Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

តារាសិចស៊ី គីមគីម ត្រូវបុរសម្នាក់បោកប្រាក់ខាតអស់៣ម៉ឺនដុល្លារ ទើបតែដាច់ចិត្តទម្លាយការពិត

by KBN Journalist
November 18, 2022
in តារា
934
SHARES
15.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ តារាសម្តែងស្រីស្អាតសិចស៊ីដ៏ល្បីម្នាក់គឺ កញ្ញា គីមគីម បានទម្លាយរឿងចាញ់បោគគេម្នាក់អស់ប្រាក់ខាតបង់ចំនួនបីម៉ឺនដុល្លារ ព្រមទាំងដាក់ពាក្យបណ្តឹងរួចរាល់ដើម្បីស្នើរសុំសមត្ថកិច្ចជួយចាត់បុគ្គលិកខិលខិតរូបនេះទៅតាមតាមច្បាប់។

អ្វីដែលធ្វើឱ្យកញ្ញា គីមគីម ចាញ់បោកខាតប្រាក់អស់ដល់៣ម៉ឺនដុល្លារដោយសារតែបុគ្គលនេះ ប្រើប្រាស់រូបភាពជាអ្នកដឹកនាំកម្មវិធីដោយអះអាងប្រើប្រាស់ឯកសារបន្លំស្ថានទូតកូរ៉េនិងក្រសួងការបរទេសកម្ពុជា ថាមានពិរពណ៌នៅប្រទេសកូរ៉េ ត្រូវការអ្នកសម្តែងនិងតារាម៉ូឌែលចូលរួមជាច្រើន ហើយតម្រូវអោយបង់ប្រាក់មុនជាថ្នូរបានការងារចេញទៅ។ ប៉ុន្តែចុងក្រោយបោកប្រាស់បន្លំយកលុយរួច បាត់ស្រមោល ហើយទើបពិនិត្យឃើញ នៅប្រទេសកូរ៉េគ្មានកម្មវិធីតាំងពិរពណ៌អ្វីទាំងអស់។

ជនឆបោក មានឈ្មោះ : Prim Pheareak FB ( វីរះ បុត្រ ) ដោយកញ្ញា គីមគីម បានស្គាល់និងរាប់គ្នាជាយូរឆ្នាំមកហើយតែចុងក្រោយបុគ្គលនេះបែរក្លាយមនុស្សឆបោក ទាំងដែលធ្លាប់ធ្វើការងារជាយូរមកហើយ និងធ្វើការជាមួយគ្នាតាម Event បុគ្គលនេះជាមេដឹកនាំខាងរបាំម្នាក់។

រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កញ្ញា គីមគីម បានបង្ហោះសារលើហ្វេសប៊ុកបញ្ជាក់ឱ្យដឹងកាន់ច្បាស់ទៀតថា ថ្ងៃមួយបុគ្កលឆបោកម្នាក់នេះបានបោះកម្មវិធីអោយខ្ញុំដែរវាថាមានកម្មវិធី ទៅសម្តែងនៅទីក្រុងBusan ប្រទេស Korea នៅថ្ងៃទី 25 ដល់ ថ្ងៃទី 31 ខែ 10 ឆ្នាំ2022 ចំនួន5ថ្ងៃ ធើ្វការ ដោយអះអាងថាខាងក្រសួងការបរទេស និង ខាងទូតកូរ៉េសហការគ្នានាក់រៀបចំកម្មវិធីនេះ។

អោយខ្ញុំហៅសិល្បះករជាច្រើន និងក្រុមបច្ចេកទេសផ្សេងៗ ខាងខ្ញុំសរុប90នាក់ / ក្រុមខាងបង MC 10ជាង / ក្រុមខាងសំអាងការ 7 អ្នកជនឆបោកអ្នកហៅផ្ទាល់ ។ ( ទាំងអស់100នាក់ជាង )
ដែរគេតម្រូវអោយបង់ក្នុងម្នាក់175$ ថ្លៃធ្វេី Visa និងថ្លៃធើ្វPCR test Covid ដោយគេអះអាងថាទៅដល់ Korea ខាងទូតKorea និងវេរលុយឲ្យវិញ ភ្លាម ។ មូលហេតុដែលជឿជាក់បុគ្គលនេះ ដោយខ្ញុំគិតថាមានLogo ក្រសួងការបរទេស Ministry of Foreign Affairs and International Cooperation – Cambodia ហេីយក៏ជាអ្នកសិល្បៈដូចគ្នា ហើយតែងតែធ្វើការពេលមានកម្មវិធីជាមួយគ្នាម្ដងៗ កំសត់ កំរ ជាមួយគ្នាទេីបខ្ញុំជឿហេីយទុក្ខចិត្តជនឆបោកម្នាក់នេះ ។ ខ្ញុំមានភស្តុតាងគ្រប់យ៉ាងទាំងអស់ដែលជនឆបោកម្នាក់នេះបានបន្លំឯកសារជាច្រើនជាពិសេសឯកសារក្រសួងការបរទេស ដើម្បីឲ្យខ្ញុំទុក្ខចិត្ត ។

