Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សុខៗស្រាប់តែលោក ឌួង ឆាយ បែរជាបង្ហោះសារអង្វរអតីតភរិយាទៅវិញ ក្រោយពីស្ងប់បាន២ថ្ងៃ

by KBN MEDIA
October 15, 2021
in សង្គម
សុខៗស្រាប់តែលោក ឌួង ឆាយ បែរជាបង្ហោះសារអង្វរអតីតភរិយាទៅវិញ ក្រោយពីស្ងប់បាន២ថ្ងៃ
927
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ករណីបើកឡានបុកទ្រូងផ្លូវរបស់អ្នកនាង ដេត ម៉ាលីណា ដែលស្ថិតនៅក្រោមការសង្ស័យនិងរងការចោទប្រកាន់ថា បើកឡានដេញតាមឡានសង្សារក្រោយឈ្លោះប្រកែរគ្នានៅស៊ីផឹក ដោយកន្លងមកបានពីរថ្ងៃរៀងស្ងាត់បន្ថិចនៅលើបណ្តាញសង្គមទៅហើយ ស្រាប់តែថ្ងៃនេះអតីតស្វាមីគឺលោក ឌួង ឆាយ បានបង្ហោះសារមួយ សារក្នុងអត្ថន័យអង្វរទៅកាន់អតីតភរិយា ធ្វើរឿងមួយទៅវិញ។

សាររបស់លោក ឌួង ឆាយ ត្រូវបានបង្ហោះលើផេកផ្លូវការរបស់លោកនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដោយលោកបានសរសេរសារមួយក្នុងអត្ថន័យអង្វរទៅកាន់អ្នកនាង ដេត ម៉ាលីណា សូមឱ្យកែប្រែជាមនុស្សថ្មី លះបង់ការផឹកស៊ី ផឹកស្រា ចែកវេលាមើលថែកូនទាំំងបី។

សាររបស់លោក ឌួង ឆាយ បានបង្ហោះថា “ព្រះ និងទេវតាទុកជីវិតអោយអ្នកដើម្បីផ្តល់ឱកាសអោយអ្នកចេះទទួលស្គាល់កំហុស និងកែប្រែខ្លួនសារជាថ្មីនៅអ្វីដែលបានធ្វើ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ភ្ញាក់ខ្លួនឡើង ធ្វើខុសចេះដឹងកំហុសកែប្រែខ្លួនសារជាថ្មីគេហៅថាជាបណ្ឌិត។ សង្ឃឹមថាអ្នកនឹងយកឱកាសនេះកែប្រែចិត្តគំនិតជាថ្មីលៈបង់គ្រឿងស្រវឹងសុរាមេរយដើម្បីចំណាយពេលវេលាផ្តល់ភាពកក់ក្តៅ និងអនាគតល្អសំរាប់កូនៗ។ ពួកគេទាំង 3 ត្រូវការភាពកក់ក្តៅពីយើងទាំង 2 នាក់។ បែងចែកពេលវេលាស្មើភាពគ្នាសំរាប់ខ្ញុំជាមួយកូនៗ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនារវាងឪពុក និងកូនៗបានទេ” ។

សូមរំលឹកឡើងវិញផងដែរថា ហេតុការណ៍នេះគឺរថយន្តស៊េរីទំនើបម៉ាក Rolls Royce មួយគ្រឿងនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃ១៣ ខែតុលា ឆ្នាំ២០២១នេះ ។

ជុំវិញហេតុការណ៍គ្រោះថ្នាក់មួយនេះ មិនទាន់ត្រូវបាននរណាអាចអះអាងថា មានមនុស្សប៉ុន្មាននាក់នៅក្នុងរថយន្តនោះ ហើយមានមនុស្សប៉ុន្មាននាក់ដែលរបួសផងដែរ ខណៈសមត្ថកិច្ច និង ក្រុមអ្នកសារព័ត៌មានចុះទៅដល់ឃើញតែរថយន្តនេះបុកជាប់ក្បាលទ្រូងផ្លូវទៅហើយ មិនឃើញមានវត្តមានម្ចាស់រថយន្តឡើយ។ ប៉ុន្តែតាមសាក្សីនៅទីនោះ ថាមានមនុស្សនៅទីនោះ ជាភាគីម្ចាស់រថយន្ត Rolls Royce នេះបានដកស្លាកលេខរថយន្តទុក មិនអោយក្រុមអ្នកសារព័ត៌មានថតឡើយ ។ ទោះបីជាយ៉ាងរថយន្តនៅតែត្រូវបានថតទុកដោយឃើញថា ស្លាកលេខដាក់ Mr. IDOL ដែលជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា ឬជាអតីតភរិយាលោក ឌួង ឆាយ។

