Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

TV5 ធ្វើបុណ្យលើកនេះសប្បាយចិត្តជ្រះថ្លាខ្លាំង នៅពេលជួបព្រះអង្គ គូ សុភាព ក្នុងបេសកម្ម១០០វត្ត

by KBN Journalist
September 17, 2021
in ចំណេះដឹង, តារា
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ពិតជាមិនធម្មតាឡើយសម្រាប់មនុស្សទូទៅ តែសម្រាប់ក្រុមថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍លេខ៥(TV5) បានបន្តបេសកម្មរបស់ខ្លួនក្នុងការធ្វើបុណ្យឱ្យ១០០វត្ត ដោយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ជាសកម្មភាពលើកទី៦ ដើម្បីគាំទ្រព្រះពុទ្ធសាសនាខ្មែរយើង ក្នុងយកទ័យទាន ដល់ទៅ១៣វត្តក្នុងពីរខេត្តត្រឹមពេលមួយថ្ងៃ ខណៈព្រះសង្សទូរទាំងប្រទេសកំពុងគង់ចាំព្រះវស្សានៃព្រះពុទ្ធសាសនា។

ដើម្បីគាំទ្រដល់ព្រះពុទ្ធសាសនា និង គិតគូរដល់ព្រះសង្ឃក្នុងគ្រាវិបត្តិកូវិដ១៩ ស្ថានីយទូរទស្សន៍លេខ៥ និង ក្រុមហ៊ុនដ៏ធំនៅកម្ពុជាគឺ “ថៃណាខន ផាន់ថាណា” ដែលដឹកនាំដោយលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានមូលមតិឯកភាពគ្នាជាមួយក្រុមហ៊ុន TNP Health Care, និង Chamatharn Co, Ltd ផលិតទឹកកក EVA Premier Ice មានគោលដៅក្នុងការធ្វើបុណ្យចំនួន១០០វត្ត ក្នុងរដូវកាលចូលវស្សានៃព្រះពុទ្ធសាសនា ឆ្នាំនេះ។

សូមបញ្ជាក់ថា ក្នុងដំណើរបេសកម្មធ្វើបុណ្យលើកទី៦នេះ បានដល់យកទ័យទាន ប្រគេនដល់វត្តបាន 1. វត្តព្រែកប្រា 2. វត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង 3. កោះក្របី 4. អម្ពរវ័ន្ត 5. ឬស្សីស្រុក 6. សិរីដីដុះហៅ វត្ត ព្រែកដូង 7. កំពង់ស្វាយ 8. ស្វាយបុទុមឌិនសុវណ្ណរារាម 9. ឬស្សីជ្រោយ 10. ជម្ពូណារាម ហៅ តាពុត 11. ជម្ពូវ័ន្ត ស្រុកស្អាង 12. ពោធិអណ្តែត 13. កេតុឩត្តម ហៅ កោះតូច ហើយស្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះបន្តប្រគេនទៅ២វត្តទៀតនាថ្ងៃបន្ទាប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីបង្គ្រប់១៥វត្ត បន្ថែម។

តំណាងថ្នាក់ដឹកនាំនៃTV៥របស់លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានបន្តសកម្មភាពធ្វើបុណ្យជាដំណាក់លើកទី៥កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃចេញដំណើររបស់TV៥ក្នុងការធ្វើបុណ្យដោយមានទ័យវត្ថុជាច្រើនមុខ សម្រាប់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាក្នុងវត្តអារាម។ ដោយលើកទី១ លើកទី២ និងលើកទី៣ លើកទី៤ និង លើកទី៥ គឺក្រុមការងារបានប្រគេនទ័យទានបានសម្រេច៨៣វត្តរួច កន្លងមកហើយ។

សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ពិតជាពិសេសពិសាលសម្រាប់ក្រុមកាងារនិងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានខំប្រឹងព្យាយាមធ្វើដំណើរទៅកាន់វត្តជាច្រើនក្នុងជាយរាជធានីភ្នំពេញ និង ខេត្តកណ្តាល ដើម្បីយកទ័យទានជាច្រើនមុខជូនដល់ព្រះសង្សកំពុងគង់ចាំព្រះវស្សា។ សម្រាប់ថ្ងៃនេះផងដែរ ស្ថានីយទូរទស្សន៍លេខ៥ បានធ្វើសម្រេចក្នុងបេសកម្មរបស់ខ្លួនយកទ័យទានបាន១៣វត្តបន្ថែម ដោយប្រើត្រឹមរយៈក្នងមួយថ្ងៃពេញ តាមគោលដៅដែលកំណត់ និង ស្វែងរក វត្តដែលកំពុងមានការខ្វះខាតត្រូវការថ្នាំ សម្ភារ ចាំបាច់ប្រើប្រាស់ ក្នុងបេសកម្ម១០០វត្ត ។

