Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

អីយ៉ាស់ស្ងាត់ៗអគ្គនាយកក្រុមហ៊ុនវិប៊ុនថាំបោះទុនធំទិញសិទ្ធយកលក់បន្តនូវអាហារក្រៀមនិងកែច្នៃ Richelle Home

by KBN Journalist
October 22, 2021
in សេដ្ឋកិច្ច & អាជីវកម្ម
អីយ៉ាស់ស្ងាត់ៗអគ្គនាយកក្រុមហ៊ុនវិប៊ុនថាំបោះទុនធំទិញសិទ្ធយកលក់បន្តនូវអាហារក្រៀមនិងកែច្នៃ Richelle Home
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ក្នុងគ្រាវិបត្តិកូវិដ១៩នេះ មិននឹកស្មានថា “ហាងរីឈែលហូម” ក្លាយជាប្រេនអាហារក្រៀមនិងកែច្នៃមួយនេះ ល្បីមានកេរ្តិ៍ឈ្មោះ រហូតមានតំណាងចែកចាយទូទាំងប្រទេសស្ទើរគ្រប់ខេត្តក្រុង និងកំពុងអភិវឌ្ឍន៍ខ្លួនក្លាយជាប្រេនដ៏ធំល្បីឈានមុខមួយនៅកម្ពុជា ហើយជាមួយគ្នានោះ ប្រេនមួយនេះស្រាប់តែទទួលបានដៃគូថ្មីដៃដ៏ធំចូលរួមសហការជាមួយ ការពង្រីកមុខរបបមួយនេះ ក៏ដូចជាពង្រីកការផ្អត់ផ្អង់ដល់គ្រប់អតិថិជន។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំងនោះ ហាងអាហារក្រៀមនិងកែច្នៃធម្មជាតិ “ហាងរីឈែលហូម” ទទួលបានដៃគូថ្មីដៃដ៏ធំមួយនៅកម្ពុជាដែលជាក្រុមហ៊ុនផ្នែកដឹកជញ្ជូននិងធ្វើរដំណើរ ហើយក្រុមហ៊ុនមួយនេះ ត្រូវបានមហាជនស្គាល់គឺ ក្រុមហ៊ុន វិរៈបុនថាំ ហើយក្រុមហ៊ុនបានចូលខ្លួនទិញសិទ្ធ “ហាងរីឈែលហូម” បើកនូវសាខាយកលក់បន្តតាមបណ្តាខេត្តរបស់ខ្លួន។

ផ្តល់កិច្ចសំភាសន៍សម្រាប់សារព័ត៌មានយើងខ្ញុំ លោកស្រី នួន សុធាវី ថៅកែហាង “ហាងរីឈែលហូម” បានឱ្យដឹងថា បច្ចុប្បន្ននេះ ហាងរបស់លោកស្រីកាន់វិវដ្តខ្លួនកាន់តែធំជាងមុនដោយមានតំណាងចែកចាយលក់បន្តជាច្រើនមុនគ្រប់ខេត្តក្រុង រហូតប៉ុន្មានថ្ងៃមុននេះគឺលោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលសម្រាប់លោកស្រីដោយលោក សួរ វីរៈ សម្រេចទិញសិទ្ធយកលក់បន្ត ហើយលោកក៏សម្រេចទិញសិទ្ធម្តងនេះពី “ហាងរីឈែលហូម” បើកម្តង១០សាខាតែម្តង។ ការសម្រេចចិត្តបោះទុនវិយោគនិងធ្វើជាដៃគូលើមុខរបបមួយនេះ ជាការវិវដ្តថ្មីនិងគំនិតល្អរបស់លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ក្រោយពីលោកបានសិក្សាយ៉ាងលម្អិតរូចហើយ។

ក្រៅពីបង្ហើបរឿងខាងលើនេះហើយលោកស្រី នួន សុធាវី បានក៏ប្រាប់ដែរថា បើស្រ្តីមេផ្ទះណាដែលចង់បានមុខរបបបន្ថែម និងចង់ក្លាយសមាជិកដែលក្លាយជាដៃគូតំណាងចែកចាយយកលក់បន្ត លោកស្រីនឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់ពួកគាត់ដោយផ្តល់ការបង្ហាត់បង្រៀនរៀនពីការលក់តាមប្រព័ន្ធអនឡាញនិងវិធីសាស្រ្តក្នុងការលក់។ “ហាងរីឈែលហូម ផ្គត់ផ្គង់អាហារក្រៀមនិងកែច្នៃ” នឹងមានកម្មវិធីប្រូមូសិនពិសេសដោយបញ្ជុះតម្លៃ៥០ភាគនៃកញ្ចប់ទិញសិទ្ធលក់បន្ត “ហាងរីឈែលហូម” ដែលបងប្អូនឬស្រ្តីមេផ្ទះណាដែលចង់ក្លាយជាដៃគូតំណាងចែកចាយទាំងអស់ ដើម្បីលក់ដាច់រកប្រាក់ចំណូលបានប្រសើរឡើងនិងជោគជ័យទាំងអស់គ្នា។ ចំពោះតម្លៃទិញសិទ្ធយកលក់បន្ត សម្រាប់ឱកាសនៃវិបត្តិកូវិដ១៩ បញ្ចុះ៥០ភាគរយៈដោយកញ្ចប់ទិញសិទ្ធទី១.តម្លៃ៧,០០០ដុល្លារមកត្រឹម៣,៥០០ដុល្លារ និងកញ្ចប់ទី២.តម្លៃតម្លៃ៥ពាន់ដុល្លារបញ្ជុះសល់២,៥០០ដុល្លារប៉ុណ្ណោះ។ សូមធ្វើការ ទំនាក់ទំនងលេខទូរស័ព្ទ 077 280 208 / 015 280 208 ដើម្បីចង់ដឹងកាន់តែច្បាស់និងសិក្សាពីគម្រោងទិញ ហ្វ្រេនឆាយក្លាយតំណាងចែកចាយយកលក់បន្ត ទុកលេខក្នុងខមិនដើម្បីក្រុមការងារនឹងទាក់ទងទៅ ដើម្បីសួរកាន់តែលម្អិតពីអាជីវកម្ម “ហាងរីឈែលហូម” អាហារក្រៀមនិងកែច្នៃ ដែលកំពុងតែល្បីឈ្មោះជាប្រេនកូនខ្មែរឈានមុខមួយនៅកម្ពុជា។

