Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

រយៈពេល១២ថ្ងៃរដ្ឋាភិបាលបញ្ចេញកណ្តាប់ដៃដែកបង្ក្រាបបទល្មើសល្បែងស៊ីសងសរុប៨៧ករណីឃាត់ខ្លួនមនុស្សចំនួន១៥២នាក់

by KBN Journalist
September 28, 2022
in សង្គម
រយៈពេល១២ថ្ងៃរដ្ឋាភិបាលបញ្ចេញកណ្តាប់ដៃដែកបង្ក្រាបបទល្មើសល្បែងស៊ីសងសរុប៨៧ករណីឃាត់ខ្លួនមនុស្សចំនួន១៥២នាក់
926
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៊ីសង សរុប៨៧ករណី ឃាត់ខ្លួនមនុស្សចំនួន១៥២នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក្នុងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃ១៧-២៨ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដេីម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់។

លោកបានអះអាងថា ក្នុងករណីដែលបង្ក្រាបបានកន្លងមកនេះ រួមមាន ឆ្នោតវៀតណាម, ម៉ាស៉ីនហ្គេមអនឡាញ, កន្លែងលេងបៀ, ល្បែងភ្នាល់អនឡាញ, ឆ្នោតឡូតូ និងទីតាំងបញ្ចាំ។
ដោយឡែក សម្រាប់ទីតាំងទទួលបញ្ចាំដោយខុសច្បាប់ដែលត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនោះ លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា មានចំនួន១៣ទីតាំង នៅខណ្ឌទួលគោក ឃាត់ខ្លួនមនុស្សចំនួន៩នាក់។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានក្រើនជាថ្មីថា បញ្ហាកុងសុីបញ្ចាំខុសច្បាប់ជាប្រភពនាំឱ្យមានបទល្មើស និងប៉ះពាល់ដល់ជីវភាពប្រជាជនមានចំណូលទាប ។ បេសកកម្មបង្រ្កាបល្បែងសុីសងខុសច្បាប់ កុងសុីបញ្ចាំខុសច្បាប់ ជាភារកិច្ចអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធត្រូវអនុវត្តដោយការទទួលខុសត្រូវខ្ពស់ ។ ការមិនចូលរួមមិនអើពើរបស់មន្ត្រី កងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ..គឺ.. ស្មើនឹងមើលងាយបទបញ្ជាថ្នាក់ដឹកនាំ មើលងាយប្រជាជនស្លូតត្រង់ ។ ទីតាំងឃ្លាំងរំសេវ និងទីតាំងដទៃទៀតត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់ ។

សូមរំលឹកទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ៕

ADVERTISEMENT
Next Post
អនិច្ចាជីវិតអ្នកស្រែស្រុកភ្នំព្រឹកខេត្តបាត់ដំបង ពេលនេះលិចលង់អស់ហើយ! អគុណដល់បងៗកងកម្លាំងចុះជួយសង្គ្រោះទាន់ពេលវេលា

អនិច្ចាជីវិតអ្នកស្រែស្រុកភ្នំព្រឹកខេត្តបាត់ដំបង ពេលនេះលិចលង់អស់ហើយ! អគុណដល់បងៗកងកម្លាំងចុះជួយសង្គ្រោះទាន់ពេលវេលា

ជាដំណឹងល្អ! ជប៉ុននឹងគ្រោងដាក់រោងចក្រតម្លើងរថយន្តក្រុមហ៊ុន Toyota នៅកម្ពុជានាពេលខាងមុខនេះ

ជាដំណឹងល្អ! ជប៉ុននឹងគ្រោងដាក់រោងចក្រតម្លើងរថយន្តក្រុមហ៊ុន Toyota នៅកម្ពុជានាពេលខាងមុខនេះ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!