Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ឃាតករសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តPRIUSយកទៅប្លុងចោលយ៉ាងសាហាវព្រៃផ្សៃត្រូវសមត្ថកិច្ចតាមប្រមាញ់បានហើយ

by KBN MEDIA
September 25, 2022
in សង្គម
1.3k
SHARES
21.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តP RIUSយកទៅប្លុងចោល នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចនគរ បា ល សហការឃាត់ខ្លួនបានហេីយ នៅប្រទេសថៃ។

នៅថ្ងៃអាទិត្យ១៥រោចខែ ភទ្របទឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ សម ត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ដែលមានលោក ឧត្តមសេនីយ៍ទោ សាត គឹម សាត ជា ស្នងការ បានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការ ងារនគរបាល ព្រ ហ្មទ័ណ្ឌ និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាល ព្រ ហ្មទ័ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបា ល ជាតិ និងសមត្ថកិច្ចនគរ បាល អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ និងដោ យ មានការសម្របសម្រួលលេីនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យ ការ អមសាលាដំបូងខេត្តបា ត់ ដំបងផងនោះ បានធ្វេីការឃាត់ ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី សម្លា.ប់ ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសPRIUSមួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយ ស្ថិតនៅសង្កាត់អូរ ចារ ក្រុង បាត់ដំបង ដែលបានប្រទះឃេី ញ កាលពីថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ ២០ ២២។

បុរសម្នាក់នោះឈ្មោះ មាស ពេជ្របូរមីភេទប្រុស អា យុ ២៨ឆ្នាំ បច្ចុប្បន្នរស់ នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មាន មុខ របរមិនពិត ប្រាកដ។

សូមជម្រាបជូ នថា កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២ ០២២ មាន រឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះ ឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស PRIUS ព៌ណទឹក ប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាង ក្រោយបរិវេណផ្សារទំនើបភូពុ យ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ ដំ បង។

តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោ ភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។

ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលេី កាលពីថ្ងៃកាន់បិណ្ឌ ទី១ គឺអំឡុងថ្ងៃ១១ខែ កញ្ញា ឆ្នាំ ២០ ២២ ហេីយបាត់ការ ទាក់ទងតាម ទូរ ស័ព្ទចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២ រហូតដល់ពេលប្រទះឃេីញរថយន្តនិងសាកសពតែ ម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូប នេះបានសារភាពថា រូបគេពិតជាបានសម្លា.ប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន ដែលការ សម្លា.ប់នេះប្រព្រឹត្តនៅក្នុងរថយន្ត បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរ ដោយរថយន្ត ហេីយចំ ណុ ច ប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ រួចបេីករថយន្តដឹកសពស្រ្តីរូប នោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង នាអំ ឡុ ង ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០២២ រួចគេចខ្លួនបាត់ រហូតដល់រសៀលថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២២ ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមា ន ក្លិនស្អុយភាយចេញពីក្នុងរថ យន្តនោះ។

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេី បានត្រឹមតែឆ្លេីយប្រាប់សម្ថកិច្ចថា រូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូប នេះស្លា.ប់ ក្នុងពេលដែលរូបគេប្រេី ហិង្សាទៅ លេីស្ត្រីរូបនេះ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុ វត្តទោសតាមផ្លូវច្បាប់៕(ផែនការងារ/ព្រហ្មទ័ណ្ឌ និងក្រុមការងារប្រតិកម្មរហ័ស)By kosal!@@@

ADVERTISEMENT
Next Post
គួរឱ្យសង្វេកណាស់លោកអើយ!ថ្ងៃភ្ជុំត្រូវរថយន្តព្រុសបុកម៉ូតូបណ្តាលអោយឪពុកនឹងកូនស្លាប់ម្តាយរងរបួសធ្ងន់ (មានវិឌីអូ)

គួរឱ្យសង្វេកណាស់លោកអើយ!ថ្ងៃភ្ជុំត្រូវរថយន្តព្រុសបុកម៉ូតូបណ្តាលអោយឪពុកនឹងកូនស្លាប់ម្តាយរងរបួសធ្ងន់ (មានវិឌីអូ)

សាហាវ! សម្លាប់សង្សារខ្លួនឯងហើយនៅដេកជាមួយសពអស់ពីរយប់ក្នុងឡាន ទើបរត់គេចខ្លួនឆ្លងចូលថៃ (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!