សូមបញ្ជាក់ផងដែរថា ដំបូងឡើយមានការចុះផ្សាយជាហូរហែរតាមគ្នាថា នាងដេតម៉ាលីណាក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំហើយបានឈ្លោះប្រកែកប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់ ដែលគេស្គាល់ថាជាម្ចាស់ហាងផឹកសុី យីហោ 1967 Muzik and Bistro ដែលស្ថិតនៅលើ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខ័ណ្ឌទួល គោក រាជធានី ភ្នំពេញ ។ បើតាមប្រភពពត៏មាន នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ យប់រំលងអាទ្រា ឈានចូលចូលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានឈ្លោះប្រកែកប្រតាយប្រតប់ជាមួយប្រុសម្នាក់ រួចមកនៅវេលាម៉ោង 2:00 រំលងអធ្រាត្រ ក៏បានបើករថយន្តម៉ាក ម៉ាសេដេស G Wagon ពណ៍ខ្មៅ គ្មានស្លាកលេខចេញពីកន្លែងកើតហេតុដែលមានយីហោ 1967 Muzik and Bistro ។

ចំណែកអ្នកនាង ដេត ម៉ាលីណា ក៏បានបើករថយន្តម៉ាក រ៉ូរ៉យ Roll Royce ពណ៍ ស ពាក់ស្លាកលេខកម្ពុជា MR.IDOL នៅក្នុងសភាពស្រវឹងស្រាយ៉ាងជោគជាំក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះចេញទៅដេញ តាមបុក រួចមកដល់ចំនុចស្ពានអាកាស 7 មករាក៏បានជ្រុលចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត បណ្តាយអោយរងការខូចខាតផ្នែកខាង.មុខនៃរថយន្តយ៉ាងខ្លាំង និងបណ្តាលអោយបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបង្ការអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី។

បន្ទាប់ពីពីរកើតហេតុ នាងដេតម៉ាលីណារួចមកអង្គរក្សក៏បានដោះស្លាកលេខរថយន្ត និងគ្រានាងឡើងលើរថយន្តម៉ាកតូយូតា វីហ្គោ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3579 គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

ក្រោយផ្ទុះរឿងនេះផ្អើលពេញបណ្តាញសង្គម រហូតមានមតិរិះគន់និងប្រមាថទៅអ្នកនាង ដេត ម៉ាលីណា ជាច្រើនផងដែរនោះ ស្រាប់តែបុរសម្នាក់ដែលរងការចោទប្រកាន់ថា ជាមនុស្សដើមហេតុបង្កឱ្យអ្នកនាង ដេត ម៉ាលីណា ជួបគ្រោះថ្នាក់នោះ បានចេញមុខប្រតិកម្មហើយ ដោយលោកអះអាងថា លោកនិងអ្នកនាង ដេត ម៉ាលីណា ជាមិត្តហើយជាមិត្តនឹងរាប់អាន១០ឆ្នាំមកហើយ។ លោកក៏សូមធ្វើការបដិសេធចំពោះរឿងបើកឡានប្រដេញគ្នានឹងដែរ។

បុរសដែលអះអាងជាមិត្តនឹងអ្នកនាង ដេត ម៉ាលីណា មានគណនីហ្វេសប៊ុកឈ្មោះថា “Samka Kit” បានសរសេររៀបរាប់ថា ចង់លេងខ្ញុំគួរចេញមកលេងទល់មុខគ្នា។ គ្រាន់តែបាយជុំគ្នាក៏អាចថាជាសាហាយបានដែរឬ? គាត់ជាមិត្តខ្ញុំជាង១០ឆ្នាំហេីយ ហេីយទៅបាយជុំគ្នាក៏មិនមែនតែ២នាក់ទេគឺមានគ្នាច្រេីនសប្បាយលក្ខណៈមិត្តភាពសូម្បីតែអង្គុយក៏មិនដែលជាប់កៅអីគ្នាដែរ។ អ្នកបង្កេីតរឿងនេះឡេីងគេដឹងច្បាស់ណាស់ថាខ្ញុំជាមិត្តនិងនាងតែគេចោទបែបនេះដេីម្បីបង្ខូចកេរ្ត៍ឈ្មោះខាងស្រី។ សាកគិតមេីលរឿងគ្រោះថ្នាក់ចរាចរណ៍សោះហេតុអីទាញដល់រឿងចោទជាសាហាយដេីម្បីបំបាក់មុខខាងស្រីអោយកាន់តែខ្លាំងដូច្នេះតេីអ្នកណាជាអ្នកនៅពីក្រោយរឿងនេះបងប្អូនយល់ហេីយ។ បេីបេីកឡានដេញបុកគ្នាមែនគួរតែបញ្ចេញកាមេរ៉ាមកព្រោះតាមផ្លូវមានកាមេរ៉ាច្រេីនណាស់លាក់មិនជិតទេ។ កុំយករឿងមិនពិតយកមកប្រឌិតដេីម្បីវាយប្រហាក្រោយខ្នងចឹងថោកទាបណាស់។ ការចោទប្រកាន់ទាំងនោះមានភ័ស្តតាងអ្វីខ្លះ?

