Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

កូនខ្មែរម្នាក់នេះនឹងនាំយកស្នាដៃនិងតារាស្រីបង្ហាញខ្លួនក្នុងកម្មវិធី New York Fashion Week 2025 នាពេលខាងមុខនេះ

by KBN Journalist
September 2, 2025
in សិល្បៈ វប្បធម៌ & កម្សាន្ត
កូនខ្មែរម្នាក់នេះនឹងនាំយកស្នាដៃនិងតារាស្រីបង្ហាញខ្លួនក្នុងកម្មវិធី New York Fashion Week 2025 នាពេលខាងមុខនេះ
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ កម្ពុជានឹងលេចវត្តមានលើវេទិការបង្ហាញម៉ូតអន្តរជាតិដ៏អស្ចារ្យលំដាប់ពិភពលោកមួយក្នុងប្រទេសសហរដ្ឋអាមេរិក ក្នុងកម្មវិធី New York Fashion Week 2025 នាពេលខាងមុខ ដោយបានចាត់ទុកថា ជាកម្មវិធីពិសេសដែលធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើនឡើងលើឆាកអន្តរជាតិ។

ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៥កញ្ញា តាំង សុខហុង ដែលជាអ្នកគំនិតផ្តួចផ្តើមនៃ Collection “Spirit of the Forgotten” បានបញ្ជាក់ប្រាប់ថា វាជាគំនិតដែលត្រូវបានកែច្នៃ និងដកស្រង់មកពីសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និង ប្រវត្តិសា្រស្តរបស់ខ្មែរដែលមានមកពីយូរលង់ណាស់មកហើយ។ ការចេញម៉ូតនេះមក ក្នុងគោលបំណងមួយនោះគឺ អបអរដល់អរិយធម៌ និងកេរដំណែលដែលត្រូវបានសង្គមសម័យថ្មី បំភ្លេចបន្តិចម្តងៗ។

កញ្ញា តាំង សុខហុង ម្ចាស់ហាង Almée Couture បានលើកឡើងថា “សម្រាប់ក្តីសង្ឃឹមរបស់ខ្ញុំចំពោះវិស័យ ច្នៃម៉ូតនាពេលអនាគត គឺខ្ញុំចង់ឃើញវាកាន់តែអភិវឌ្ឍ និងកាន់តែរីកចំរើនឈានដល់កម្រិតឆាកអន្តរជាតិ។ កម្មវិធី New York Fashion Week 2025 នឹងត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃ១១ កញ្ញា ដល់ ១៦ កញ្ញាឆ្នាំ ២០២៥ខាងមុខ។ សម្រាប់តារាម៉ូដែល របស់ Almée Couture នឹងដើរបង្ហាញនៅ New York Fashion Week 2025 ខាងមុខនេះ រួមានដូចជាមានកញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 , ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 និងតាម៉ូដែលមួយរូបទៀតដែលមានឈាមជ័រខ្មែរកាត់បារាំង មានរូបសម្រស់ស្រស់សោភាព និងជាទីពេញនិយមចូលចិត្តរបស់យុវវ័យ Mélia Constantinក៏នឹងបង្ហាញក្នុងកម្មវិធីនេះផងដែរ។

ដោយឡែក អ្នកនាង Tifany Vu បានឱ្យដឹងថា៖ “ខ្ញុំសង្ឃឹមថានឹងបង្ហាញថាម៉ូដរបស់កម្ពុជាឱ្យមានភាពរស់រវើក និងពោរពេញទៅដោយសក្ដានុពល។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបែបនេះ យើងមានគោលបំណងបំផុសគំនិតអ្នករចនាម៉ូដ និងតារាបង្ហាញម៉ូតវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ឱ្យបន្តក្តីសុបិនរបស់ពួកគេ និងចាប់យកអត្តសញ្ញាណវប្បធម៌របស់ពួកគាត់ឱ្យរស់រវើក”។

អ្នកនាង Tifany Vu បានថ្លែងទៀតថា៖ ការចេញបង្ហាញលើកដំបូងនេះនឹងបង្កើនការយល់ដឹងអំពីម៉ូដសំលៀកបំពាក់ខ្មែរ និងសក្ដានុពលរបស់វា។ជាមួយគ្នាវានឹងលើកទឹកចិត្តដល់ការសហការគ្នាក្នុងចំណោមអ្នករចនាក្នុងស្រុក និងជំរុញអារម្មណ៍សហគមន៍ ជំរុញឧស្សាហកម្មឆ្ពោះទៅរកការច្នៃប្រឌិត និងការទទួលស្គាល់កាន់តែច្រើន។

កញ្ញា ផន ស្រីពី បានបង្ហាញជំនឿជឿជាក់ថា”ខ្ញុំជឿជាក់ថា វិស័យនេះនៅកម្ពុជានឹងរីកចម្រើនបន្ថែមទៀត ហើយអាចក្លាយជាកម្លាំងជំរុញឲ្យជំនាន់ក្រោយទទួលស្គាល់ និងបន្តច្នៃប្រឌិតលើបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់យើង។ការរួមចំណែកក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ Almée Couture នៅ New York Fashion Week គឺជាកិត្តិយសដ៏មិនគួរឱ្យជឿ និងជាឱកាសដ៏រំភើបសម្រាប់ខ្ញុំក្នុងនាមជាបវរកញ្ញាឯកតំណាងឱ្យប្រទេសកម្ពុជា”។

ជាមួយគ្នានេះ ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025បានលើកឡើងដែរថា “ខ្ញុំសង្ឃឹមថាការតំណាងប្រទេសកម្ពុជាលើកក្រោយៗនឹងមិនត្រឹមតែមានឱកាសឲ្យមនុស្សជាទូទាំងពិភពលោកបានឃើញពីអ្វីដែលប្រទេសកម្ពុជាអាចធ្វើបាននោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលកាន់តែខ្លាំងផងដែរ។ សិល្បៈ និងការច្នៃប្រឌិតបុរាណលាយទំនើបរបស់យើង គួរត្រូវបានចូលរួមក្នុងការពិភាក្សាជាសកលអំពីរចនាបថ និងការច្នៃប្រឌិត”៕

ADVERTISEMENT
Next Post
តួកំប្លែង នូឌី ជាជនរងគ្រោះបែរជា ត្រូវគេទារសំណង១ម៉ឺនដុល្លារ, តែនាងពោលថា សុខចិត្តជាប់គុកព្រៃស (មានវិឌីអូកាមេរ៉ាសុវត្ថិភាព)

តួកំប្លែង នូឌី ជាជនរងគ្រោះបែរជា ត្រូវគេទារសំណង១ម៉ឺនដុល្លារ, តែនាងពោលថា សុខចិត្តជាប់គុកព្រៃស (មានវិឌីអូកាមេរ៉ាសុវត្ថិភាព)

ឯកឧត្តមបណ្ឌិត ថោង ខុន៖ ចង់ក្លាយជាជើងឯក ត្រូវការការតស៊ូព្យាយាម ទ្រាំនឹងការឈឺចាប់ និងឧបសគ្គគ្រប់បែបយ៉ាង

ឯកឧត្តមបណ្ឌិត ថោង ខុន៖ ចង់ក្លាយជាជើងឯក ត្រូវការការតស៊ូព្យាយាម ទ្រាំនឹងការឈឺចាប់ និងឧបសគ្គគ្រប់បែបយ៉ាង

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!