Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញនិងកន្លែងលក់បន្ទាប់ពីសម្ដេចតេជោនិងសម្ដេចគតិបណ្ឌិត បញ្ចេញសារមួយនេះ

by KBN Journalist
September 9, 2021
in សេដ្ឋកិច្ច & អាជីវកម្ម
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខ្ញុំបានសហការជាមួយកងកម្លាំងអង្គរក្ស ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងកងកម្លាំងយោធភូមិភាគ៥ ដើម្បីចុះជួយទិញផ្លែមៀនតាង៉ែនប៉ៃលិន បាត់ដំបង ខ្វះទីផ្សារដោយសារកូវីដ-១៩ ដោយបានប្រមូលទិញវគ្គទី២នេះក្នុងមួយថ្ងៃជិត ១០០ តោន។ នេះបើតាមការលើកឡើងលើទំព័រហ្វេសបុករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី៨ ខែកញ្ញានេះ។

អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ថ្លែងថា៖ “បញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូលផលហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើអោយប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា ដូច្នេះ កម្លាំងអង្គរក្សនិងកម្លាំងយោធភូមិភាគ៥ ចូលរួមជួយបេះ ជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន”។

បើតាមអ្នកឧកញ៉ា នេះជាយុទ្ធនាការដ៏ត្រចះត្រចង់ របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទាំងកសិករដែលលក់ផ្លែមៀនប៉ៃលិន បាត់ដំបង និងទាំងប្រជាជនដែលទិញទាំងអស់បានសាទរយ៉ាងខ្លាំងចំពោះយុទ្ធនាការនេះ។

អ្នកជំនួញមានបេះដូងមនុស្សធម៌រូបនេះ បញ្ជាក់ថា៖ “ខ្ញុំបាទពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត នៅពេលឃើញការសាមគ្គីដ៏រឹងមាំរបស់សប្បុរសជនប្រជាជាតិខ្មែរយើង ដែលបានគាំទ្រមៀនប៉ៃលិន និងបាត់ដំបង យ៉ាងច្រើនកុះករ ទើបធ្វើឲ្យខ្ញុំគ្មានពាក្យថា ហត់លើការងារបម្រើចូលរួមជាមួយរដ្ឋាភិបាលនឹងប្រជាជនយើងឡើយ”។

សូមបញ្ជាក់ថា ការប្រកាសប្រមូលទិញទៅដល់ចំការ និងចាត់ចែងចុះលក់ផ្ទាល់ដៃទៀតនេះរបស់អ្នកឧកញ៉ា គឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ប្រកបគតិបណ្ឌិតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលលោកទាំងពីរតែងតែចេញមុខជួយ និងផ្តល់ភាពកត់ក្តៅជូនប្រជាជន។ លើសពីនេះទៀតសោត សកម្មភាពមនុស្សធម៌នេះសរបញ្ជាក់ឲ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕

ADVERTISEMENT
Next Post

ទូរទស្សន៍ផ្នែកកម្សាន្តឈានមុខគេមួយនៅកម្ពុជា ធ្វើបុណ្យ១០០វត្ត ដោយមិនខ្លាចនឿហត់

ពិតអស្ចារ្យមែនដើម្បីព្រះសង្ឃគង់ចាំវស្សា! TV5 ខំប្រឹងយកទ័យទានប្រគេនដល់២០វត្តត្រឹមតែមួយថ្ងៃសោះ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!