Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

កក្រើកខ្លាំងតែម្តងយកប្រពន្ធគេបានហើយ នៅគំរាមរកសម្លាប់នាងទៀត បើសិននាងមិនព្រម តែចុងក្រោយទាហានរូបនេះអាចធ្វើបាន (បែកធ្លាយសារសម្លេង)

by KBN Journalist
December 27, 2022
in សង្គម
កក្រើកខ្លាំងតែម្តងយកប្រពន្ធគេបានហើយ នៅគំរាមរកសម្លាប់នាងទៀត បើសិននាងមិនព្រម តែចុងក្រោយទាហានរូបនេះអាចធ្វើបាន (បែកធ្លាយសារសម្លេង)
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះសារសម្លេងបែកធ្លាយលោកវរសេនីយ៍ទោ សេង គីរី សាហាយប្រពន្ធគេនិងគំរាមរកសម្លាប់រកនាងវិញ ដោយត្រូវបានសារព័ត៌មានជាច្រើន ជាពិសេសមហាជនផុសបន្តគ្នា ធ្វើឱ្យកក្រើកយ៉ាងខ្លាំងអមដោយការរិះគន់ចំពោះទង្វើរ មិនសាកសមជាមេកើយជាបុគ្គលគំរូ ទាល់តែសោះក្នុងជួរកងទ័ព។

សារសម្លេងលោកវរសេនីយ៍ទោ សេង គីរី នាយការិយាល័យព្រំដែន យោធភូមិភាគទី៥ ត្រូវបានបែកធ្លាយមានការបង្ហោះតៗជាច្រើន ដោយក្នុងបានទម្លាយឱ្យមេទាហានព្រុំដែនរូបនេះ ធ្លាប់បានគំរាមអតីតប្រពន្ធមិនចាកចេញពីរូបលោក ក្រោយលួចសាហាយស្នន់នឹងគ្នារហូតផ្អើលពេញបណ្តាញសង្គមនិងជាពិសេសផ្ទុះរឿងចាប់អារម្មណ៍ក្នុងខេត្តបាត់ដំបងតែម្តង។

សូមស្តាប់សារសម្លេងលោកវរសេនីយ៍ទោ សេង គីរី នាយការិយាល័យព្រំដែន យោធភូមិភាគទី៥ កាលគ្រាលួចមានសាហាយស្នន់នឹងគ្នាជាមួយនឹងលោកស្រី ផាន់ ចិន្តា៖ ចុចចូលក្នុងតេឡេក្រាម

អ្វីដែលមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍និងហួសចិត្តជាខ្លាំងនោះ គឺអ្នកស្រី “ផាន់ ចិន្តា” បែរជាមានទំនាក់ទំនងលួចស្នេហាផិតក្បត់ប្តីជាមួយ មន្ត្រីយោធាស័ក្ក៥ សេង គិរី រហូតលោក “លាន សុទ្ធី” ដែលជាប្តីបានចាប់ទាន់ ហើយកន្លងមកបានគំរាមកំហែងមើលងាយដល់រូបលោកជាប្តីយ៉ាងចាស់ដៃ ព្រោះតែបុគ្គល “សេង គិរី” អាងខ្លួនមានអំណាចជាមន្ដ្រីយោធាសក្ដិ៥ ទើបគេហ៊ានបំពានច្បាប់បែបនេះ។ បន្ទាប់មកក៏ចេះតែកើតរឿងឈានដល់ការឈ្លោះទាមទារលះលែងគ្នាមិនចេះឈប់។

កាលនៅសាហាយស្នន់ជាមួយគ្នា

ជាមួយគ្នានោះ លោកហួសចិត្តនិងចង់ស្ទើរតែខឹងចេញជាភ្នំភ្លើងម្តងៗទៅហើយសម្រាប់លោក ប៉ុន្តែលោក លាន សុទ្ធី ចេះតែទ្រាំខ្លាចគេធ្វើបាបកូនស្រីបង្កើត ព្រោះប្រពន្ធលោកបានរត់ចោលលោកហើយ ប្រមូលទាំងទ្រព្យសម្បត្តិទាំងអស់និងជាពិសេសសម្បើមដៃខ្លាំងថតរូបរួមរ័កគ្នាជាមួយសាហាយស្នន់បញ្ឈឺរលោកជាប្តីអមដោយពាក្យប្រមាថមើលរូបលោក កាលគ្រាមិនទាន់លែងលះគ្នានៅឡើយ។

