Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

សុំលុយពីប្អូនស្រីខ្លួនមិនបាន តូចចិត្តដើរទិញសាំងស្រែកថាដុតផ្ទះចោល តែចុងក្រោយមកធ្លាក់ខ្លួនឯង

by KBN Journalist
November 10, 2021
in សង្គម
សុំលុយពីប្អូនស្រីខ្លួនមិនបាន តូចចិត្តដើរទិញសាំងស្រែកថាដុតផ្ទះចោល តែចុងក្រោយមកធ្លាក់ខ្លួនឯង
926
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

មណ្ឌលគិរី៖ បុរសម្នាក់គ្រាន់តែរឿងសុំលុយពីប្អូនស្រីរបស់ខ្លួនចង់ទិញ ម៉ាស៊ីន កាត់ស្មៅ ដើម្បីទៅធ្វើការឱ្យគេ តែសុំលុយពីប្អូនមិនបានក៏ស្រាប់តែកើតចិត្ត ខឹងសម្បារតូចចិត្ត ទៅគំរាមថា ដុតផ្ទះចោល។

គ្រាន់តែប្អូនស្រីថា ចាំប្តីត្រឡប់មកវិញសិន តែបុរសរូបនេះមិនរង់ចាំឡើងបែរជាខឹងដើរទៅទិញសាំងនិយាយគំរាមប្រាប់គេឯងថា នឹងដុតផ្ទះចោលតែម្តង។

ប៉ុន្តែមិននឹកស្មានថា បុរសម្នាក់នេះ បានសំរេចចិត្ត ស្រោចសាំងលើខ្លួន រួចដុតសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ប្អូន បង្ករការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី៩ វិច្ឆិកា ចំណុចផ្ទះ ហម ថាវី ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។

យោងទៅលើការសាកសួរ មុនពេលកើតហេតុ បុរសឈ្មោះ ហម វណ្ណា អាយុ ៤៣ ឆ្នាំ បានប្រាប់ទៅបុរសម្នាក់ថា ចង់ស៊ីឈ្នួលកាត់ស្មៅ អោយគេ។ បន្ទាប់មក គាត់បានត្រឡប់មក ផ្ទះប្អូន ឈ្មោះ ហម ដាវី ត្រូវជាប្អូន ដើម្បីសុំប្រាក់ ទិញម៉ាសុីនកាត់ស្មៅ តែត្រូវប្អូនប្រាប់ថា ពុំមានប្រាក់ ចាំប្តីមកវិញ ចាំទិញម៉ាស៊ី នកាត់ស្មៅអោយ។

ប្រភពដដែល បានបន្តថា បន្តិចក្រោយមក បុរសនោះ ក៏ដើរទៅប្រាប់ ប្អូនជីដូនមួយម្នាក់ទៀត ថាបន្តិចទៀត អញដុតផ្ទះចោលហើយ រួចក៏ដើរទៅទិញសាំង និងត្រឡប់ចូលក្នុងផ្ទះ ហើយគាត់ ក៏ចាក់សាំងដុត ខ្លួនឯងតែម្តង។

ក្រោយពេលកើតហេតុក៏មានការឆោឡោឡើង ឯនគរបាលស្រុកកែវសីមា បានចុះអន្តរាគមន៍ ភ្លាមៗ ដោយបានជួយពន្លត់ភ្លើង និងយកអត្តឃាតជន ទៅព្យាបាល ក្នុងស្ថានភាពឆេះខ្លោច ពេញរាងកាយ រីឯសម្ភារៈក្នុងផ្ទះ ព្រមទាំងរថយន្ត ដែលចតក្នុងផ្ទះ បានរងការខូចខាត ១ ផ្នែក ៕

របាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post
ប៉ូលីសម្នាក់សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយប្រើកាំភ្លើងអាកាក្រោមមូលហេតុយ៉ាងកំសត់មួយ

ប៉ូលីសម្នាក់សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយប្រើកាំភ្លើងអាកាក្រោមមូលហេតុយ៉ាងកំសត់មួយ

ឪពុកចុងល្មោមកាមអាយុ៥៤ឆ្នាំ រំលោភកូនស្រីអាយុ១១ឆ្នាំសម្រេចពីរលើកទើបបែកការណ៍

ឪពុកចុងល្មោមកាមអាយុ៥៤ឆ្នាំ រំលោភកូនស្រីអាយុ១១ឆ្នាំសម្រេចពីរលើកទើបបែកការណ៍

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!