លោកបានសរសេរសង្កត់ធ្ងន់ទៀតថា ឈប់សាងបាបទៅសំលាញ់ព្រោះខ្ញុំឃេីញថាបាបទាំងនោះបានតបស្នងឯងវិញច្រេីនណាស់ហេីយ សង្ស័យអ្វីមកសួរនាំបានកុំធ្វេីរឿងថោកទាបប្រឌិតឥតការពិតដូច្នេះគេហៅថាកំសាក។ បេីចង់សួរនាំតេមកឆ្លេីយភ្លាមព្រោះយេីងក៏ជាមិត្តនឹងគ្នាដែរតែប្រហែលសំលាញ់លេងស្គាល់ខ្ញុំហេីយទេដឹងព្រោះសំលាញ់ឡេីងធំពេកភ្លេចអ្នកតូចតាចដូចខ្ញុំទេីបមិនសួរនាំ។ ហេីយសូមផ្តាំទៅអស់លោកសារពត៍មានមួយចំនួនតូចខ្លះផងថាបេីច្បាស់ចាំផ្សាយកុំព្រាវៗព្រោះអស់លោកនឹងប្រឈមនឹងច្បាប់។ មុនទទួលលុយសំនូកគេគួរគិតដល់ហានិភ័យផង។ រៀនដល់កំរិតណាដែរបានលោកមានសិទ្ធយករូបខ្ញុំយកទៅបង្ហោះបែបនេះ? មានការអនុញ្ញាតពីសមីខ្លួនទេ? ឯកឧត្តមរដ្ធមន្រ្តីគួរពិនិតមេីលវិជ្ជាជីវៈកូនចៅផងទានកុំអោយខូចឈ្មោះដល់ស្ថាប័នជាតិព្រោះខ្ញុំក៏ជាអ្នកគោរពស្រលាញ់ថ្នាក់ដឹកនាំជាតិយេីងរាល់ថ្ងៃដែរសូមជ្រាប។

បន្ថែមពីលើការបញ្ជាក់នេះទៀតអ្នកនាង ដេត ម៉ាលីណា បានធ្វើការចែករំលែកសាររបស់បុរសម្នាក់នេះអមទៅដោយសារថា ការពិតមាននាងខ្ញុំនិងបញ្ចេញភស្តិតាងអ្នកដែលបានចោទនិងគំរាមខ្ញុំថានិងធ្វេីអោយបងប្អូនទាំងអស់គ្នាមានការយល់ច្រលំមកលេីរូបខ្ញុំមនុស្សប្រុសម្នាក់នេះពិតជាថោកទាបខ្លាំងណាស់ដែលហ៊ានបំភាន់ការពិតមកលេីរូបនាងខ្ញុំនិងមិត្តភក្ត័របស់ខ្ញុំថាជាសាហាយស្មន់និងគ្នាទាំងដែលពួកខ្ញុំមិនបានមានទំនាក់ទំនងអ្វីលេីសពីមិត្តភក្តិទាល់តែសោះ ហេីយសារពត៍មានខ្លះដែលចុះបង្ខូចឈ្មោះខ្ញុំទាំងអស់បេីនៅបន្តចុះពត៍មានមិនពិតខ្ញុំនិងដាក់ពាក្យបណ្តឹង មានតែមនុស្សថោកទាបទេដែលធ្វេីទង្វេីបែបនេះខ្ញុំនិងបញ្ចេញភស្តិតាងនៅថ្ងៃស្អែកមនុស្សប្រុសម្នាក់នេះពិតជាថោកទាបលេីសការគិតតេីពេលណាទេីបឈប់តាមចងកម្មពារខ្ញុំបន្តទៀតផ្តាំទៅមនុស្សប្រុសដែលថោកទាបម្នាក់។

សូមបញ្ជាក់ទៀតដែរ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ បែរជាលេចចេញពីប្រភពព័ត៌មានផ្សេងទៀតឱ្យដឹងថា រថយន្តដែលបើកបុកទ្រូងផ្លូវមិនមែនជាអ្នកនាង ដេត ម៉ាលីណា ជាអ្នកបើកទេគឺជាបងប្រុសរបស់នាងទៅវិញ ប៉ុន្តែរឿងនេះនៅមិនទាន់មានភស្តុតាងណាទម្លាយចេញការពិតកាន់តែច្បាស់លាស់ឡើយ ខណៈភាគីបង្ក និង ភាគីរងការចោទប្រកាន់ នៅតែបដិសេធ៕

ADVERTISEMENT
Next Post
លោក ដេន សូនី បោះសម្តីថា ប្តី១០ទៀតក៏ទប់មិនដែរ ក្រោយបែកបាក់ស្នេហាជាមួយ Love Riya

លោក ដេន សូនី បោះសម្តីថា ប្តី១០ទៀតក៏ទប់មិនដែរ ក្រោយបែកបាក់ស្នេហាជាមួយ Love Riya

មិននៅស្ងៀមឡើយអ្នកនាង ដេត ម៉ាលីណា ឡាញទាំងយប់បកស្រាយរឿងបើកឡានបុកទ្រូងផ្លូវនិងចោទប្រកាន់នាងរឿងមានប្រុសទៀត

មិននៅស្ងៀមឡើយអ្នកនាង ដេត ម៉ាលីណា ឡាញទាំងយប់បកស្រាយរឿងបើកឡានបុកទ្រូងផ្លូវនិងចោទប្រកាន់នាងរឿងមានប្រុសទៀត

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!