លោក “លាន សុទ្ធី” បុរសជាប្តីដ៏កំសត់ម្នាក់នេះ សុំសួរទៅកាន់មហាជន ដូចជាបុរសៗទាំងអស់ ថាតើ កើតមកជាប្រុសអាចទទួលយកបានទេ? ប្រពន្ធលួចមានសាហាយ ហើយសាហាយបានផ្ញើររូប “រួមភេទ” ជាមួយគ្នាឱ្យមើលបញ្ឈឺរចិត្តយើងជាប្តីទៀត! ព្រោះរូបលោកទ្រាំនិងអត់ធ្មត់ដោយតែស្រលាញ់កូនស្រីបង្កើតនិងព្រួយបារម្ភ ខ្លាចគេធ្វើបាបកូនស្រី កូននៅតូចឡើយ តែមកជួបអាក្រក់ ឪពុកម្តាយបែកគ្នា ឈានដល់លះលែង ហើយម្តាយទៀត ជាស្រីផិតក្បត់ស្វាមីទៅលួចមានប្រុសចោលប្តី ថែមយកទ្រព្យសម្បត្តិដែលប្តីខំរកទៅអស់រលីង។

ក្រោយមកទៀត ប្តីដ៏កំសត់រូបនេះ ទទួចទាមទារសុំកូនស្រី និងសុំចរចារគ្នា ដោយមិនទាមទារទ្រព្យសម្បត្តិរួមគ្នាឡើយ ប៉ុន្តែអ្នកស្រី “ផាន់ ចិន្តា” មិនព្រមធ្វើការសន្យានិងតាមការចរចារ រហូតលោកបានដាក់បណ្តឹងជាច្រើនលើក ហើយលទ្ធផលលោកឈ្នះក្តី ក្រោយតុលាការស្រុកខ្មែររកឃើញកំហុសនិងភស្តុតាង អ្នកស្រី “ផាន់ ចិន្តា” និង សហាយស្នន់លោក “សេង គិរី”។ ក្រោយមកទៀតគូរស្នេហ៍ពូកែផិតក្បត់មួយគូរនេះបែររៀបការធ្វើមែនទែនយកគ្នា ដើម្បីប្រកាសជាផ្លូវការ ទាំងលោក “លាន សុទ្ធី” ប្តឹងផ្តល់ ទាមទារកូនស្រីបង្កើតនិងទ្រព្យសម្បត្តិ ពាក់កណ្តាលមកវិញ មិនអោយអតីតភរិយាដូចក្នុងរឿងស្រីកាកីសោកសុខទ្រព្យញើសឈាមរបស់លោកជាមួយប្តីក្រោយនោះទេ។

សូមបញ្ជាក់បន្ថែមពីលិខិតតុលាការខេត្តបាត់ដំបងបានឱ្យដឹងថា លោក លាន សុទ្ធី និង អតីតភរិយា បានព្រមព្រៀងលែងលះគ្នា ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយបានឯកភាពគ្នា លែងលះផ្តាច់សង្វាស់ឈប់រួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធតទៅទៀត។

ក្រោយមកទៀតអ្នកទាំងពីរបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីបែងចែកទ្រព្យសម្បត្តិ និងកូនស្រី ពេលនោះ តុលាការខេត្តបាត់ដំបង បានធ្វើការជំនុំជំរះកាត់ក្តីឲ្យលោក លាន សុទ្ធី ដែលជាអតីតប្តី ដើមបណ្តឹងឈ្នះក្តីនេះ ដោយខាងតុលាការបានបែងចែកទ្រព្យសម្បត្តិទាំងបីកន្លែងខាងលើ ដោយចែកទ្រព្យទាំងនេះស្មើរគ្នា ពោលគឺចែកជាពីរចំណែក។

