ភ្នំពេញ៖ កញ្ញា ពេជ្រ វឌ្ឍសារ៉ាវឌី កំពុងតែជាប់ប្រឡងកម្មវិធី MISS UNIVERSE CAMBODIA 2025 ស្រាប់តែរងឥទ្ធិលពលពីមហាជន វាយប្រហារនិងការរិះគន់ដៀមដាមជាច្រើន ស្របពេលកម្ពុជាដនិងថៃផ្ទុះសង្គ្រាម ប៉ុន្តែសាម៉ីខ្លួនមិនបានចេញមុខប្រតិកម្មឬបង្ហាញខឹងស្អប់ទៅលើចោរឈ្លានឈានសៀមឡើយ។

ស្រីស្អាតរូបនេះ បានចេញមុខដោយផ្ទាល់ចុះទៅដល់កន្លែងភាសឹកកដែលកំពុងរងគ្រោះពីគ្រាប់ផ្លោងបាញ់ចូលដីខ្មែរសំណាក់ចោរ ដើម្បីចែកអំណោយនិងចំណាយថវិការបស់ខ្លួនជាច្រើន ក្នុងឧបត្ថម្ភទៅកាន់អ្នករងគ្រោះ ហើយ កញ្ញា ពេជ្រ វឌ្ឍសារ៉ាវឌី បានចំណាយពេលវេលាទៅជាមួយ តារាចម្រៀង រ៉ាប៊ី និងអ្នកលក់អនឡាញដ៏ល្បីគឺ ចែបេឡា ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការផ្ទុះសង្គ្រាមកើតឡើងមកនេះ។
ទន្ទឹមនឹងផងដែរ កញ្ញា ពេជ្រ វឌ្ឍសារ៉ាវឌី បានបញ្ជាក់ប្រាប់ដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា មូលហេតុដែលនាងមិនចេញធ្វើឡាញលើហ្វេសប៊ុក ប្រតិកម្មទៅនឹងរឿងសៀមឈ្លានពានទឹកដី បាញ់កំទេចប្រាសាទយើង ដោយសារតែនាងបានយកពេលវេលាទាំងនោះ មករៀបចំអំណោយ ចុះជួយដល់ក្រុមការងារ វេចខ្ចប់ឥវ៉ាន់ជាច្រើន ជួយដល់ជនភាសឹក ហេតុដូច្នេះ នាងមិនបានចេញមុខដូចគេឯង នោះទេ។ សូម្បីតែសម្រាកឱ្យគ្រប់ម៉ោង ប៉ុន្មានថ្ងៃនេះ នាងគេងមិនគ្រប់ឡើង រវល់ចុះទៅជួយចែកអំណោយដោយផ្ទាល់។
បេក្ខភាពរបស់ MISS UNIVERSE CAMBODIA បានប្រាប់ទៀតថា សូមមហាជននិងអ្នកគាំទ្រ មើលលើសកម្មភាពនិងទង្វើររបស់នាងផង កុំបង្កើតរឿងឬយករឿងផ្សេងៗរបស់អ្នកដ៏ទៃមកទម្លាក់លើនាង ព្រោះពេលនេះនាងកំពុងជាប់ប្រឡង ហើយជ្រើសរើសយកភាពស្ងប់ស្ងាត់មកជួយពលរដ្ឋខ្មែររងគ្រោះ ជាជាងអង្គុយមុខទូរសព្ទជេរប្រមាថដៀមដាមអ្នកដ៏ទៀត ដែលទង្វើរនេះ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងកត្តិយសក្នុងនាមជាបវរកញ្ញាម្នាក់របស់កម្ពុជា៕


















Discussion about this post