Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ទឹកចិត្តវិសេសវិសាលដែលមិនកាត់ថ្លៃបាន! TV5 ខំប្រឹងយកទ័យទានប្រគេនព្រះសង្ឃវត្តចំនួន១១វត្តត្រឹមរយៈពេលមួយថ្ងៃ

by KBN Journalist
August 13, 2021
in សង្គម
928
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ដើម្បីគាំទ្រដល់ព្រះពុទ្ធសាសនា និង គិតគូរដល់ព្រះសង្ឃក្នុងគ្រាវិបត្តិកូវិដ១៩ ក្រុមហ៊ុនដ៏ធំនៅកម្ពុជាគឺ “ថៃណាខន ផាន់ថាណា” ដែលដឹកនាំដោយលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានមូលមតិឯកភាពគ្នាជាមួយក្រុមហ៊ុន TNP Health Care, Chamatharn Co, Ltd, និង ស្ថានីយទូរទស្សន៍លេខ៥ សម្រេចធ្វើបុណ្យចំនួន១០០វត្ត ក្នុងរដូវកាលចូលវស្សានៃព្រះពុទ្ធសាសនា។

លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានសម្រេចឯកភាពចាប់ផ្តើមយកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាថ្ងៃចេញដំណើររបស់លោកក្នុងការធ្វើបុណ្យដោយមានទ័យវត្ថុជាច្រើនមុខ សម្រាប់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាក្នុងវត្តអារាម។ លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនខាងលើនេះ បានដឹកនាំក្រុមការងារជាពិសេសថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ ក្នុងយកទ័យវត្ថុ សម្រាប់ព្រះសង្ឃ ក្នុងការប្រើប្រាស់ជាចំបាច់មានដូចជា ទឹកបរិសុទ្ធលីយ៉ុង២០០កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២០០កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue ២០០កេសធំ, ស្លាដកចំនួន១០០, និងបច្ច័យមួយចំនួនៗសម្រាប់១០០អង្គ។ ចំនួនទ័យវត្ថុទាំងនេះ ត្រូវបានថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ជាច្រើនតំណាងលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានចាប់ផ្តើមប្រគេនដល់វត្តចំនួន១០០វត្តដែលជុំវិញរាធានីភ្នំពេញនិងតាមបណ្តាមួយចំនួន។

ដោយថ្ងៃទី១ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចភារកិច្ចយកទ័យវត្ថុដែលជាតម្រូវចំបាច់ ប្រើប្រាស់បានប្រគេនដល់វត្តចំនួន១១វត្តហើយ សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ដោយមួយវត្តទទួលបានទ័យវត្ថុ ទឹកបរិសុទ្ធលីយ៉ុង២កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue១កេសធំ, ស្លាដកចំនួន១, និងបច្ច័យមួយចំនួនៗ បន្ថែមពីលើផងដែរ។

ជាសមួយគ្នានោះ លោក ហួង តារាមុនី អគ្គនាយកទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តំណាងលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ (Supachai Verapuchong) បាននាំយកសម្តីរបស់លោកបណ្ឌិតឱ្យដឹងថា លោកមានទឹកចិត្តសប្បុរសធម៌ដែលមិនភ្លេចឡើយក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ហើយការធ្វើបុណ្យលោកបណ្ឌិតក៏រំលឹកនូវកុសលផលបុណ្យទាំងអស់បានដល់ក្រុមការងារនៃក្រុមហ៊ុនរបស់លោកទាំងអស់ ជាពិសេសប្រជាជនពលរដ្ឋខ្មែរទូរទាំងប្រទេសកម្ពុជាឆាប់រួចផុតពីវិបត្តិជំងឺកូវិដ១៩ ត្រឡប់រស់សុខសាន្តវិញ។ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ ក៏រំពឹងទុកថា ដំណើរធ្វើបុណ្យនាំទ័យវត្ថុសំខាន់ៗ ទៅកាន់១០០វត្តលើកនេះ សូមឱ្យសម្រេចនិងសុខសាន្តទាំងអស់គ្នា។

សូមបញ្ជាក់ថា ថ្ងៃទី១ដែលបានប្រគេនបានចំនួន១១ វត្តមានដូចជា៖ ទី១. វត្ត គោករលួស, ទី២. វត្តគោកអំពិល. ទី៣. វត្ត ព្រែកថ្លឹង, ទី៤. វត្ត ព្រែកជ្រៃ, ទី៥. វត្តព្រះធាតុ , ទី៧. វត្តអម្អររង្សី (ក្រពើឆ្អែត), ទី៨. វត្ត វិហារបិទមាស, ទី៦. វត្ត សន្លុង, ទី៩. វត្ត វិហារត្រាញ់, ទី១០. វត្ត បឹងខ្យាងនិងទី១១. វត្ត ស្រែព្រៃ ដោយវត្តទាំង១១នេះ មានទីតាំងក្នុងខេត្តកណ្តាល៕

ទី១. វត្ត គោករលួស

ទី២. វត្តគោកអំពិល

ទី៣. វត្ត ព្រែកថ្លឹង

ទី៤. វត្ត ព្រែកជ្រៃ

ទី៥. វត្តព្រះធាតុ

ទី៦. វត្ត សន្លុង

ទី៧. វត្តអម្អររង្សី (ក្រពើឆ្អែត)

ទី៨. វត្ត វិហារបិទមាស

ទី៩. វត្ត វិហារត្រាញ់

ទី១០. វត្ត បឹងខ្យាង

ទី១១. វត្ត ស្រែព្រៃ

ADVERTISEMENT
Next Post

មហាជនជាច្រើនភ្ញាក់ផ្អើលនិងស្ទើរតែអស់សំណើចចំពោះករណីចាប់សត្វតុកកែ និងទារលុយ៣ម៉ឺនដុល្លារជាថ្នូរបិទសំណុំរឿង

ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ពេលនេះកំពុងដាក់លក់ផ្លែមៀនប៉ៃលិនដែលកសិករខ្មែរដាំហើយគ្មានទីផ្សារនោះហើយ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!