Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ឃាតកម្មចម្លែកមួយ ត្រូវប្រទះឃើញក្រោយភាយក្លិនស្អុយចេញពីរថយន្ត បង្កការភ្ញាក់ផ្អើល

by KBN Journalist
September 17, 2022
in សង្គម
ឃាតកម្មចម្លែកមួយ ត្រូវប្រទះឃើញក្រោយភាយក្លិនស្អុយចេញពីរថយន្ត បង្កការភ្ញាក់ផ្អើល
936
SHARES
15.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លា.ប់នៅក្នុងរថយន្តម៉ាកព្រូសមួយគ្រឿង ដែលមានសភាពហើមស្អុយទៅហើយធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩យប់ថ្ងៃទី១៤ កញ្ញា នៅក្បែរផ្សារទំនើប «ភូពុយ» ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង តែសមត្ថកិច្ចហាក់មានការស្ទាក់ស្ទើរ ក្នុងការសន្និដ្ឋានអំពីមូលហេតុ ។

បើតាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ប៉ិន សោភា អាយុ៣៤ឆ្នាំ ជាអ្នកគួកជេរដីឡូត៍ មានទីលំនៅក្នុងភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះបានដេកស្លា.ប់នៅក្នុងរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BQ-1371 ដែលមានសភាពហើមស្អុយទៅហើយ។ ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ច មិនទាន់បានចុះត្រូតពិនិត្យសាកសព ឬ ចំណុចកើតហេតុភ្លាមៗទេ ដោយសារយប់ជ្រៅទៅហើយ តែនៅព្រឹកថ្ងៃទី១៥ កញ្ញា ទើបមន្ត្រីជំនាញ និងគ្រួពេទ្យចុះធ្វើកោសល្យវិច័យសា.ក.ស.ពជនរងគ្រោះ ខណៈក្រុមគ្រួសារក៏បានមកទទូលយកសា.ក.ស.ពផងដែរ។

ប្រភពដដែលបានដកស្រង់ពីក្រុមគ្រួសារស្ត្រីរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានចេញបាត់ពីផ្ទះជាមួយនឹងរថយន្ត កាលពីថ្ងៃទី១១ កញ្ញា ហើយបាត់ដំណឹងឈឹងតែម្ដង សូម្បីទូរស័ព្ទក៏បិទមិនអាចទំនាក់ទំនងគ្នាបានដែរ។ សាច់ញាតិបាននិយាយថា ការបាត់ដំណឹងរបស់ជនរងគ្រោះ ក្រុមគ្រួសារគ្មានតម្រុយ និងមិនបានដឹងពីគោលដៅរបស់ជនរងគ្រោះឡើយ លុះមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមព្រោងព្រាត ទើបក្រុមគ្រួសារបានដឹង ហើយក៏ធ្វើដំណើមកមើលសាកសពទាំងយប់តែម្ដង ។ កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យសា.ក.ស.ព រួមទាំងក្រុមគ្រួពេទ្យ និងមន្ត្រីនគរបាលបច្ចេកទេសផង ។

លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ហាក់មានការស្ទាក់ស្ទើរក្នុងការផ្ដល់ព័ត៌មានជុំវិញការស្លា.ប់របស់ជនរងគ្រោះ។ លោក ពេជ្រ សារ៉ែន គ្រាន់តែបានបង្ហើបយ៉ាងខ្លីថា បើតាមការត្រូតពិនិត្យរបស់មន្ត្រីជំនាញ ការស្លា.ប់របស់ស្ត្រីរងគ្រោះអាចជាអំពើ «ឃា.ត.ក.ម្ម» ។ មន្ត្រីជំនាញដែលបានចុះទៅកាន់កន្លែងកើតហេតុបានឲ្យដឹងថា បើតាមការពិនិត្យស្ត្រីរងគ្រោះអាចត្រូវជនដៃដល់ «កា.ច់បំ.បា.ក់.ក» ស.ម្លា.ប់ចោលនៅក្នុងរថយន្ត រួចជនដៃដល់គេចខ្លួនបាត់ ។ ប៉ុន្តែគេមិនទាន់ហ៊ានវាយតម្លៃថា «វាជាអំពើប្លន់ ឬ ជាអំពើឃា.ត.ក.ម្ម» នោះទេ តែប្រភពខ្លះបានដាក់ការសង្ស័យថា អាចជាអំពើ«ប្លន់» តែបើជាអំពើ«ឃា.ត.ក.ម្ម» ជនដៃដល់និងជនរងគ្រោះ ក៏អាចជាមនុស្សស្គាល់គ្នាដែរ ។

ប៉ុន្តែយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញ បាននិងកំពុងសហការជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីស្រាវជ្រាវស្វែងរកមូលហេតុពិតហើយ ៕

របាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post
តុលាការសម្រេចកាត់ទោសបុរសល្មោមកាម រំលោភនិងសម្លាប់ក្មេងស្រីអាយុ១៣ឆ្នាំឱ្យជាប់ទោសមួយជីវិត

តុលាការសម្រេចកាត់ទោសបុរសល្មោមកាម រំលោភនិងសម្លាប់ក្មេងស្រីអាយុ១៣ឆ្នាំឱ្យជាប់ទោសមួយជីវិត

ខាត់ សុឃីម សំពះសុំបងប្អូនមហាជនបរិច្ចាកឈាមជួយប្អូនប្រុស ខាត់ ចំរើន ត្រូវការ ឈាម ៧ប្លោក

ខាត់ សុឃីម សំពះសុំបងប្អូនមហាជនបរិច្ចាកឈាមជួយប្អូនប្រុស ខាត់ ចំរើន ត្រូវការ ឈាម ៧ប្លោក

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!