Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ផ្អើលពេញវត្តក្រោយប្រទះឃើញព្រះសង្ឃមួយអង្គបានសម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែចាញ់បោកស្រី

by KBN MEDIA
October 8, 2022
in សង្គម
ផ្អើលពេញវត្តក្រោយប្រទះឃើញព្រះសង្ឃមួយអង្គបានសម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែចាញ់បោកស្រី
966
SHARES
16.1k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ ៖ ផ្អើលពេញវត្ត ក្រោយប្រទះឃើញព្រះសង្ឃមួយអង្គបានសម្រេចចិត្ត ចងកសម្លាប់ខ្លួន ទាំងមិនដឹងថា មានអ្វីកើតឡើងឬបញ្ហាអ្វីខ្លាំងបានជាជម្រុញ ព្រះសង្គរូបនេះ ជ្រើសរើសវិថីសម្លាប់ខ្លួនដំណោះស្រាយទៅវិញ។

តាមបង្ហើបពីប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ព្រះសង្ឃមួយអង្គបួសរៀនជាង១២ព្រះវស្សា និងបានរៀនសូត្រដល់សកវិទ្យាល័យទៅហើយ ចុងក្រោយនៅចាញ់ល្បិចញោមស្រី ជាមនុស្សស្គាល់គ្នាតាមហ្វេសប៊ុក បោកបញ្ឆោតយកលុយអស់ រហូតដល់ជម្ពាក់លុយគេទៀត សុញគំនិត គិតអ្វីមិនចេញ សម្រេចចិត្តធ្វើគុតខ្លះនឯង ដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅបង្កាន់ដៃលើកុដិជាន់ទី២ នៅវត្តធម្មយុត្ត ទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមការពិនិត្យ ឆែកលើទូរស័ព្ទរបស់លោក ឃើញថាលោកមានទំនាក់ទំនងជាមួយញោមស្រីម្នាក់ តាមរយៈហ្វេសប៊ុក ឆាតចុះឆាតឡើង សុំលុយ កាក់ លោកទុកចិត្តវេជូនញោមស្រី ច្រើនលើកច្រើនសារ លើកចុងក្រោយអស់២ពាន់ដុល្លារ ។

បើតាមព្រះសង្ឃគង់នៅលើកុដិជាមួយមានសង្ឃដីកាថា កាលពីវេលាម៉ោង៩យប់យប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ព្រះសង្ឃអង្គខាងលើ ឃើញគង់លេងលើអង្រឹង នៅសំយ៉ាបកុដិ និងសិង ឆាន់ភេសជ្ជៈ២កំប៉ុង ហើយក៏គ្មានសង្ឃអង្គណាចាប់អារម្មណ៍ដែរ។ ស្រាប់តែរហូតដល់វេលាម៉ោង៥ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ប្រទះឃើញព្រះសង្ឃអង្គខាងលើ ធ្វើគុតខ្លួនឯង ដោយចងកនិងបង្កាន់ដៃ សុគុតបាត់ទៅហើយ ផ្អើលឆោឡោ នាំគ្នាស្រាយដាក់ទម្លាក់ចុះ រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះពិនិត្យ ជាក់ស្តែង ។

ការធ្វើគុតខ្លួនឯងរបស់ព្រះសង្ឃខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួច ឃើញថា សុគុតដោយធ្វើអត្តឃាត ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

សេចក្តីរាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post

សង្ស័យដល់ពេលវេលា! សម្តេចតេជោ ហ៊ុន សែន បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឬរដ្ឋមន្ត្រីជិះមើលផ្កា (មានវិឌីអូ)

ឱក្រិដ្ឋជនបើករថយន្តបំបុកសមត្ថកិច្ចដើម្បីរត់គេចខ្លួននៅពេលចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ឈានដល់រហូតផ្ទុះអាវុធដាក់គ្នា (មានវិឌីអូ)

ឱក្រិដ្ឋជនបើករថយន្តបំបុកសមត្ថកិច្ចដើម្បីរត់គេចខ្លួននៅពេលចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ឈានដល់រហូតផ្ទុះអាវុធដាក់គ្នា (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!