខ្ពស់ទៅលើកីឡាករការិនីទូក ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ“ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” ដែលដំណើរការរយៈពេល៣ថ្ងៃក្នុងក្រុងកំពត។

ឯកឧត្តមបានថ្លែងដូច្នះថា៖ សមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើន គួរឱ្យកត់សម្គាល់មានជាអាទិ៍ក្នុងការចូលរួមរបស់កីឡាករ ជាយុវជន ដែលជាថ្នាល និងជាកម្លាំង ចលករ ជាយុទ្ធសាស្ត្រទៅអនាគត ដែលសហព័ន្ធ សូមកោតសរសើ និងវាយតម្លៃខ្ពស់ ។

បច្ចុប្បន្ននេះ ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង នៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងគាំទ្រជាបណ្តើរៗ ពីមហាជន ចាប់តាំងពីសហព័ន្ធ បានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន។

ឯកឧត្តមបន្តថា៖ ដើម្បីឱ្យប្រភេទកីឡាមួយនេះកាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់អាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១-ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនីវ័យក្មេង នៅតាមបណ្តាសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស។

២- ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួត ទាំងថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។

៣- ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ និងសមាគមកីឡាទូក ទូទាំងប្រទេស ដោយផ្តោតសំខាន់ លើការបំពេញមុខងារ របស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។

៤- ត្រូវពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត ។

៥- ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឱ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ។

៦- ត្រូវជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឱ្យបានទូលំទូលាយដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ អន្តរជាតិ ឲ្យកាន់តែច្រើនទៀតឲ្យកាន់តែច្រើនបន្ថែមទៀត ។

គួបញ្ជាក់ផងដែរថា៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ“ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំងអស់ចំនួន ២៨៥ រូប ក្នុងនោះមានកីឡាការិនី ៤៣ រូប មកពី១៤ សមាគមទូកខេត្តក្រុង ។ ហើយក្រុម
សមាគម ទូកកីឡាក្រសួងមហាផ្ទៃ បានក្លាយជាម្ចាស់ជើងឯកលើវិញ្ញាសាប្រកួត៨០០ម៉ែត្រ ដោយប្រើថិរវេលា៤.៣៨.៨៧ក្នុងវគ្គផ្តាច់ព្រ័ត ខណៈវិញ្ញាសា៥០០ម៉ែត្របុរសម្ចាស់ជើងឯកបានទៅលើ សមាគមទូកកងទ័ពជើងទឹក ប្រើថិរវេលា២.៣២.៣៣ និងវិញ្ញាសា៥០០ម៉ែត្រនារីម្ចាស់ជើងឯកសមាគទូកខេត្តកណ្តាលប្រើថិរវេលា២.៥៦.៥៤៕

ADVERTISEMENT
Next Post
ឯកឧត្តមថោង ខុន អបអរសាទរក្រុមអត្តពលិកកាយសម្ព័ន្ធកម្ពុជា ដណ្តើមបានមេដាយ ជើងឯកអាស៊ីលើកទី៧

ឯកឧត្តមថោង ខុន អបអរសាទរក្រុមអត្តពលិកកាយសម្ព័ន្ធកម្ពុជា ដណ្តើមបានមេដាយ ជើងឯកអាស៊ីលើកទី៧

លោក សុះ ម៉ាច ទម្លាយរឿងពិតតារាចម្រៀងជើងចាស់ ហួរ ឡាវី អន់ចិត្ត គ្មាននរណាផ្តល់ការសរសើរនិងលើកទឹកចិត្ត ខណៈអាយុលោកដល់៧៨ឆ្នាំហើយ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!