Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

បែកធ្លាយ ប្រាសាទ​ ដាវីន ជាម្ចាស់គ្រប់គ្រងសិទ្ធ MISS UNIVERSE CAMBODIA បែរជាហាមឃាត់ ហ្វីយ៉ាតា មិនឱ្យប្រកួតនៅថៃ មិនទទួលស្គាល់ជាអ្នកតំណាងប្រទេសជាតិ

by KBN Journalist
November 1, 2025
in តារា
បែកធ្លាយ ប្រាសាទ​ ដាវីន ជាម្ចាស់គ្រប់គ្រងសិទ្ធ MISS UNIVERSE CAMBODIA បែរជាហាមឃាត់ ហ្វីយ៉ាតា មិនឱ្យប្រកួតនៅថៃ មិនទទួលស្គាល់ជាអ្នកតំណាងប្រទេសជាតិ
935
SHARES
15.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ឃើញថាបងប្អូនមហាជនជាច្រើនបានឆ្ងល់ថា ម្តេចសុខៗលេចឡើងនូវក្រុមហ៊ុន Elevento9 មកពីណា? ប្រកាសខ្លួន ជាម្ចាស់គ្រប់គ្រងសិទ្ធកម្មវិធី MISS UNIVERSE CAMBODIA ពេលនេះគឺដឹងហើយក្រោយមហាជនបានស្រាវជ្រាវរកប្រភពដល់ក្រសួងពាណិជ្ជកម្ម។

ក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា ក្រុមហ៊ុន Elevento9 នេះជាក្រុមហ៊ុនរបស់ លោកស្រី ប្រាសាទ ដាវីនដែលជាអតីតម្ចាស់ជ័យលាភី MISS UNIVERSE CAMBODIA 2024 បានទិញសិទ្ធមកគ្រប់គ្រងកម្មវិធីនេះដោយខ្លួនឯងផ្ទាល់។

មហាជនជាច្រើនបានបង្ហោះតៗគ្នាថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលបានបញ្ជូន Universal Woman Cambodia ទៅឆាកអន្តរជាតិ ហើយក្រុមហ៊ុន Elevento9 កឺមានភាគហ៊ុនមួយចំណែកក្នុងសម័ន្ធរបស់អន្តរជាតិ MUC ផងដែរ។

កាលពីមុនក្រុមហ៊ុននេះបានបញ្ជូនកញ្ញា កូនស្រមោច ទៅឆាកអន្តរជាតិ Universal Woman ឆ្នាំ២០២៥ ផងដែរ💕។

កញ្ញា ហ្វីយ៉ាតា ដែលជាម្ចាស់ជ័យលាភីឆ្នាំ២០២៥ MISS UNIVERSE CAMBODIA បានសម្រេចចិត្តនិងប្រកាសហើយថា នាងនៅតែបន្តឆន្ទៈទៅប្រកួតកម្មវិធីអន្តរជាតិមួយដដែល ក្នុងទីក្រុងបាងកក ប្រទេសថៃ បើទោះបីជាស្ថានភាពប្រទេសនឹងប្រទេសពីរ មិនទាន់រករកសភាពដើមបាន១០០ភាគរយយ៉ាងណាក៏ដោយ។

ក្រឡេកមើលប្រជាជនថៃ វិញគឺបានបង្ហាញភាពមិនស្វាមគន៍ ឬ មិនរីករាយឡើយសម្រាប់វត្តមានបេក្ខភាពតំណាងប្រទេសកម្ពុជា ដែលនឹងលេចមុខនៅលើទឹកដីថៃរបស់ពួកគេ។ ជាមួយគ្នានោះ ក្រុមហ៊ុន Elevento9 បានចេញសេចក្តីប្រកា ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យដឹងថា ខាងក្រុមហ៊ុនមិនទទួលស្គាល់ កញ្ញា ហ្វីយ៉ាតា ឡើយដោយនាងបានបដិសេធមកជួបក្រុមហ៊ុនដោះស្រាយ ជាហេតុជាក្រុមហ៊ុនប្រកាសមិនទទួលស្គាល់ និង ការពារសុវត្ថិភាពរបស់នាងឡើយ ប្រសិនបើមានបញ្ហាណាមួយ កើតឡើងលើរូបន អំឡុងពេលប្រកួតក្នុងប្រទេសថៃ។ (សេចក្តីប្រកាសនៅខាងក្រោម)

សូមក្រើនរំលឹកបន្ថែមឱ្យដឹងថា បញ្ហាក្រុមហ៊ុន Elevento9 ប្រកាសមិនទទួលស្គាល់ ហ្វីយ៉ាតា និងហាមឃាត់មិនទៅប្រកួតនោះ កើតឡើងដោយសារតែការខ្វែងគំនិតគ្នានិងការបែកបាក់ផ្ទៃក្នុងរបស់កម្មវិធីឆ្នាំ២០២៥ រហូត អ្នកទាំងពីរមិនបានជួបមុខនិយាយដោយផ្ទាល់ ចុងក្រោយបែរជាសម្រេចចិត្តយកផ្លូវច្បាប់មកកាត់សេចក្តីវិញ។

អ្វីដែលកាន់តែសោកស្តាយនោះទៀត អតីតអ្នកធ្លាប់ទិញសិទ្ធគ្រប់គ្រង MISS UNIVERSE CAMBODIA កាលពីឆ្នាំទៅគឺលោក Chhoy បានលាងលែងតំណែងនិងឈប់គ្រប់គ្រងបន្តហើយ នូវកម្មវិធីមួយនេះ ដែលជាហេតុមួយ លោកមិនអាចដឹកនាំឬគ្រប់គ្រងលើកញ្ញា ហ្វីយ៉ាតា បាននោះទៀត គឺកាន់បន្តគឺលោកស្រី ប្រាសាទ ដាវីន នាពេលបច្ចុប្បន្ននេះ៕

ADVERTISEMENT
Next Post
ក្រោយផ្ទុះ ប្រាសាទ ដាវីន ប្រកាសជាផ្លូវការមិនទទួលស្គាល់ ហ្វីយ៉ាតា តំណាងប្រទេស, សាម៉ីខ្លួនចេញលិខិតតបវិញហើយ (មានភស្តុតាង)

ក្រោយផ្ទុះ ប្រាសាទ ដាវីន ប្រកាសជាផ្លូវការមិនទទួលស្គាល់ ហ្វីយ៉ាតា តំណាងប្រទេស, សាម៉ីខ្លួនចេញលិខិតតបវិញហើយ (មានភស្តុតាង)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!