Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ទុក្ខជាន់ទុក្ខ! តារាសម្តែងប្រុសលោក ខេន​ ជួបទុក្ខធំបាត់បង់ឪពុកជាទីស្រលាញ់ ស្របពេលគ្មានលុយធ្វើបុណ្យទៅទៀត

by KBN Journalist
November 3, 2022
in សង្គម
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ តារាសម្តែងប្រុសលោក ខេន ដែលមហាជនស្គាល់ភាគច្រើនតាមរយៈរឿងភាគរបស់ស្ថានីយទូទស្សន៍ជាច្រើននោះ ពេលលោកជួបទុក្ខធំបានបាត់បង់ឪពុកជាទីស្រលាញ់របស់លោក ខណៈពេលនេះលោកនិងក្រុមគ្រួសារក៏ខ្វះខាតរឿងលុយធ្វើបុណ្យ តាំងពីពិធីរៀបចំបូជាសព រហូតធ្វើបុណ្យ៧ថ្ងៃ។

ជាតារាសម្តែងប្រុសមួយរូប ក្នុងវិស័យសិល្បៈជិត១០ឆ្នាំមកហើយ បែរជាជួបរឿងអកុសលបាត់បង់ឪពុក ជាទីស្រលាញ់ទាំងដែលមិនទាន់បានបម្រើអ្នកមានគុណអោយអីលទ្ធភាពផង ស្រាប់តែលាចាកលោកចោលកូនចៅទៅហើយ ហើយពេលនេះលោកសល់តែម្តាយចាស់តែម្នាក់ទៀតប៉ុណ្ណោះ។

អ្វីដែលកំសត់នោះ ថ្ងៃលោកឪពុករបស់តារាសម្តែងលោក ខេន ទទួលមរណៈភាពកាលពីថ្ងៃទី៣០តុលា គឺមានត្រឹមតែមិត្តសិល្បៈតែប៉ុន្មាននាក់ប៉ុណ្ណោះ មិនដល់គ្នា២០នាក់ឡើយ មើលទៅរោងបុណ្យពិតជាកំសត់ពេក សម្រាប់លោក ខេន។

ជាតារាសម្តែងប្រុស ដែលបានឈរជើងក្នុងវិស័យសិល្បៈអស់រាប់ឆ្នាំមកហើយ បែរជាញាត្តិមិត្ត អ្នកសិល្បៈដូចគ្នា មើលសូវអើពើ ឡើយ ខណៈលោក ខេន ជាអ្នកសិល្បៈរាប់អានមិត្តសិល្បៈដូចគ្នាជាច្រើនរយនាក់ដែរ ហើយតែងតែចូលរួមកម្មវិធីកម្សាន្តសិល្បៈសប្បាយជុំគ្នាមិនដែលខាន។ តែដល់លោកជួបទុក្ខឪពុកស្លាប់ អត់មានលុយធ្វើបុណ្យស្រាបតែ់បានអស់ អ្នកធ្លាប់សប្បាយជុំគ្នា សូម្បីតែផ្ញើរសាររំលែកទុក្ខ និងចូលរួមបុណ្យសពក៏ស្ងាត់ដែរ។

ស្របពេលដែលឃើញទិដ្ឋភាពបុណ្យដ៏កំសត់ស្ងាត់ និង បាត់ញាត្តិមិត្តសិល្បៈ មិនឃើញចូលរួម នោះ ក៏លេចឡើងមតិពីអ្នកគាំទ្រ ក៏ដូចជាមហាជនមួយចំនួនផងលើកឡើងផងដែរថា ដោយសារតែលោក ខេន ជាតារាសម្តែងប្រុស មិនសូវល្បី ឬ មិនដែលព័ត៌មានអាស្រូវផ្ទុះៗដូចគ្នា ដូច្នេះហើយគ្មានអ្នកមើលប្រយោជន៍ពីលោកឡើយ។

ឧទារហ៍ដូចករណីតារាសម្តែងស្រី សឿរ សុធារ៉ា ម្តាយស្លាប់ធ្លាក់ខ្លួនឈឺគ្មានលុយមើលរហូតដល់ស្លាប់ ស្របពេលជំពាក់បំណុលតារាគ្នាឯងជុំវិញទិស ក៏ផ្ទុះព័ត៌មានល្បីឡើងកក្រើក ហើយធ្វើឱ្យសប្បុរសជនជាច្រើន ឬ ម្ចាស់បំណុល ចូលបុណ្យនិងលើកលែងបំណុល ធ្វើឱ្យល្បីម្តងទៀតលើបណ្តាញសង្គមនិងសារព័ត៌មាន។ តែសម្រាប់លោក ខេន វិញកុំថា អ្នកសិល្បៈគ្នាឯង សូម្បីតែសមាគមសិល្បករខ្មែរ ក៏ស្ងាត់ឆឹងមិនឃើញវត្តមានចូលរួមបុណ្យសពឪពុកលោកខេន ដែរ។ ហេតុតែគ្នាមិនល្បីដូចគេ។

តែស្រាប់លោក ខេន វិញ មានវេសនាខុសគ្នា បើទោះបីជាឪពុកស្លាប់ហើយ មានចូលបុណ្យឬមិនចូលបុណ្យក៏ គ្មាននរណាស្គាល់ល្បី ដូចករណី សឿ សុធារ៉ា, ករណី ករុណា ពេជ្រ ឬ ករណី សុវត្ថិឌី ធារីកា ដែរ។ មហាជនក៏អំពាវនាវផងដែរ បើទោះបីជាតារាសម្តែងលោក ខេន មិនល្បីដូចតារាគេផ្សេងទៀត តែក្នុងនាមជាអ្នកសិល្បៈដែលកំពុងការខ្វះខាត ជួបទុក្ខធំពេលនេះ សូមបងប្អូនញាត្តិមិត្តសប្បុរសជន មើលឃើញទុក្ខលំបាកនិងជួយគ្នាផង។

ទន្ទឹមនឹងផងដែរតារាសម្តែងលោក ខេន ក៏បានបង្ហោះសារអំពាវនាវបងប្អូនសាច់ញាត្តិ និងបណ្តាមិត្តសិល្បៈ ចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ នៃមរណៈភាព ដែលរៀបចំឡើងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល ស្ថិតនៅ ភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង៕

អត្ថបទដោយ Renno រូបភាព Facebook

ADVERTISEMENT
Next Post

ម្តាយ សឿង ផានផាភួង បកស្រាយរឿងបានលុយពីណា? រាប់ម៉ឺនដុល្លារធ្វើពិធីធំជូនកូនស្រី

ខ្លាបួនឡើងមកប៉ះគ្នា ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ, ឃីម​បូរ៉ា VS វ៉ាន់ វឿន , ឈុត សេរីវ៉ាន់ថង VS សូត្រ វាសនា

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!