ដោយថ្ងៃនេះជាសកម្មភាពលើកទី៥ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចភារកិច្ចយកទ័យវត្ថុដែលជាតម្រូវចំបាច់ ប្រើប្រាស់បានប្រគេនដល់វត្តចំនួន៨៣វត្តបន្តទៀត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ ដោយមួយវត្តទទួលបានទ័យវត្ថុ ទឹកបរិសុទ្ធលីយ៉ុង២កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue ១កេសធំ, ស្លាដកចំនួន១, និងបច្ច័យមួយចំនួនធំបន្ថែមពីលើផងដែរ។

ជាសមួយគ្នានោះ លោក ហួង តារាមុនី អគ្គនាយកទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តំណាងលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ (Supachai Verapuchong) បាននាំយកសម្តីរបស់លោកបណ្ឌិតឱ្យដឹងថា លោកមានទឹកចិត្តសប្បុរសធម៌ដែលមិនភ្លេចឡើយក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ហើយការធ្វើបុណ្យលោកបណ្ឌិតក៏រំលឹកនូវកុសលផលបុណ្យទាំងអស់បានដល់ក្រុមការងារនៃក្រុមហ៊ុនរបស់លោកទាំងអស់ ជាពិសេសប្រជាជនពលរដ្ឋខ្មែរទូរទាំងប្រទេសកម្ពុជាឆាប់រួចផុតពីវិបត្តិជំងឺកូវិដ១៩ ត្រឡប់រស់សុខសាន្តវិញ។

សារផ្តាំពីចម្ងាយរបស់លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ លោកក៏រំពឹងទុកថា ដំណើរធ្វើបុណ្យនាំទ័យវត្ថុសំខាន់ៗ ទៅកាន់១០០វត្តលើកនេះ សូមឱ្យសម្រេចនិងសុខសាន្តទាំងអស់គ្នា។ សកម្មភាពលើកនេះជាលើកទី៥ ដែលលោកតំណាងឱ្យ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ បានសម្រេចប្រគេនទ័យទានបានដល់វត្តខ្មែរចំនួន១៣វត្តបន្ថែមទៀត សរុបបានកើនចំនួន៨៣វត្ត នៅសល់១៧វត្តបន្តទៀត ដែលនឹងត្រៀមធ្វើបុណ្យនាថ្ងៃទី១៨ខាងមុននេះទៀត។

ជាមួយគ្នានោះ ព្រះអង្គ គូ សុភាព មានសង្សដីកា ជូនដល់ក្រុមការងារនិងថ្នាក់ដឹកនាំTV5 ឱ្យគ្រប់សម្រេចភារកិច្ច ហើយសូមការធ្វើបុណ្យដោយមានចិត្តស្ងប់និងជ្រះថ្លា ហើយជាពិសេសចិត្តសុខសប្បាយរីករាយ៕

  1. វត្តព្រែកប្រា
  1. វត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង
  1. វត្កោះក្របី
  1. វត្អម្ពរវ័ន្ត
  1. វត្តឬស្សីស្រុក
  1. វត្តសិរីដីដុះហៅ វត្ត ព្រែកដូង
  1. វត្តកំពង់ស្វាយ
  1. វត្តស្វាយបុទុមឌិនសុវណ្ណរារាម
  1. វត្តឬស្សីជ្រោយ
  1. វត្តជម្ពូណារាម ហៅ តាពុត
  1. វត្តជម្ពូវ័ន្ត ស្រុកស្អាង
  1. វត្តពោធិអណ្តែត
  1. វត្តកេតុឩត្តម ហៅ កោះតូច
ADVERTISEMENT
Next Post

មិនសរសើរមិនបាន! ១០០វត្តធ្វើបុណ្យទាល់តែគ្រប់, TV5 គិតគូរដល់ព្រះសង្ឃ

សូមសរសើរចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍និស្សិតក្រីក្រ១៥០នាក់និងរកការងារឱ្យធ្វើទៀត

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!