Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

មិនចុះចាញ់នឹងបេសកម្មធ្វើបុណ្យ១០០វត្តនៅខ្មែរ! សេដ្ឋីថៃម្នាក់បន្តយកទ័យទានដល់១៣វត្តបានសម្រេចក្នុងខេត្តកណ្តាល

by KBN Journalist
August 29, 2021
in សង្គម
926
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ដើម្បីគាំទ្រដល់ព្រះពុទ្ធសាសនា និង គិតគូរដល់ព្រះសង្ឃក្នុងគ្រាវិបត្តិកូវិដ១៩ ក្រុមហ៊ុនដ៏ធំនៅកម្ពុជាគឺ “ថៃណាខន ផាន់ថាណា” ដែលដឹកនាំដោយលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានមូលមតិឯកភាពគ្នាជាមួយក្រុមហ៊ុន TNP Health Care, Chamatharn Co, Ltd, និង ស្ថានីយទូរទស្សន៍លេខ៥ សម្រេចធ្វើបុណ្យចំនួន១០០វត្ត ក្នុងរដូវកាលចូលវស្សានៃព្រះពុទ្ធសាសនា។

លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានបន្តសកម្មភាពធ្វើបុណ្យជាដំណាក់លើកទី២កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ជាថ្ងៃចេញដំណើររបស់លោកក្នុងការធ្វើបុណ្យដោយមានទ័យវត្ថុជាច្រើនមុខ សម្រាប់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាក្នុងវត្តអារាម។ ដោយលើកទី១ គឺលោកបានប្រគេនទ័យទានបានសម្រេច១១វត្តកន្លងមកហើយ។

លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនខាងលើនេះ បានដឹកនាំក្រុមការងារជាពិសេសថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ ក្នុងយកទ័យវត្ថុ សម្រាប់ព្រះសង្ឃ ក្នុងការប្រើប្រាស់ជាចំបាច់មានដូចជា ទឹកបរិសុទ្ធលីយ៉ុង២០០កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២០០កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue ២០០កេសធំ, ស្លាដកចំនួន១០០, និងបច្ច័យមួយចំនួនៗសម្រាប់១០០អង្គ។ ចំនួនទ័យវត្ថុទាំងនេះ ត្រូវបានថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ជាច្រើនតំណាងលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានចាប់ផ្តើមប្រគេនដល់វត្តចំនួន១០០វត្តដែលជុំវិញរាធានីភ្នំពេញនិងតាមបណ្តាមួយចំនួន។

ដោយសកម្មភាពលើកទី២ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចភារកិច្ចយកទ័យវត្ថុដែលជាតម្រូវចំបាច់ ប្រើប្រាស់បានប្រគេនដល់វត្តចំនួន១៣វត្តបន្តទៀត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ ដោយមួយវត្តទទួលបានទ័យវត្ថុ ទឹកបរិសុទ្ធលីយ៉ុង២កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue១កេសធំ, ស្លាដកចំនួន១, និងបច្ច័យមួយចំនួនៗ បន្ថែមពីលើផងដែរ។

ជាសមួយគ្នានោះ លោក ហួង តារាមុនី អគ្គនាយកទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តំណាងលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ (Supachai Verapuchong) បាននាំយកសម្តីរបស់លោកបណ្ឌិតឱ្យដឹងថា លោកមានទឹកចិត្តសប្បុរសធម៌ដែលមិនភ្លេចឡើយក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ហើយការធ្វើបុណ្យលោកបណ្ឌិតក៏រំលឹកនូវកុសលផលបុណ្យទាំងអស់បានដល់ក្រុមការងារនៃក្រុមហ៊ុនរបស់លោកទាំងអស់ ជាពិសេសប្រជាជនពលរដ្ឋខ្មែរទូរទាំងប្រទេសកម្ពុជាឆាប់រួចផុតពីវិបត្តិជំងឺកូវិដ១៩ ត្រឡប់រស់សុខសាន្តវិញ។ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ ក៏រំពឹងទុកថា ដំណើរធ្វើបុណ្យនាំទ័យវត្ថុសំខាន់ៗ ទៅកាន់១០០វត្តលើកនេះ សូមឱ្យសម្រេចនិងសុខសាន្តទាំងអស់គ្នា។ សកម្មភាពលើកនេះជាលើកទី២ ដែលលោកតំណាងឱ្យ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ បានសម្រេចប្រគេនទ័យទានបានដល់វត្តខ្មែរចំនួន១៣វត្ត។

សូមបញ្ជាក់ថា សកម្មភាពលើកទី២នេះបានប្រគេនបានចំនួន១៣ វត្តមានដូចជា៖ ទី១. វត្តតាខ្មៅ , ទី២. វត្តព្រែកសំរោង. ទី៣. វត្ត ទួលក្រសាំង, ទី៤. វត្ត ឈូកលៀប, ទី៥. វត្ត ព្រែកតូច , ទី៦. វត្តស្អាងភ្នំ, ទី៧. វត្តថ្មីបារមហ្មឺនកែវ, ទី៨. វត្ត ស្អាងស្រែង, ទី៩. វត្ត ធនមន្ត, ទី១០. វត្ត សុភី, ទី១១. វត្ត មង្គលវ័ន្ត (វត្តកណ្តាល), ទី១២. វត្ត កោះខែល និងទី១៣. វត្តទឹកវិល ដោយវត្តទាំង១៣នេះ មានទីតាំងក្នុងខេត្តកណ្តាលទាំងអស់៕

ទី១. វត្តតាខ្មៅ

ទី២. វត្តព្រែកសំរោង

ទី៣. វត្ត ទួលក្រសាំង

ទី៤. វត្ត ឈូកលៀប

ទី៥. វត្ត ព្រែកតូច

ទី៦. វត្តស្អាងភ្នំ

ទី៧. វត្តថ្មីបារមហ្មឺនកែវ

ទី៨. វត្ត ស្អាងស្រែង

ទី៩. វត្ត ធនមន្ត

ទី១០. វត្ត សុភី

ទី១១. វត្ត មង្គលវ័ន្ត (វត្តកណ្តាល)

ទី១២. វត្ត កោះខែល

និងទី១៣. វត្តទឹកវិល

ADVERTISEMENT
Next Post
គម្រោងសាងសង់អាងស្តុកទឹកចំនួន ៧ នៅក្នុងឧទ្យានជាតិខៅយ៉ៃដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់ប្រទេសថៃ

គម្រោងសាងសង់អាងស្តុកទឹកចំនួន ៧ នៅក្នុងឧទ្យានជាតិខៅយ៉ៃដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់ប្រទេសថៃ

ថ្នាំសម្លាប់សត្វល្អិតនិងសារធាតុគីមី ធ្វើឲ្យ ប្រឡាយណាខនណៃណុកប្រែជាពណ៌លឿង

ថ្នាំសម្លាប់សត្វល្អិតនិងសារធាតុគីមី ធ្វើឲ្យ ប្រឡាយណាខនណៃណុកប្រែជាពណ៌លឿង

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!