លោកស្រី នួន សុធាវី បានបង្ហើបឱ្យដឹងថា ប្រេនអាហារក្រៀមនិងកែច្នៃ “ហាងរីឈែលហូម” របស់លោកស្រីគឺឈរលើគោលការ ផ្អែកលើបីចំណុចពិសេសគឺ៖
ទី១. ត្រី សាច់ ជារបស់រស់ៗដែលមានប្រភពនៅក្នុងស្រុក
ទី២. គ្រឿងផ្សំមានគុណភាពល្អដែលមានតម្លៃថ្លៃ និងគ្មានសារធាតុគីមី
ទី៣. រាល់ធ្វើការនិងកែច្នៃអាហារទាំងសុទ្ធសឹងធ្វើតាមរូបមន្តស្ទង់ដា និងជាពិសេសមានអនាម័យខ្ពស់។

ក្រៅពីចំណុចសំខាន់ៗខាងលើនេះហើយ លោកស្រី នួន សុធាវី ថៅកែស្រីហាង “ហាងរីឈែលហូម” បានបញ្ជាក់ទៀតថា ហាងអាហារក្រៀមនិងកែច្នៃរបស់លោកស្រី បានប្រើប្រាស់ផលិតផលដែលជាប្រជាកសិករខ្មែរយើង ជាអ្នករកនិងផ្តល់ ចេញពីក្នុងស្រុកពិតៗ ដែលលោកស្រីមិនយកផលិតផលនិងធនធានពីក្រៅប្រទេសឬបរទេសឡើយ ដោយសារតែលោកស្រីគិតគូរ និង លើកស្ទួយដល់ប្រជាពលរដ្ឋ ជាពិសេសកសិករខ្មែរឱ្យមានការងារធ្វើ ដូចគ្នា។ ជាមួយគ្នានោះ លោកស្រីតែងតែចូលរួមសកម្មភាពសប្បុរសធម៌ ដោយបានធ្វើឧបត្ថម្ភដល់កុមារក្រីក្រនិងកំព្រាផងដែរ។

សូមអគុណដល់ទស្សនិកជនដែលតាមដាននិងស្តាប់បទអធិប្បាយក្នុងនាទីព័ត៌មាន “សេដ្ឋកិច្ចនិងអាជីវកម្ម” របស់សារព័ត៌មានយើងខ្ញុំនាថ្ងៃនេះ។ ប្រសិនបើទស្សនិកជនតែមានចម្ងល់ និង ចង់ដឹងកាន់តែច្បាស់នោះ សូមទំនាក់ទំនងទៅកាន់លេខខាងលើនេះផ្ទាល់ ដើម្បីបានដឹងឆាប់រហ័ស ទាន់ចិត្ត ក្នុងអំឡុងពេលមានចិត្តចង់រកស៊ី៕

អត្ថបទដោយ Renno រូបភាព Facebook

ADVERTISEMENT
Next Post
បុណ្យជួយមែន! លោក អ៊ឹម ជីវ៉ា យំស្រក់ទឹកភ្នែកទាំងមិននឹកស្មានទទួលបែបនេះសោះ

បុណ្យជួយមែន! លោក អ៊ឹម ជីវ៉ា យំស្រក់ទឹកភ្នែកទាំងមិននឹកស្មានទទួលបែបនេះសោះ

ចង់ដាច់ផ្ងារ! ថៅកែផ្សារដ៏ធំមួយស្រាប់មកលេងកំប្លែងជាមួយ ពូណុយ ដោយហ៊ានធ្វើបែបនេះ

ចង់ដាច់ផ្ងារ! ថៅកែផ្សារដ៏ធំមួយស្រាប់មកលេងកំប្លែងជាមួយ ពូណុយ ដោយហ៊ានធ្វើបែបនេះ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!