Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សារលើកឡើងពីប្រជាកសិករសូមអោយក្រសួងសេដ្ឋកិច្ចយកការនាំចូលជ្រូករស់មកដាក់ដេញថ្លៃលើតុដើម្បីតម្លាភាព

by KBN Journalist
September 29, 2021
in សេដ្ឋកិច្ច & អាជីវកម្ម
សារលើកឡើងពីប្រជាកសិករសូមអោយក្រសួងសេដ្ឋកិច្ចយកការនាំចូលជ្រូករស់មកដាក់ដេញថ្លៃលើតុដើម្បីតម្លាភាព
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ ៖ សារចេញពីប្រជាកសិករ បានធ្វើការស្នើរសុំឱ្យក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ គិតគូរនិងពិចារណាចំពោះការយកការនាំចូលជ្រូករស់មកដាក់ដេញថ្លៃជាសាធារណៈវិញ ព្រោះការដេញថ្លៃជារួម ជានឹងផ្តល់នូវអត្ថប្រយោជន៍ យ៉ាងច្រើនដល់កសិករ អ្នកទទួលទាន និង ផលប្រយោជន៍ជាតិ ។

ដើម្បីអោយមាន តម្លាភាព និងទទួលបានអត្ថប្រយោជន៍ ដល់កសិករដែលជាអ្នកចិញ្ចឹមក្នុងស្រុក ទាំងប្រជាពលរដ្ឋដែលជាអ្នកទទួលទាន និងទទួលបានចំណូលចូលជាតិ តើរដ្ឋមន្រ្តីក្រសួងកសិកម្មនៅតែបន្ត អោយឈ្មួញ ដែលខាងក្រសួងបានផ្តល់សិទ្ធផ្តាច់មុខ ក្នុងការនាំជ្រូករស់ចូលក្នុងស្រុក នៅតែក្រឡុកទីផ្សារ ប៊ឺតជញ្ជក់ប្រមូលយកផលប្រយោជន៍រួម ធ្វើជាផលប្រយោជន៍បុគ្គល នាំបក្ខពួកដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដោយមិនខ្វល់ពីទុក្ខលំបាករបស់ប្រជារាស្ត្រនោះតើជារឿងត្រឹមត្រូវដែរឬទេ?។

ប្រជាពលរដ្ឋ កំពុងតែឆ្ងល់ថា តើការរដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តល់សិទ្ធ ប្រគល់ដាវអាជ្ញាសឹក អោយក្រុមឈ្មួញ បង្កចលាចល ធ្វើអោយប្រជាកសិករក្នុងស្រុក កំពុងទទួលរងនូវផលលំបាក ជាពិសេស ធ្វើអោយខាតបង់ចំណូលជាតិ ក្នុងមួយថ្ងៃៗ រាប់សែនដុល្លារ ថែមទៀតផង។

ប្រជាពលរដ្ឋ លើកឡើងជាមតិថា ប្រសិនបើអាចគួរបិទការនាំចូលជ្រូកចោលទៅ តែបើមិនអាចបិទការនាំចូលបានទេ កសិករសូមសំណូមពរ ៖

សូមអោយក្រសួងសេដ្ឋកិច្ចយកទៅដាក់ ដេញថ្លៃទៅ ព្រោះការដេញថ្លៃផ្តល់នូវអត្ថប្រយោជន៍ យ៉ាងច្រើនដល់កសិករ អ្នកទទួលទាន និង ផលប្រយោជន៍ជាតិ ៖

១- ការដាក់ដេញថ្លៃជារនាំង ការពារកសិករ ព្រោះបង្កើនបន្ទុកចំណាយថែមដល់អ្នកនាំចូល
២. ជ្រូកដែលនាំចូលធានាគ្មានជំងឺឆ្លង នាំមកក្នុងប្រទេសយើងព្រោះមានស្ថាប័នជាច្រើនត្រួតពិនិត្យ
៣. អ្នកទទួលទានអាចទិញហូបបានក្នុងតម្លៃសមរម្យ មានក្រសួងជាច្រើននិងតាមឃ្លាំមើលតម្លៃនៅលើទីផ្សារដូចជាក្រសួងសេដ្ឋកិច្ច ពិសេសក្រសួងពាណិជ្ជកម្ម ដែលលោកមានសិទ្ធសំដែងការព្រួយបារម្មណ៍ប្រសិនអ្នកដេញថ្លៃយកមកលក់ថ្លៃខ្លាំងពេក។
៤. លុបបំបាត់ចោលទំលាប់អាក្រក់បក្សពួកពុករលួយការបង់លុយក្បាលជ្រូកខុសច្បាប់ដើម្បីទទួលបានគោលការណ៍នាំចូល។

សរុបមកករណី ដែលមិនអាចជៀសបាន មិនរួចត្រូវតែនាំចូលហើយគឺមានតែការដាក់ ដេញថ្លៃផ្គត់ផ្គង់ការនាំចូលដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះទេ ទើបមានតម្លារភាព ត្រឹមត្រវ និងជួយអ្នកចិញ្ចឹមបាន។

ប្រជាពលរដ្ឋកំពុងតែឆ្ងល់ថា លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រហែលជាអាចដឹងច្បាស់ហើយថា ការដែលផ្តល់សិទ្ធផ្តាច់មុខ នាំចូលជ្រូករស់ អោយទៅក្រុមឈ្មួញនោះ ថា អ្នកណាជាអ្នកទទួលផលចំណេញ និងអ្នកណាជាអ្នកខាតបង់ ចុះហេតុអ្វី បានជាលោករដ្ឋមន្រ្តីមិនចាត់វិធានការ ឬក៏ទុកដើម្បីជាឆ្នាំងបាយ ដោយមិនអើពើពីទុក្ខលំបាករបស់ប្រជាកសិករ៕

ADVERTISEMENT
Next Post

បើនៅតែបន្តទៀតប្រុងខ្លួន! លោកជំទាវ ហ៊ុន ស៊ីណាត អត់ទ្រាំមិនបានចេញមុខព្រមានអាជី បើនាងនៅតែបន្តធ្វើរឿងនេះទៀត

ក្តីបារម្ភពីពួក Hacker បានលួចយកទិន្នន័យមេគង្គពីក្រសួងការបរទេសកម្ពុជា

ក្តីបារម្ភពីពួក Hacker បានលួចយកទិន្នន័យមេគង្គពីក្រសួងការបរទេសកម្ពុជា

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!