ខ្ញុំបានខាត់បង់លុយអស់ច្រេីន 30000$ ជាងថ្លៃធើ្វ visa និង pcr test covid និង សម្លៀកបំពាក់ និង កក់គេជាច្រើន ។ លុយខ្ញុំតែម្នាក់ឯង ដោយសារខ្ញុំមិនចង់ឲ្យក្រុមការងារពិបាកសុខចិត្តចេញលុយខ្លួនឯងមុន ខ្ញុំចង់ឱ្យក្រុមការងារខ្ញុំស្អាតខ្ញុំខ្លាចធើ្វមិនទាន់ទើបខ្ញុំចេញលុយខ្លួនឯងដើម្បីរៀបចាំគ្រប់យ៉ាង …..
ដោយខ្ញុំគិតថាវាមិនហ៊ានបោកខ្ញុំទេ ដោយសារតែមានឯកសារ Logo ក្រសួងការបរទេស , មានធនាគារកាណាឌីយ៉ា , មានក្រុមការងារច្រើនព្រមទាំងបានយកឈ្មោះអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនជាច្រើនទើបខ្ញុំហ៊ានជឿ ។

តែកាពិតវាបោកខ្ញុំទាំងអស់ បន្លំឯកសារគ្រប់យ៉ាង។ ខ្ញុំសុំនិយាយកាត់ៗ ប៉ុន្តែរឿងដែលខ្ញុំនិយាយជារឿងពិតមិនមែនប្រឌិតហើយក៏ខ្ញុំមានភស្តុតាងគ្រប់យ៉ាងទាំងអស់។ហើយពេលនេះខ្ញុំឲ្យខាងច្បាប់ជាអ្នកធ្វើរឿងក្តីនេះហើយខាងមេធាវីរបស់ខ្ញុំ និងខាងតុលាការកំពុងធើ្វការរឿងក្តីនេះ ។

( ហើយពេលនេះជនឆបោកថោកទាបនោះកំពុងជាប់គុកនៅព្រៃសបណ្ដោះអាសន្នចាំតុលាការកាត់ទោសវាតាមផ្លូវច្បាប់ ) ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាជួយស៊ែរដើម្បីឲ្យខាងក្រសួងការបរទេស បានដឹងពីដំណឹងនេះផង ដោយសារតាបុគ្គលឆបោកម្នាក់នេះបានបន្លំឯកសារក្រសួងការបរទេស ភស្តុតាង ខ្ញុំមានគ្រប់យ៉ាង ខ្ញុំចង់ហើយក្រសួងការបរទេសបានដឹងពីដំណឹងនេះផង។

បងប្អូនសិល្បៈទាំងអស់គ្នាអាចទុកចិត្តបានរឿងក្តីនេះខាងតុលាការកំពុងធើ្វការរឿងនេះហើយ ខ្ញុំមិនលើកលេងឲ្យវាជាដាច់ខាត ខាតបង់លុយកាក់និងពេលវេលារបស់ខ្ញុំជាច្រើនដែលខ្ញុំខំប្រឹងធើ្វការនេះណាស់ ។

មូលហេតុ ដែលខ្ញុំទើបតែផុសដោយសារខ្ញុំចាំលិខិតពីតុលាការកាត់ទោសរឿងក្តីនេះ ប៉ុន្តែខ្ញុំមិនអាចចាំបានទៀតដោយសារខ្ញុំមិនចង់ឱ្យគេគិតថាខ្ញុំចូលដៃចូលជើងជាមួយវាទេ ទាំងខ្ញុំជាជនរងគ្រោះដូចគ្នា ចិត្តមនុស្សមើលមិនឃើញមែនសុំខ្លាចហើយមេរៀនជីវិត។

ADVERTISEMENT
Next Post

ពិតជាហ៊ានណាស់យកដីរដ្ឋក្នុងតំបន់ឧទ្យានជាតិបូកគោដែលគេហាមហើយមក បន្លំយកលក់ឱ្យក្រុមហ៊ុនគេក្នុងទឹកប្រាក់ជិត៧លានដុល្លារ តែចុងក្រោយជាប់ខ្នោះ

ឆបោកទឹកប្រាក់១លានកន្លះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូលឡើងតុលាការភ្លាមៗ! ជនឆបោករូបនេះ ត្រូវគេស្គាល់ថាមន្ត្រីយោធាទៀត

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!