Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ផ្ទុះរឿងធំហើយ! ស្រីពិន ត្រូវម្ចាស់បំណុលទារបង់ប្រាក់ជាបន្ទាន់ ខណៈសាមីខ្លួនចេញមុខប្រតិកម្មខ្លាំងៗវិញដាក់ ម៉ូលីកា ទាំងដែលខ្លួនខុសមិនបង់លុយឱ្យទៀង

by KBN Journalist
October 25, 2022
in តារា
935
SHARES
15.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ មហាជនជាច្រើនប្រាកដជាបានស្គាល់ហើយតារាកំប្លែងស្រីដែលលេចមុខក្នុងកម្មវិធីកំប្លែងជាច្រើនតាមបណ្តារស្ថានីយទូរទស្សន៍ ដែលមានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារាបង្ហាញម៉ូតឬតារសម្តែងគឺ កញ្ញា ពី យ៉ាពិន ហៅ “ស្រីពិន” ពេលនេះស្រាប់តែផ្ទុះរឿងត្រូវម្ចាស់បំណុលតុងតីនដ៏ល្បីមួយរូបនេះដែរ បានបង្ហោះសារទារបង់ប្រាក់ជាបន្ទាន់។

ល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សុខៗស្រាប់តែអ្នកនាង ម៉ូលីកា ដែលស្គាល់ថា ជាអតីតតារាចម្រៀង ហើយពេលនេះក្លាយអគ្គនាយិកាមានក្រុមហ៊ុនមុខជំនួញបីទៅបួនក្រុមហ៊ុនក្នុងដៃ បានធ្វើឱ្យមហាជនជាច្រើននាំគ្នាភ្ញាក់ផ្អើល និងចាប់អារម្មណ៍ព្រោះតែ តារាកំប្លែង ស្រីពិន ក្លាយជាកូនបំណុលតុងតីនមួយរូបរបស់នាង តែមិនបង់លុយឬទូរទាត់ប្រាក់តាមកាលកំណត់ឡើយ ដោយម្ចាស់តុងតីនបញ្ជាក់ថា បានគេចវេសច្រើនលើកច្រើនសារ ក្រោមលេសសុំពន្យាពេលឥតឈប់ឈរ។

ក្នុងវិឌីអូមួយរបស់ស្រីពិនបាននិយាយបញ្ជាក់ថា នាងជំពាក់លុយក្នុងរង្វង់ទំហំពីរពាន់ដុល្លារ ដោយបាននិយាយទាំង ថ្ងៃខ្ចីនិងថ្ងៃត្រូវសងត្រឡប់ទៅវិញផងដែរ។

https://youtube.com/shorts/wG3BCgvQtV0?feature=share

ប៉ុន្តែទោះបីយ៉ាងណា តារាកំប្លែង ស្រីពិន នាថ្ងៃនេះមានប្រតិកម្មតបត បកស្រាយ ផងដែរ។ សូមចុចស្តាប់ការបកស្រាយវិឌីអូខាងក្រោមរបស់ ស្រីពិន៖

https://youtu.be/qyy9Pffzf3Q

ជាមួយគ្នានោះ អ្នកនាង ម៉ូលីកា បានផ្តល់ការបកស្រាយដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា ស្រីពិន បានខ្ចីលុយ ឬ លុយរាប់ (លុយចងការ) និងមានលេងតុងតីនផងដែរ ។ កន្លងមកនេះ ស្រីពិន បានសងប្រាក់ដែលខ្ចីនោះ រួចរាល់ម្តងហើយ តែនៅជាប់ចុងក្រោយគឺរឿងលុយលេងតុងតីន ដែលនាងមិនព្រមបង់តាមកាលកំណត់ ហើយបានពន្យាពេល ដោយប្រើលេស សុំពន្យាពេលថ្ងៃនេះថ្ងៃនោះ រហូតមកដល់ពេលនេះ ។

សូមចុចស្តាប់ការបកស្រាយវិឌីអូខាងក្រោមរបស់ ម៉ូលីកា៖

https://www.youtube.com/watch?v=aqLBxm5b9W4

មេតុងតីនដ៏ល្បីរូបនេះ បានបង្ហើបទៀតថា ដោយសារតែពិបាកទារលុយពីស្រីពីន សម្រាប់ការបង់តុងតីន ហើយនាងក៏ធ្លាប់ប្រាប់ហើយដែរ បើមិនបង់ទៀត គឺនាងនឹងបញ្ចេញភស្តុតាង ដែលលេសមិនបង់ប្រាក់នេះ បង្ហោះលើហ្វេសប៊ុក។ លើកនេះគឺ ទ្រាំយូរនិយាយលែងស្តាប់បាន ទើបថ្ងៃនេះ នាងបង្ហោះដឹងភ្ញាក់ខ្លួន ចូលមកដោះស្រាយ បំណុលនេះ ហើយនាងក៏មិនចង់ធ្វើបែបនេះដាក់ដែរ ដោយសារតែការទ្រាំកន្លងវាយូរពេកនិងអស់ភាពអត់ធ្មត់ផងដែរ៕

អត្ថបទដោយ Mr Renno រូបភាព fACEBOOK

ADVERTISEMENT
Next Post

វីវរហើយពេលនេះ! លោកជំទាវ នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន​ ស៊ីណាត ចេញមុខថាចំៗរឿងតារាកំប្លែង ស្រីពិន

ប្លែកនិងថ្មីពីឧកញ៉ាកើតចេញពីអ្នកសិល្បៈមួយរូប ជំហានថ្មីរកស៊ីលក់ដីឡូតិ៍ជើងថ្មីឱ្យភ្ញៀវបង់ត្រឹមមួយថ្ងៃមួយម៉ឺនរៀលប៉ុណ្ណោះ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!