ដោយឡែកកូនស្រីរបស់លោក ត្រូវបានតុលាការកាត់ក្តីឲ្យមកលោក ដែលជាប្តីជាអ្នកមើលថែរទទួលខុសត្រូវ (កូនត្រូវបានមកខាងលោក លាន សុទ្ធី) ក្រោយតុលាការពិនិត្យឃើញអ្នកស្រី ផាន់ ចិន្តា ផិតប្តីទៅជាមួយ លោកវរសេនីយ៍ទោ សេង គីរី នាយការិយាល័យព្រំដែន យោធភូមិភាគទី៥ ។ ប៉ុន្តែបើទោះជាតុលាការកាត់ឲ្យលោកបានឈ្នះរឿងក្តីនេះយ៉ាងណាក៏ដោយ ក៏ភាគីខាងអតីតប្រពន្ធ នូវតែមិនសុខចិត្តនិងមិនព្រមធ្វើតាមការសម្រេចរបស់តុលាការដំបូងខេត្តបាត់ដំបងឡើយ ហើយក៏បញ្ជូនសំណុំរឿងនេះទៅសាលាឧទ្ធរខេត្តបាត់ដំបងបន្តទៀត អ្នកស្រី ផាន់ ចិន្តា នៅមានគោលបំណងចង់ក្តោបទ្រព្យសម្បត្តិទាំងអស់និងមិនអោយកូនស្រីទៅប្តីដើមមើលឡើយ ។

លោក លាន សុទ្ធី បានប្រាប់ដល់សារព័ត៌មានឱ្យដឹងថា សម្រាប់ជីវិតចុងក្រោយរបស់លោកមកអាយុប៉ុណ្ណេះហើយ លោកមកបាត់បង់ប្រពន្ធ ហើយថែមទាំងទ្រព្យសម្បត្តិទៀត លោកមិនសុំអីទេ លោកសុំត្រឹមកូនស្រីបង្កើតរបស់លោកវិញ លោកចង់បានកូនស្រីមករស់នៅសហរដ្ឋអាមេរិក ព្រោះចង់ឱ្យកូនស្រីមានអនាគតល្អនាថ្ងៃខាងមុខ។

លោកពិបាកទ្រាំណាស់ដែលកូនស្រីបង្កើត ត្រូវមកជួបជីវិតវេទនារួមរស់ផ្ទះជាមួយគ្នាឪពុកចុងបែបនេះ។ លោកស្នើរសុំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយដល់រូបលោកផង ជួយយកតែបុណ្យ ដោយលោកសុំការអន្តរគមន៍ស្វែងរកជួយដោះលែងកូនស្រីរបស់លោកពីម្តាយផិតក្បត់នេះ ដើម្បីឱ្យក្មេងមានសេរីភាពបានមករស់ក្នុងជីវិតធម្មតាវិញ។ ព្រោះលោករងភាពអាម៉ាស់និងឈឺចាប់យ៉ាងខ្លាំងក្នុងជិវិត ដែលមកជួបរឿងបាត់បង់ ប្រពន្ធ ទ្រព្យសម្បត្តិនិងជាពិសេស កូនស្រីជាស្រីស្រលាញ់ស្នើរនឹងកែវរបស់លោក៕

ADVERTISEMENT
Next Post
ការប្រកួតប្រដាល់អបអរឆ្លងឆ្នាំសាកល២០២៣ និងការសម្ពោធកីឡដ្ឋានថ្មីរបស់ខេត្តកំពង់ស្ពឺពិតជាល្អមើលមែន (មានវិឌីអូ)

ការប្រកួតប្រដាល់អបអរឆ្លងឆ្នាំសាកល២០២៣ និងការសម្ពោធកីឡដ្ឋានថ្មីរបស់ខេត្តកំពង់ស្ពឺពិតជាល្អមើលមែន (មានវិឌីអូ)

ធ្ងន់ករហើយពេលនេះលោកទាហានកំហូច! លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចេញមុខរិះគន់និងសួរទៅក្រសួងគួរពិនិត្យមើលផង (មានសារសម្លេងនិងរូបបែកធ្លាយ)

ធ្ងន់ករហើយពេលនេះលោកទាហានកំហូច! លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចេញមុខរិះគន់និងសួរទៅក្រសួងគួរពិនិត្យមើលផង (មានសារសម្លេងនិងរូបបែកធ្លាយ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!