Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

រិន ដេវិត ធ្វើឱ្យកក្រើកសង្វៀនប្រដាល់តែម្តង ក្រោយទាត់បំបាក់ សៀវ ង៉ុយ ឱ្យដួលចាញ់ភ្លាមៗក្នុងទឹក៤យ៉ាងធ្ងន់ធ្ងរ (មានវិឌីអូពេញ)

by KBN Journalist
October 10, 2022
in កីឡា
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ លើកទី២នេះអាចសម្រេចហើយ ក្រោយចាញ់លើកទី១យ៉ាងធ្ងន់ធ្ងរនូវការប្រកួតជុំទី១ក្នុងការដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយកីឡាករ រិន ដេវិត បានធ្វើឱ្យកក្រើកសង្វៀនប្រដាល់តែម្តង ក្រោយទាត់បំបាក់ សៀវ ង៉ុយ ឱ្យដួលចាញ់ភ្លាមៗក្នុងទឹក៤យ៉ាងធ្ងន់ធ្ងរ។

ការប្រកួតលើកទី២របស់ រិន ដេវិត មកប៉ះ សៀវ ង៉ុយ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលនិងមានសង្ឃឹមឡើង ក្រោយបបានយកឈ្នះ សៀវ ង៉ុយ ដោយទាត់បំបាក់ចំកំភ្លៅចុករមួលដួលភ្លាមៗក្នុងទឹកទី៤ ធ្វើឱ្យបោះបង់ការប្រកួត ធ្វើឱ្យ រិន ដេវិត មានបីពិន្ទុក្នុងដៃ សន្សំក្នុងពូល ដើម្បីត្រៀមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាករ រិន ដេវិត បានពោលពាក្យថា ក្នុងទឹកទី៤លោកបានចំណុចខ្សោយរបស់ សៀវ ង៉ុយ ត្រង់ជើងរៀងខ្សោយនិងបញ្ហាទើបលោកផ្តូរពីការវាយសម្រុកមក ទាត់បំបាក់វិញ។

ទស្សនាវិឌីអូកិច្ចសំភាសន៍និងការប្រកួតពេញ៖

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈព្រឹត្តិការណ៍ត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានចំណាយថវិការាប់សែនដុល្លារសម្រាប់ការធ្វើពិធីនិងផ្តល់ប្រាក់រង្វាន់ជូនកីឡាករគ្រប់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផងមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

ចំពោះកម្មវិធីប្រកួតផ្លូវការ គ្រោងនឹងធ្វើឡើងរយៈពេល ១០សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់រូបមន្ដប្រកួត កីឡាករទាំងពីរពូល តម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ វគ្គខ្វែងដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងរៀបចំការប្រកួតនៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នាព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕

ដោយអត្ថបទ Mr. Renno រូបភាព សហការី

ADVERTISEMENT
Next Post
ឈុត សេរីវ៉ាន់ថង បន្តភាពខ្លាំងហើយរឹតតែខ្លាំងជាងលើកទី១ បើទោះបីជាប៉ះអ្នកលេងកាំភ្លើងភ្លោះ វាន់ វឿន (មានវិឌីអូពេញ)

ឈុត សេរីវ៉ាន់ថង បន្តភាពខ្លាំងហើយរឹតតែខ្លាំងជាងលើកទី១ បើទោះបីជាប៉ះអ្នកលេងកាំភ្លើងភ្លោះ វាន់ វឿន (មានវិឌីអូពេញ)

ទើបទិញ Escaladeពីរគ្រឿងមិនទាន់បាត់ក្តៅផង! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទៀតទិញ Ferrari 488 GTB  គ្រាន់តែមួយភ្លេតចាយៗលេង១លានបាត់

ទើបទិញ Escaladeពីរគ្រឿងមិនទាន់បាត់ក្តៅផង! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទៀតទិញ Ferrari 488 GTB គ្រាន់តែមួយភ្លេតចាយៗលេង១លានបាត់

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!