Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ប្រពន្ធលោកផ្កាយ២ចង់ប្តឹងបកវិញ ក្រោយរឿងប្តីបោកលុយ២លានដុល្លាររត់ការចូលសញ្ចាតិបែកធ្លាយ,តែលោក ផែង វណ្ណៈ បោះសម្តីថា អាចសាកបាន..!

by KBN Journalist
October 30, 2025
in សង្គម
ប្រពន្ធលោកផ្កាយ២ចង់ប្តឹងបកវិញ ក្រោយរឿងប្តីបោកលុយ២លានដុល្លាររត់ការចូលសញ្ចាតិបែកធ្លាយ,តែលោក ផែង វណ្ណៈ បោះសម្តីថា អាចសាកបាន..!
927
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ប្រភពពីមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហេីបអោយដឹងថា នៅព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៥ លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលខ្លួនបំភ្លឺដល់ក្រុមប្រឹក្សាវិន័យ នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពាក់ព័ន្ធករណីយកលុយជនរងគ្រោះ ២លានដុល្លារ ដេីម្បីរត់ការការងារមិនបានសម្រេចមិនប្រគល់លុយជូនជនរងគ្រោះវិញ ។

លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី បានបដិសេដមិនបានឆបោកជនរងគ្រោះដូចសារព័ត៌មានផ្សាយទេ តែបានទទួលស្គាល់ថានៅខ្វះលុយជនរងគ្រោះប្រមាណ ២លានដុល្លារពិតប្រាកដមែន ។ ជនរងគ្រោះនឹងចូលបំភ្លឺនៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅព្រឹកស្អែកដោយយកឯកសារជាភស្តុតាងទៅជាមួយផង ។

ប្រភពដដែលបានអោយដឹងទៀតថា នៅរសៀលថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៥ នេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានអញ្ជេីញលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ទៅបំភ្លឺផងដែរ ។

ដោយឡែក ប្រពន្ធរបស់លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី ឈ្មោះ លោកស្រី ពេជ្រ ពិសី Pich Pisey បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកស្រី ដោយបញ្ជាក់ខ្លឹមសារថា ” លោកផុសបំផុលរឿងមិនពិតលោកនឹងជួបមេធាវីចុះធ្វេីការតាមនិតិវិធី ” ។

លោក ផែង វណ្ណៈ បានតបវិញដោយបង្ហោះសារថា “យី សុទ្ធតែធ្វេីការតាមនិតិវិធី ? និតិវិធីណា បង្រៀនប្ដីលោកស្រីអោយដេីរបោកប្រាស់គេ ? យកលុយញេីសឈាមគេទៅចាយហាយសូរ ស្មានតែរួចពីសំណាញ់ច្បាប់មែន ? ចង់ប្ដឹង ប្ដឹងមក ខ្ញុំកំដរលោកស្រីដល់ទីបញ្ចប់ ។ ប្រឹងរកលុយសងជនរងគ្រោះទៅលោកស្រី កុំចំណាយពេលប្ដឹងអ្នកកាសែត ក្រដាស់មិនអាចខ្ចប់ភ្លេីងបានទេ”។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថាបានទទួលប្រាក់រត់ការចូលសញ្ចាតិឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិឱ្យបានជ្រាបថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅសាមីខ្លួនដើម្បីបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានខាងលើ។

ករណីរកឃើញថា មន្ត្រី ឬថ្នាក់ដឹកនាំណាម្នាក់បានប្រព្រឹត្តកំហុសផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងចាត់វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះយ៉ាងម៉ឺងម៉ាត់។

ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធ ឬជាជនរងគ្រោះ សូមសហការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារភស្តុតាងបន្ថែមប្រសិនបើមាន មកនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ៕

ADVERTISEMENT
Next Post
កក្រើកសង្វៀន TV5៖ សែន ឈិនឡុង, វៀត ប៊ុនឌឿន, ប៉ែនកាក់ ខេមរា, និង ហ៊ីម គឹមរៀង វាយមិនដកដៃធ្វើឱ្យអ្នកទស្សនាអង្គុយមិនស្ងៀម (មានវិឌីអូប្រកួតពេញ)

កក្រើកសង្វៀន TV5៖ សែន ឈិនឡុង, វៀត ប៊ុនឌឿន, ប៉ែនកាក់ ខេមរា, និង ហ៊ីម គឹមរៀង វាយមិនដកដៃធ្វើឱ្យអ្នកទស្សនាអង្គុយមិនស្ងៀម (មានវិឌីអូប្រកួតពេញ)

ជិះឡួយពេកហើយក្មួយៗ!  ដូច្នេះសូមអញ្ជើញ មកទទួលការអប់រំ ព្រោះផ្អើលពេញបណ្តាញសង្គមតែម្តង

ជិះឡួយពេកហើយក្មួយៗ! ដូច្នេះសូមអញ្ជើញ មកទទួលការអប់រំ ព្រោះផ្អើលពេញបណ្តាញសង្គមតែម្តង

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!