Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញការរៀបចំការងារពិធីការ ត្រៀមពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

by KBN Journalist
September 20, 2022
in កីឡា
ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញការរៀបចំការងារពិធីការ ត្រៀមពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ ចំពោះការងារពិធីការ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការទីលានប្រកួត និងគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលផ្ដោតសំខាន់លើការងារចំនួន២ ពាក់ព័ន្ធនឹងពិធីការដែលត្រូវរៀបចំ។

ការងារពិធីការដែលឯកឧត្តមបានលើកឡើងនោះគឺ ទី១-ការរៀបចំវេទិកាគណៈអធិបតីឲ្យបានត្រឹមត្រូវ ទាំងច្រកចេញ-ចូល និងកន្លែងអង្គុយទស្សនា ដ្បិតនឹងមានប្រមុខរដ្ឋ និងថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ចូលរួមពិធីបើក-បិទ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ ទី២-ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូតពិនិត្យ ប្រព័ន្ធសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ និងសំណង់ ពិសេសការកសាងភូមិកីឡា។

ពាក់ព័ន្ធនឹងភូមិកីឡានេះដែរ កិច្ចប្រជុំបានសម្រេចយកផែនការ B ជាគោល ប្រសិនបើផែនការ A មិនអាចសម្រេចតាមផែនការ។ ផែនការ B គឺការកំណត់គ្រែ សម្រាប់ស្វាគមន៍ការស្នាក់នៅរបស់ប្រតិភូ និងអត្តពលិកចំនួន ៣,៧០០នាក់ ខណៈផែនការ A ជ្រើសរើសយកជាង ៤ពាន់នាក់។ ចំពោះការសាងសង់ កំពុងមានភាពវិជ្ជមានច្រើន តែកិច្ចប្រជុំបានជ្រើសរើសយកផែនការ B ដែលមានភាពជាក់លាក់ អាចគ្រប់គ្រាន់ សម្រាប់ដំណើរការនៃការឆ្លាស់គ្នាចុះឡើង ក្នុងរង្វង់ប្រតិភូ និងកីឡាករ-កីឡាការិនីប្រមាណ ៩ពាន់នាក់។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា «នេះគឺជាអ្វីដែលឯកឧត្ដមបណ្ឌិត ថោង ខុន បានណែនាំឲ្យគ្រប់ភាគីទាំងអស់ ទាំងភាគីក្រុមហ៊ុនសាងសង់ភូមិកីឡា ទាំងគណៈកម្មការជំនាញ ដែលត្រូវគ្រប់គ្រងខាងផ្នែកស្នាក់នៅ ហូបចុក នេះ គឺត្រូវត្រួតពិនិត្យ តាមដាន និងវាយតម្លៃ គ្រប់ពេលវេលាទាំងអស់»។

ចំពោះការរៀបចំច្រកចេញ-ចូល អំឡុងពិធីបើក-បិទវិញ ត្រូវបានជំរុញឲ្យមានការរៀបចំច្រក VIP សម្រាប់គណៈអធិបតី ច្រកចេញ-ចូលសម្រាប់កីឡាករ-កីឡាការិនី និងច្រកចេញ-ចូលសម្រាប់មហាជន ពោលគឺត្រូវបែងចែកឲ្យមានសុវត្ថិភាពទាំងអស់។ ម្យ៉ាងទៀត ការបែងចែកនេះ គឺដើម្បីធ្វើឲ្យមានគោលការណ៍ច្បាស់លាស់ និងងាយស្រួលក្នុងការស្វែងរកកន្លែងអង្គុយទស្សនា ក្នុងព្រឹត្តិការណ៍ដែលនឹងមានថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនចូលរួម។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ជារួម កិច្ចប្រជុំថ្ងៃនេះ បានសម្រេចលទ្ធផលជាច្រើន ក្រៅពីជំរុញលើការត្រៀមរៀបចំការងារពិធីការ បន្ទាប់ពីមានការសម្រេចលើផែនការស្នាក់នៅ ផែនការដឹកជញ្ជូន និងផែនការម្ហូបហារ។ ចំពោះផែនការម្ហូបអាហារ ត្រូវបានគណៈកម្មការជំនាញរបស់ CAMSOC រៀបចំជ្រើសរើសក្រុមហ៊ុន តាមរយៈការដេញថ្លៃត្រឹមត្រូវ ហើយបានជ្រើសរើសរួចរាល់ រង់ចាំតែឆ្លងការសម្រេចពីថ្នាក់ដឹកនាំ ក្នុងការកំណត់យកក្រុមហ៊ុនមានដែលសមត្ថភាពលេចធ្លោជាងគេប៉ុណ្ណោះ៕

ADVERTISEMENT
Next Post
អត្តពលិកកម្ពុជា១៦១នាក់ចេញទៅត្រាំពិសនៅចិន ត្រៀមវៃយកមេដាយស៊ីហ្គេមឆ្នាំ២០២៣

អត្តពលិកកម្ពុជា១៦១នាក់ចេញទៅត្រាំពិសនៅចិន ត្រៀមវៃយកមេដាយស៊ីហ្គេមឆ្នាំ២០២៣

ជាដំណឹងល្អសម្រាប់ប្រជាជនកម្ពុជា មន្ទីរ​ពេទ្យ​​ថៃ Pat Rangsit ដ៏ល្បីឈ្មោះមួយចាប់ដៃជាមួយ​ភ្នាក់​កម្ពុជា​ជាង៣០ដើម្បី​សម្រួល​​​អ្នក​ជំងឺកម្ពុជាទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!