Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

Dr. Kim Eng Mam ចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ពិសេសៗជាមួយក្រុមគ្រូពេទ្យខ្មែរនិងបារាំងអំពីវិស័យកែសម្ផស្សនៅកម្ពុជា

by KBN Journalist
November 26, 2022
in ចំណេះដឹង
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវជាទិវាសល្យសាស្ត្រកម្ពុជា លើកទី ២៧ និងជាទិវាសោភ័ណសល្យសាស្ត្រកម្ពុជា លើកទី១០ ដោយសមាគមសោភ័ណសល្យសាស្រ្តកម្ពុជាបានរៀបចំសិក្ខាសាលាមួយដើម្បីជួបជុំក្រុមវេជ្ជបណ្ឌិត ជំនាញៗ ដែលធ្វើឡើងជារាល់ឆ្នាំ។

ទន្ទឹមនឹងផងដែរលោកស្រី វេជ្ជបណ្ឌិត ម៉ម គីមអេង អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស Crystal បានបង្ហាញខ្លួនក្នុងសិក្ខាសាលាផងដែរ ក្នុងធ្វើបទបង្ហាញនិងចែករំលែកចំណេះដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍កន្លងមកដែលបានជួបប្រទះ។ លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកយកចំណុចពិសេសៗ និង គន្លឹះដោះស្រាយនូវបញ្ហាជាច្រើន ក្នុងចែករំលែកនិងជជែកសួរដេញដោល រវាងក្រុមគ្រូពេទ្យជាច្រើននាក់ ដែលធ្វើឱ្យព្រឹត្តិការណ៍សិក្ខាសាលាលើកនេះ ពិតអស្ចារ្យនិងថ្មីបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលាដែលរៀបចំឡើងដោយសមាគមសោភ័ណសល្យសាស្រ្តកម្ពុជា គឺមានតំណាងដ៏ខ្ពង់ខ្ពស់ពីលោកវេជ្ជបណ្ឌិត គី ច័ន្ទមុន្នីរស្មី ប្រធានសមាគមសោភ័ណសល្យសាស្រ្តកម្ពុជា និងជាប្រធានអ៊ុយនីតេផ្នែកវះកាត់កែលំអរនិងបាក់ថ្គាមនៅមន្ទីរពេទ្យកាល់ម៉ែត្រ,លោកសាស្ត្រាចារ្យ ម៉ុក ធាវី ជាអ្នកមានគុណដល់និស្សិតពេទ្យ ជាពិសេស លោកគ្រូជាអ្នកផ្តួចផ្តើម ជាមួយសាស្រ្តាចារ្យដ៏ទៃ ឲមានការបង្កើត ថ្នាក់ឯកទេស សោភ័ណសល្យសាស្ត្រ លោកគ្រូមានមេត្តាធម៌ និងបានបង្រៀននិស្សិតឯកទេស សោភ័ណសល្យសាស្រ្ត គ្រប់ជំនាន់ , និងជាពិសេសលោកវេជ្ជបណ្ឌិតមកពីប្រទេសបារាំងដែលជា សាស្ត្រាចារ្យ ហ្វ្រិកឌឺរិស ឡ័រវ័រស៍ (Professor Frederic LAUWERS) ជាបុគ្គលសំខាន់ក្នុងជួយជ្រោមជ្រែងបង្ហាត់បង្រៀនកូនខ្មែរជាច្រើនជំនាន់និងជួយប្រជាពលរដ្ឋខ្មែរដែលជួបបញ្ហា។

ក្រុមវេជ្ជបណ្ឌិតជាក្រុមគ្រូបង្រៀនឯកទេសនៃសោភ័ណសល្យសាស្ត្រកម្ពុជានិងបារាំងបានថ្លែងពីចំណាប់អារម្មណ៍ត្រេកអរនិងអគុណយ៉ាងខ្លាំងផងដែរចំពោះ លោកស្រី វេជ្ជបណ្ឌិត ម៉ម គីមអេង ដែលបានបំពេញភារកិច្ចយ៉ាងល្អជាសមាជិកនៃ សមាគមសោភ័ណសល្យសាស្រ្តកម្ពុជា និងជាពិសេសមិនលាក់ចំណេះដឹងបទពិសោធន៍ដែលខ្លួនមាន ក្នុងចែកជូនដល់សមាជិកទាំងអស់សិក្សាស្វែងយល់ជាមួយគ្នា។

សូមរំលឹកផងដែរថា សមាគមសោភ័ណសល្យសាស្រ្តកម្ពុជា បានបង្កើតឡើងដើម្បីពង្រឹងសមត្ថភាព វិន័យ និងចំណេះដឹង ដល់ក្រុមវេជ្ជបណ្ឌិត ដើម្បីធានាដល់សុខភាព សុវត្ថិភាពដល់ប្រជាជនកម្ពុជា ។ សមាគមសោភ័ណសល្យសាស្រ្តកម្ពុជា កំពុងដើរតួយ៉ាងសំខាន់ក្នុងគៀងក្រុមវេជ្ជបណ្ឌិតផ្នែកកែលម្អរឬកែសម្ផស្សទាំងអស់ ស្ថិតនៅក្រោមច្បាប់និងវិជ្ជាជីវៈ ក្រុមសីលធម៌ ពិតប្រាកដ៕

ADVERTISEMENT
Next Post
ក្រោយមហាជនអ្នកគាំទ្រ ឃីម បូរ៉ា វាយប្រហាររិះគន់ខ្លាំងៗទៅលទ្ធផលចុងក្រោយថាមិនសមសួននោះ! ពេលនេះ ឈុត សេរីវ៉ាន់ថង ចេញតបវិញដោយពោលពាក្យទាំងនេះ (មានវិឌីអូ)

ក្រោយមហាជនអ្នកគាំទ្រ ឃីម បូរ៉ា វាយប្រហាររិះគន់ខ្លាំងៗទៅលទ្ធផលចុងក្រោយថាមិនសមសួននោះ! ពេលនេះ ឈុត សេរីវ៉ាន់ថង ចេញតបវិញដោយពោលពាក្យទាំងនេះ (មានវិឌីអូ)

មេតុងទីនប្រកាសអាសន្ន! ពេលនេះលោកជំទាវ នឹម វណ្ណៈ ពោលទាំងពាក្យនេះឱ្យដឹងច្បាស់ៗនិងឱ្យក្រុមហ៊ុនមេធាវី HNS បញ្ចប់សិទ្ធការពារ ម៉ូលីកា ជាបន្ទាន់

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!