Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សម្ដេចតេជោ ៖ មន្ដ្រីរដ្ឋាភិបាលឬអ្នកវិនិយោគ ពេលទៅអាមេរិក កុំយកអ្នកផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅទីនោះ

by KBN MEDIA
September 29, 2022
in សង្គម
សម្ដេចតេជោ ៖ មន្ដ្រីរដ្ឋាភិបាលឬអ្នកវិនិយោគ ពេលទៅអាមេរិក កុំយកអ្នកផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅទីនោះ
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានក្រើនរំលឹកដល់មន្ដ្រីរាជរដ្ឋាភិបាល ឬអ្នកវិនិយោគថា រាល់ពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ត្រូវធ្វើឡើងដោយភាពត្រឹមត្រូវ កុំឆ្លៀតយកមនុស្សផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅអាមេរិកតែម្តង ហើយលែងមកកម្ពុជាវិញ ។ សម្តេចបើមានករណីនេះ នឹងធ្វើឲ្យអាមេរិកដាក់ទណ្ឌកម្មទាំងអស់គ្នា ។

ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦» នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា គណៈប្រតិភូកម្ពុជាពេលធ្វើដំណើរទៅអាមេរិក គឺមានទិដ្ឋាការត្រឹមត្រូវ ប៉ុន្ដែគណៈប្រតិភូខ្លះឆ្លៀតដាក់មនុស្សទៅជាមួយ ដែលមនុស្សទាំងនោះទៅដល់អាមេរិកហើយ អត់ព្រមត្រឡប់មកកម្ពុជាវិញ។

សម្ដេចតេជោបញ្ជាក់ថា «សូមរំលឹកដាស់តឿនចំពោះមន្ដ្រីរាជរដ្ឋាភិបាលទាំងអស់ ឬក៏អ្នកវិនិយោគទាំងឡាយដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សូមធ្វើឲ្យបានត្រឹមត្រូវ។ ខ្លះថា សូមទៅជាមួយ ទៅហើយមិនព្រមមកវិញ ដល់ចឹងអាមេរិក មិនដាក់ទណ្ឌកម្មអ្នកស្នាក់នៅអាមេរិកខុសច្បាប់ប៉ុណ្ណោះទេ ដាក់ទាំងប្រធានគណៈប្រតិភូតែម្ដង ដែលថ្ងៃក្រោយលែងចូលអាមេរិកបាន»។

សម្ដេចតេជោបន្ដថា ដូច្នេះនេះជាសារក្រើនរំលឹកដល់មន្ដ្រីរាជរដ្ឋាភិបាល និងអ្នកវិនិយោគទាំងអស់នេះ ដើម្បីរក្សាភាពថ្លៃថ្នូររបស់ គណៈប្រតិភូរបស់កម្ពុជាទៅកាន់ប្រទេសដ៏ទៃ៕

ADVERTISEMENT
Next Post
សម្ដេចតេជោ ហ៊ុន សែន ជម្រុញឱ្យប្រយុទ្ធប្រឆាំងទាំងអស់គ្នាដើម្បីកុំឱ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្មជាកន្លែងលាងលុយកខ្វក់ជាកន្លែងជួញដូរមនុស្ស

សម្ដេចតេជោ ហ៊ុន សែន ជម្រុញឱ្យប្រយុទ្ធប្រឆាំងទាំងអស់គ្នាដើម្បីកុំឱ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្មជាកន្លែងលាងលុយកខ្វក់ជាកន្លែងជួញដូរមនុស្ស

ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅសម្លាប់ញាត់ក្នុងវ៉ាលីបោះចូលក្នុងទន្លេមេគង្គប្រទេសថៃ

ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅសម្លាប់ញាត់ក្នុងវ៉ាលីបោះចូលក្នុងទន្លេមេគង្គប្រទេសថៃ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!