Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

មនុស្សមិនតិចឡើយគឺជាង១ពាន់នាក់ចូលរួមរត់ប្រណាំងអបអរព្រឹត្តិការណ៍ Asian Games Hangzhou 2022 ក្នុងទីក្រុងភ្នំពេញ

by KBN Journalist
October 1, 2022
in កីឡា
មនុស្សមិនតិចឡើយគឺជាង១ពាន់នាក់ចូលរួមរត់ប្រណាំងអបអរព្រឹត្តិការណ៍ Asian Games Hangzhou 2022  ក្នុងទីក្រុងភ្នំពេញ
922
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈសប្បាយៗដែលមានឈ្មោះថា OCA Fun Run នឹងចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ស្អែកនេះនៅជុំវិញតំបន់សណ្ឋាគារសុខារ៉េស៊ីដង់ ដែលមានមហាជនចំរុះជាតិសាសន៍ជាង១០០០នាក់ចូលរួមរត់កម្សាន្តដើម្បីអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិន និងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានមានប្រសាសន៍កាលពីរសៀលថ្ងៃទី ១ខែតុលានេះថា៖ នាថ្ងៃស្អែកនេះនឹងមានការចូលរួមរត់ពីសំណាក់ភ្ញៀវជាតិនិង អន្តរជាតិជាង១០០០នាក់ ក្នុងនោះក៍មានការចូលរួមរត់កម្សាន្តពីមន្ដ្រីជាន់ខ្ពស់ OCA និងតំណាងគណៈកម្មការរៀបចំព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 ក៍ដូចជាប្រតិភូកីឡាធំៗជាង៧០នាក់មកពី៥០ប្រទេសដែលចូលរួមក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះផងដែរ។

ព្រឹត្តិការណ៍នេះរៀបចំឡើងមិនត្រឹមតែអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិន និងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នោះទេក៍ជាការរត់ដើម្បីទីក្រុងបែតង មិត្តភាព សុខភាព ទំនាក់ទំនងល្អ និង ផ្ដល់ឱកាសអោយប្រជាពលរដ្ឋគ្រប់វ័យ បានចូលរួមលេងកំសាន្ត និងស្វែងយល់ពីតម្លៃកីឡា ក៍ដូចជាការបង្កើតនៅភាពស្និតស្នាលរវាងបងប្អូន មិត្តភ័ក្រ្ត និងមិត្តរួមការងារតាមរយៈការលេងកីឡាផងដែរ។ សម្រាប់វិញ្ញាសារប្រកួតវិញមាន រត់៣គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ ៕

ADVERTISEMENT
Next Post
ខ្លាំងប៉ះខ្លាំងនៅលើសង្វៀនដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ នាល្ងាចថ្ងៃទី២តុលានេះ

ខ្លាំងប៉ះខ្លាំងនៅលើសង្វៀនដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ នាល្ងាចថ្ងៃទី២តុលានេះ

វាយមិនដកថយឡើយព្រោះចង់ឡើងដណ្តើមខ្សែរក្រវ៉ាត់សម្តេចពិជ័យសេនា ទៀ បាញ់! សូត្រ វាសនា VS ពុទ្ធ សំបូរ, គង់ ហូវ VS ឃីម បូរ៉ា (មានវិឌីអូពេញ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!