Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

កាន់បិណ្ឌបាន២ថ្ងៃ! ផ្អើលវត្តចំពុះក្អែកយកសំណាក៤០០នាក់ លទ្ធចេញមកដាច់ថ្ងារ

by KBN Journalist
September 23, 2021
in សង្គម
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ព្រះសង្ឃ និងឧបាសក ឧបាសិកា ចំនួន៤៩អង្គ/នាក់ ដែលគង់ និងស្នាក់នៅក្នុងវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ នៅវេលាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ។

ការរកឃើញនេះ បន្ទាប់ពីនៅវេលាព្រឹកថ្ងៃខែខាងលើ ក្រុមគ្រូពេទ្យ ធីតា សហការជាមួយក្រុមអាជ្ញាធរបានចុះតេស្តសំណាកទៅលើព្រះសង្ឃ និងអ្នកពាក់ព័ន្ធដែលមាន តាជីយាយជី ឧបាសក និងកូនសិស្សលោកទាំងអស់ដែលគង់ និងស្នាក់នៅក្នុងវត្តចំពុះក្អែក ដើម្បីតេស្តរកមេរោគកូវីដ១៩ ។

លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអោយដឹងថា ការតេស្តសំណាកពេញមួយព្រឹក គឺបានតេស្តលើទៅព្រះសង្ឃ និងអ្នកពាក់ព័ន្ធសរុប ៤១១អង្គ/នាក់ ហើយជាលទ្ធផល គឺរកឃើញមានវិជ្ជមានចំនួន៤៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ៤៦អង្គ និងឧបាសកចំនួន៣នាក់ ។ ក្រោយតេស្តរកឃើញមានវិជ្ជមានហើយនោះ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ ក៏ត្រូវដឹកយកទៅព្យាបាល ខណៈព្រះសង្ឃ និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានឆ្លងកាត់ការតេស្តសំណាកនោះ គឺតម្រូវអោយធ្វើចត្តាឡីស័កនៅក្នុងវត្ត ។

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានប្រាប់អោយដឹងថា ការតេស្តសំណាកទៅលើព្រះសង្ឃ និងអ្នកពាក់ព័ន្ធទាំងអស់ដែលគង់ និងស្នាក់នៅក្នុងវត្ត គឺជាការស្ម័គ្រប្រទ័យ និងស្ម័គ្រចិត្តចូលរួម ដោយអង្គឯង ឬឯកឯង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ ខណៈរដូវកាលបុណ្យភ្ជុំ គឺជារដូវកាលដែលមានបងប្អូន ពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ទៅធ្វើបុណ្យឧទ្ធិសកុសលជូនបងប្អូនសាច់ញាតិដែលបានចែកកាយរំលាយឋាន ។ លុះឆ្លងកាត់ការតេស្តសំណាកហើយនោះ ក៏បានរកឃើញមានវិជ្ជមានកូវីដ១៩ លើព្រះសង្ឃ និងអ្នកពាក់ព័ន្ធសរុបចំនួន៤៩អង្គនាក់តែម្តងទៅ ។

សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៤ល្ងាចល្ងាចថ្ងៃខែដដែលនេះ ការតេស្តសំណាកលើព្រះសង្ឃ និងអ្នកពាក់ព័ន្ធក្នុងវត្ត គឺមិនទាន់ត្រូវបានបញ្ចប់ឡើយ ខណៈនៅមានព្រះសង្ឃ និងអ្នកពាក់ព័ន្ធមួយចំនួន មិនទាន់បានឆ្លងកាត់ការតេស្តនៅឡើយ។ ហើយនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន មិនអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនោះទេ ដោយមិនអនុញ្ញាតឱ្យពុទ្ធបរិស័ទចូល ឬព្រះសង្ឃក្នុងវត្តចេញនោះឡើយ គឺត្រូវបានអាជ្ញាធរបិទខ្ទប់ជាបណ្តោះអាសន្ន រង់ចាំរហូតមានសេចក្តីសម្រេចជាថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

ក្នុងការរកឃើញមានវិជ្ជមានកូវីដ១៩ ក្នុងវត្តចំពុះក្អែកខាងលើនេះ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក បានឆ្លងកាត់ការតេស្តសំណាក ហើយលទ្ធផលបញ្ជាក់ថា សម្តេច អវិជ្ជមានកូវីដ១៩ ។

រដ្ឋបាលខណ្ឌ ក៏ដូចជាអាជ្ញាធរសង្កាត់ព្រែកថ្មី សូមធ្វើការអំពាវនាវដល់បងប្អូនពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានទៅធ្វើបុណ្យក្នុងវត្តនៅថ្ងៃបិណ្ឌទី១ និងបិណ្ឌទី២ សូមតាមដានអាការៈសុខភាពរបស់ខ្លួនឯងអោយបានខ្ជាប់ខ្ជួន ក្នុងករណីសង្ស័យ ឬមិនទុកចិត្តខ្លួនឯង សូមប្រញាប់ប្រញាល់ទៅធ្វើសំណាកគ្រប់ទីតាំងយកសំណាកដែលនៅតំបន់រស់នៅរបស់បងប្អូន ឬទីកន្លែងដែលអាជ្ញាធរ ក៏ដូចជាក្រុមគ្រូពេទ្យកំណត់យកជាកន្លែងធ្វើសំណាក ដើម្បីប្រាកដប្រជាថា បងប្អូនមានវិជ្ជមានកូវីដ១៩ ឬក៏អត់ ចៀសវាងការកើតមានដោយមិនដឹងខ្លួន ហើយបន្តចម្លងកាន់តែខ្លាំងចូលទៅកាន់ក្រុមគ្រួសារ និងសហគមន៍ ៕

ADVERTISEMENT
Next Post
ឡើងពិរោះគ្រាន់តែចូលថ្ងៃកាន់បិណ្ឌ២ តារាចម្រៀងស្រីលំដាប់កំពូលយើងបញ្ចេញបទថ្មីធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង

ឡើងពិរោះគ្រាន់តែចូលថ្ងៃកាន់បិណ្ឌ២ តារាចម្រៀងស្រីលំដាប់កំពូលយើងបញ្ចេញបទថ្មីធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង

ប្រើការស្រមើលស្រមៃយុវជនខ្មែរម្នាក់បង្កើតចម្លាក់ស្បែកខ្នាតធំបំផុតដែលមិនធ្លាប់មាននៅកម្ពុជា

ប្រើការស្រមើលស្រមៃយុវជនខ្មែរម្នាក់បង្កើតចម្លាក់ស្បែកខ្នាតធំបំផុតដែលមិនធ្លាប់មាននៅកម្ពុជា

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!