Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ជេរពេញបណ្តាញសង្គមក្រោយមើលឃើញវិឌីអូមួយបង្ហាញរថយន្តទំនើប RANGE ROVER​ មួយគ្រឿងចូលចាក់សាំងអត់ឱ្យលុយគេបើករត់គេច, តែការពិតជារឿងផ្សេងទៅវិញ (មានវិឌីអូកន្លែងកើតហេតុ)

by KBN MEDIA
April 22, 2023
in សង្គម
ជេរពេញបណ្តាញសង្គមក្រោយមើលឃើញវិឌីអូមួយបង្ហាញរថយន្តទំនើប RANGE ROVER​ មួយគ្រឿងចូលចាក់សាំងអត់ឱ្យលុយគេបើករត់គេច, តែការពិតជារឿងផ្សេងទៅវិញ (មានវិឌីអូកន្លែងកើតហេតុ)
922
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ខេត្តបន្ទាយមានជ័យ ៖ កូនជាងបាញ់ថ្នាំម្នាក់បានលួចរថយន្តចេញពីការ៉ាសមួយគ្រឿងម៉ាករ៉ង់រ៉ូវែរចេញពីរាជធានីភ្នំពេញ មកឈប់ចាក់សាំងនៅចំណុចស្រុកព្រៈនេត្រព្រៈ តែអត់លុយឱ្យគេក៏បើករថយន្តរត់ តែត្រូវសមត្ថកិច្ចចាប់បាន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅឃុំរហាល ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទូ គីម អាយុ៣៣ឆ្នាំ រស់នៅភូមិ១៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាមួយវត្ថុតាងរថយន្តមួយគ្រឿងម៉ាក RANGE ROVER ដែលពាក់ផ្លាក់លេខភ្នំពេញ 2BT-5818។ មុនពេលឃាត់ខ្លួនជនសង្ស័យនេះបាន ដោយសារតែរថយន្តអស់សាំង ហើយជននេះបើកចូលចាក់សាំងនៅការ៉ាស់មួយកន្លែងក្នុងឃុំរហាល ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ ។

ក្រោយចាក់សាំងហើយ តែគ្មានលុយឱ្យគេ ក៏បើករថយន្តរត់ទិសដៅមកក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្ត នៅចំណុចគោលដៅឃាត់បានឆែកឆេររកឃើញមានអត្តសញ្ញាណប័ណ្ណជាប់ខ្លួន ។

សូមបញ្ជាក់ថា មានព័ត៌មានលើបណ្តាញសង្គមថា មានរថយន្តម៉ាកRANGE ROVER ពាក់ផ្លាកលេខភ្នំពេញ2BT-5818 ត្រូវបានចោលួចចេញពីការ៉ាសជួសជុល និងបាញ់ថ្នាំរថយន្តមួយកន្លែង កាលពីយប់ថ្ងៃទី២០ មេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ហើយម្ចាស់ការ៉ាស់ជួសជុលរថយន្តបានដាក់ពាក្យបណ្តឹងនៅខេត្តកំពង់ឆ្នាំង ដើម្បីជួយស្រាវជ្រាវរក ដោយសារបានស្គាល់មុខសញ្ញចោលួចរថយន្ត គឺជាជាងបាញ់ថ្នាំរថយន្តក្នុងការ៉ាជួសជុលរបស់ខ្លួនតែម្តង កំពុងយករថយន្តទៅបាត់ ។

ជនសង្ស័យខាងលើ ក្រោយលួចរថយន្តស៊េរីទំនើបពីការ៉ាស់ជួសជុលបាញ់ថ្នាំរបស់មេជាងខ្លួននៅភ្នំពេញហើយបានបើកតាមផ្លូវភ្នំពេញ កំពង់ធំ សៀមរាប ដល់ខេត្តឧត្តរមានជ័យ មកចាក់សាំងនៅឃុំរហាល ស្រុកព្រៈនេត្រព្រៈ ចាក់សាំងហើយអត់លុយអោយគេបើករថយន្តរត់ទិសដៅមកក្រុងសិរីសោភ័ណត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោកខេត្តប្រចាំគោលដៅចាប់បាន ក៏ប្រគល់ជូនកម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

របាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post
គ្រាន់តែហ្វាឡានបើកចំមុខគេឯង ចាំងភ្នែកខ្លាំង បង្កជាជម្លោះរហូតម្ចាស់រថយន្តស្រែករកទាញកាំភ្លើងបាញ់ប្រជាពលរដ្ឋចោល ធ្វើឱ្យភ្ញាក់ផ្អើលពេញភូមិ (មានវិឌីអូ)

គ្រាន់តែហ្វាឡានបើកចំមុខគេឯង ចាំងភ្នែកខ្លាំង បង្កជាជម្លោះរហូតម្ចាស់រថយន្តស្រែករកទាញកាំភ្លើងបាញ់ប្រជាពលរដ្ឋចោល ធ្វើឱ្យភ្ញាក់ផ្អើលពេញភូមិ (មានវិឌីអូ)

ទំនងជាមានខ្នងធំមើលទៅបានជាអាចរួចខ្លួន? ល្បីមន្ត្រីនគរបាលការពារព្រំដែនបឹងជ្រោងវាយធ្វើបាបប្រពន្ធដូចសត្វធាតុរាល់ថ្ងៃនិងគំរាមបាញ់សម្លាប់តែរួចខ្លួន នៅក្រៅច្បាប់ (មានវិឌីអូ)

ទំនងជាមានខ្នងធំមើលទៅបានជាអាចរួចខ្លួន? ល្បីមន្ត្រីនគរបាលការពារព្រំដែនបឹងជ្រោងវាយធ្វើបាបប្រពន្ធដូចសត្វធាតុរាល់ថ្ងៃនិងគំរាមបាញ់សម្លាប់តែរួចខ្លួន នៅក្រៅច្បាប់ (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!