ភ្នំពេញ៖ ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha ជាបុគ្គលពូកែលេងសើច លេបខាយ ទៅលើនារីដែលជាអ្នកលើកស្លាកទឹកប្រដាល់ ត្រូវបានមហាជនរិះគន់និងចាត់ទុកថា ជាករណីមើលងាយតម្លៃស្ត្រី និងការបៀតបៀនផ្លូវភេទតាមរយៈការប្រើប្រាស់ពាក្យនិងកាយវិការអសីលធម៌។

នារីដែលជាអ្នកលើកស្លាកទឹកប្រដាល់ ត្រូវបុគ្គលរូបនេះ ប្រមាថលេងសើចនោះ គឺជាកញ្ញា មុនីរស្មី ដែលជាតារាសម្តែងនិងជាម៉ូឌែលសិចស៊ីដ៏ល្បីម្នាក់ កើតឡើងកាលពីថ្ងៃទី១ ខែមីនា នៅខណ្ឌកំបូល នៅក្នុងកម្មវិធីប្រដាល់មួយរៀបចំដោយក្រុមហ៊ុន វឌ្ឍន:កាលពីប៉ុន្មានថ្ងៃមុន បែរជាត្រូវបាន ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha និយាយបៀតបៀនទៅលើនាង ដោយប្រើប្រាស់ពាក្យពេជ្រអត្ថន័យបន្លំចង់គេងចំណេញលើនារីភេទ។

ក្រោយពីមហាជនជាច្រើននាំគ្នាប្រតិកម្មនិងស្នើរសុំដល់ក្រសួងឬស្ថាប័នពាក់ព័ន្ធមេត្តាពិនិត្យចាត់ការលើបុគ្គលក ដែលប្រកបជាអាជីពពិធីកររូបនេះ បន្ទាប់បានបង្ហាញទង្វើរអសីលធម៌ ប្រមាថនារីពេញក្រមុំ ម្នាក់ហើយ ពិធីករកម្មវិធីប្រដាល់ MC Vutha ព្រមចេញវិឌីអូសុំទោសជាលើកទី២ហើយដោយព្រមលើកដៃសំពះ ក្នុងកាយវិការសមរម្យ មិនដូចវិឌីអូលើកទី១ដែលចេញមកដូចរបៀបមិនទទួលស្គាល់កំហុសដនិងបន្តនិយាយលេងសើចដដែល។
សូមទស្សនាវិឌីអូចេញជាលើកទី២៖
សូមបញ្ជាក់ថា MC Vutha ជាពិធីករប្រដាល់នៅស្ថានីយ៍ទូរទស្សន៍ Town ហើយនារីដែលលើកស្លាកទឹកប្រដាល់នេះ គឺជាតារាសម្តែង, ម៉ូឌែល និងជាអ្នកផ្សព្វផ្សាយវិស័យទេសចរណ៍ម្នាក់ដ៏ល្បីនៅតាមបណ្តាញសង្គមផងដែរ។ ក្រោយពីមហាជនបានមើលនិងស្តាប់ ពាក្យនិយាយលេងនិងពាក្យចំអកលេងសើច បែបក្នុងន័យអសុរស ឬ អាចនិយាយថា ប្រើប្រាស់ភាសាបែបឈ្លើយបង្កប់ន័យអាសអាភាស លើនារីភេទ របស់ ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha រួចហើយបានធ្វើឱ្យស្រ្តីៗជាច្រើននាំគ្នាខឹងសម្បារ ឬ មិនអាចទទួលយកទង្វើររបស់បុគ្គលរូបនេះ។
មហាជនជាច្រើននាំគ្នាប្រតិកម្មនិងស្នើរសុំដល់ក្រសួងឬស្ថាប័នពាក់ព័ន្ធមេត្តាពិនិត្យចាត់វិធានការលើបុគ្គលក ដែលប្រកបជាអាជីពពិធីកររូបនេះ បន្ទាប់បានបង្ហាញទង្វើរអសីលធម៌ ប្រមាថនារីពេញក្រមុំ ហើយនាងជាតារាសម្តែងនិងតារាម៉ូឌែលដ៏ល្បីមួយរូបទៀត កុំបន្តប៉ះពាល់ដល់នារីផ្សេងទៀត ក៏ដូចជាពិធីករប្រដាល់ផ្សេងទៀតដែរ កុំឱ្យយកគំរូតាមដូចបុគ្គល MC Vutha៕
(វិឌីអូកើតហេតុណ៍)











Discussion about this post