Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

អតីតតារាចម្រៀង ម៉ូលីកា ត្រូវតុលាការផ្តន្ទាទោសត្រឹមចំនួន១៥ខែប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ចេញសែកស្អុយ

by KBN Journalist
July 11, 2025
in តារា
អតីតតារាចម្រៀង ម៉ូលីកា ត្រូវតុលាការផ្តន្ទាទោសត្រឹមចំនួន១៥ខែប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ចេញសែកស្អុយ
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើអតីតស្ត្រីមេតុងទីនតាមអនឡាញឈ្មោះ អឿន ម៉ូលីកា ករណីចេញសែកស្អុយ បន្ទាប់ពីសវនាការលើសំណុំរឿងនេះបានបញ្ចប់ ហើយក្រោយមកបានលើកពេលប្រកាសសាលក្រមជាច្រើនលើកច្រើនសារ។

រហូតដល់រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តុលាការបានលើកសំណុំរឿងខាងលើមកប្រកាសសាលក្រម ដែលមានសមាសសភាពលោកស្រី ហុង ម៉ារីនិច ជាចៅក្រម និងលោក ស៊ិន រក្សា ជាតំណាងអយ្យការ ដោយបានសម្រេចដាក់ទោសជនជាប់ចោទឈ្មោះ អឿន ម៉ូលីកា ចំនួន១៥ខែ ក្រោមបទចោទប្រកាន់ «ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ)»។

សូមបញ្ជាក់ថា ជនត្រូវចោទនាង អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០២២​ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ​ រំលោភលើទំនុកចិត្ត «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ករណីចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦៥,០០០ដុល្លារ។

កាលនោះ សំណុំរឿងស្ថិតនៅក្នុងចំណាត់ការលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកបើកការស៊ើបសួរ។ ក្រោយពីសួរចប់តំណាងអយ្យការ បានធ្វើសម្រេចចោទប្រកាន់ ជនត្រូវចោទជាផ្លូវការ រួចបានបញ្ជូនទៅខាងចៅក្រមស៊ើបសួរតាមនីតិវិធី។ ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ក៏មានជាប់ពាក់ពន្ធលើពាក្យបណ្តឹង២ ដែលជាបទល្មើសព្រហ្មទណ្ឌ រឿងចេញសែកស្អុយដែលមានទឹកប្រាក់ប្រមាណ ៣៦៥,០០០ដុល្លារ។

*ពាក្យបណ្តឹងទី១៖ អឿន ម៉ូលីកា ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ ចំនួន៣០ម៉ឺនដុល្លារ​ ឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹង។

*ពាក្យបណ្តឹងទី២៖ អឿន ម៉ូលីកា បានចេញមូលប្បទានប័ត្រ អត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥,០០០ដុល្លារ ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនត្រូវចោទបានអះអាងថា ខ្ចីមិនដល់មួយខែទេ និងប្រគល់ប្រាក់សងវិញគ្រប់ចំនួន​ ប៉ុន្តែទីបំផុតចេញសែកស្អុយមួយសន្លឹក។

ក្រោយមកនាង អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ដើម្បីរង់ចាំពេលវេលាជំនុំជម្រះទោសទណ្ឌតាមនីតិវិធី៕

ADVERTISEMENT
Next Post
ពេជ្រ ចរណៃ ជួបទុក្ខធំហាងកាត់សក់និងសាលាគុនល្បុក្កតោត្រូវភ្លើងឆេះអស់ ស្រាប់តែជួបមនុស្សចិត្តបុណ្យជួយ

ពេជ្រ ចរណៃ ជួបទុក្ខធំហាងកាត់សក់និងសាលាគុនល្បុក្កតោត្រូវភ្លើងឆេះអស់ ស្រាប់តែជួបមនុស្សចិត្តបុណ្យជួយ

អបអរសាទរ សារ៉ាន់ គីមឡាង ជាប់តំណែង Miss Earth Cambodia 2025 នឹងត្រៀមចេញទៅប្រកួតអន្តរជាតិខាងមុខនេះ

អបអរសាទរ សារ៉ាន់ គីមឡាង ជាប់តំណែង Miss Earth Cambodia 2025 នឹងត្រៀមចេញទៅប្រកួតអន្តរជាតិខាងមុខនេះ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!