Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

បែកធ្លាយអ្នករកស៊ីម្នាក់ប្រើឥទ្ធិពលឧកញ៉ាដ៏ល្បីឈ្មោះបំពានច្បាប់ចាក់ដីលុបសមុទ្រនិងសង់សំណង់រឹងមាំបំផ្លាញព្រៃកោងកាង

by KBN Journalist
November 9, 2022
in សង្គម
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ ៖ អ្នកជំនួញម្នាក់ (សុំមិនបញ្ចេញឈ្មោះ) និងនៅជាមួយឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ បានកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ។

ប្រជាពលរដ្ឋដែលរស់នៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងបានសម្តែងការមិនសុខចិត្តចំពោះអ្នកមានអំណាច មានលុយកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រធ្វើជាកម្មសិទ្ធិ។ ហើយបានសំណូមពរឲ្យថ្នាក់លើចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងនេះផង។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា អ្នកដែលអាងអំណាច និងអាងខ្នងឧកញ៉ាកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំសំណង់ស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាអ្នកជំនួញម្នាក់ និងមានតួនាទីខ្ពស់នៅក្នុងក្រុមហ៊ុនមួយ (សុំមិនបញ្ចេញឈ្មោះ) ។ ហើយនៅពេលមន្ត្រីជំនាញមួយចំនួនចុះទៅ គឺគេបានប្រើប្រាស់ឥទ្ធិពលទឹកលុយឲ្យទៅមន្ត្រីទាំងនោះជាថ្នូរបិទបាំងរឿងអាស្រូវមួយនេះ។

ពាក់ព័ន្ធកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំខាងលើនេះ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល មិនអាចសុំការអត្ថាធិប្បាយបានទេ។

ក្រុមកូនចៅនកជំនួញម្នាក់ (សុំមិនបញ្ចេញឈ្មោះ) កំពុងតែដេីរ បិទព័ត៌មានតាមអង្គភាពសារព័ត៌មានមួយចំនួន។

សូមរំលឹកថា តាមអនុក្រឹតចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ដីចំណីឆ្នេរ និងពាមសមុទ្រ ត្រូវទុកចម្ងាយ ១០០ម៉ែត្រ (ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់ពាមសមុទ្រ ហើយប្រសិនបើមានផ្លូវសាធារណៈស្របឆ្នេរស្រាប់ក៏គិតត្រឹមផ្លូវនោះ។ ប៉ុន្តែហេតុអ្វីបានជាឈ្មោះ ប៉ុក អាងអំណាចឧកញ៉ា ថ្លើមធំពាសមេឃកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដោយគ្មានខ្លាចញញើតនឹងច្បាប់៕

ADVERTISEMENT
Next Post

សមត្ថកិច្ចចាប់បានហើយ ជនទំនើងទាញកាំភ្លើងបាញ់រះធ្វើឱ្យផ្អើលប្រជាពលរដ្ឋ ក្រោយទាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍

ឆេះដុំខ្លាំងមិនអាចស្ងៀម! កូនតង់តីនបោកលុយច្រើនមិនទាន់ចាក់ការផង! ស្រាប់តែមនុស្សចោទប្រកាន់ទៅលើ ម៉ូលីកា វិញ, មានអីសាមីខ្លួនប្តឹងតាមចាប់

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!