Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ឃាតករពីរនាក់ដែលបើកកង់បីបុកពីក្រោយហើយយកដុំថ្មវាយឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងព្រៃផ្សៃនោះ ត្រូវតុលាការសម្រេចទោសហើយ

by KBN Journalist
November 18, 2021
in សង្គម
ឃាតករពីរនាក់ដែលបើកកង់បីបុកពីក្រោយហើយយកដុំថ្មវាយឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងព្រៃផ្សៃនោះ ត្រូវតុលាការសម្រេចទោសហើយ
926
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចដាក់ពន្ធនាគារ កំណត់៨ឆ្នាំ លើជនជាប់ចោទ ២នាក់ ដែល ជាជនដៃដល់ សម្លាប់ជនរងគ្រោះ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនជាប់ចោទ ២ នាក់នេះ ស្ថិតក្រោមការចោទប្រកាន់ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទដែលជាជនដៃដល់ ឈ្មោះ កែវ យិនភី ហៅ តួ អាយុ ២៧ ឆ្នាំ មានលំនៅ នៅភូមិត្នោតជ្រុំ ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរ ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា (មានផ្ទុកសារធាតុញៀន) និងបក្ខពួកម្នាក់ទៀត ឈ្មោះ រ៉េត បញ្ញា ហៅ ម៉ុក អាយុ ២៤ ឆ្នាំ មានលំនៅ នៅភូមិ ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ ក្នុងអំពើឃាតកម្មនេះ មានឈ្មោះ ម៉ុក អង្គាររស្មី អាយុ ៣៥ ឆ្នាំ មានលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

សូមរំលឹកថា កាលពីវេលាម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បុរសជាជនសង្ស័យ ឈ្មោះ កែវ យិនភី និងឈ្មោះ រ៉េត បញ្ញា បានផឹកស្រាបៀរ អស់ម្នាក់ចំនួន ២ កំប៉ុង នៅមុខផ្សារបឹងទំពុន ។ ពេលផឹករួច ពួកគេ ក៏បើកម៉ូតូកង់បីឥណ្ឌារបស់ខ្លួន ឡើងទៅលើផ្លូវ ២៧១ ក៏បានប្រទះឃើញបុរស ជាជនរងគ្រោះ ឈ្មោះ ម៉ុក អង្គាររស្មី កំពុងជិះម៉ូតូកង់បីខ្មែរ ដែលធ្លាប់មានទំនាស់ជាមួយ ជនសង្ស័យឈ្មោះ កែវ យិនភី ប្រមាណកន្លះខែមុន។

បន្ទាប់មក ជនរងគ្រោះ ម៉ុក អង្គារស្មី បានចុះពីលើ ម៉ូតូកង់បីខ្មែរ មកប្រតាយប្រតប់គ្នា ជាមួយ ជនសង្ស័យ ឈ្មោះ កែវ យិនភី ខណៈនោះជនរងគ្រោះ បានរត់ទៅយក បន្ទះឈើ ប្រវែង ១ម៉ែត្រ មកវាយជនសង្ស័យ ឈ្មោះ កែវ យិនភី ឱ្យរបួសដៃខាងឆ្វេង ។ បន្ទាប់មក ឈ្មោះ រ៉េត បញ្ញា បានចូលទៅជួយបក្ខពួកខ្លួន ស្រាប់តែជនរងគ្រោះ បានរត់ចេញ ហើយទៅវាយកញ្ចក់មុខ ម៉ូតូកង់បីឥណ្ឌា របស់ជនសង្ស័យ ឈ្មោះ កែវ យិនភី ហៅ តួ បណ្តាលឱ្យបែកខ្ទេច ហើយក៏បាន រត់គេចខ្លួន ។ ពេលនោះ ជនសង្ស័យទាំងពីរនាក់ បានបើកម៉ូតូកង់បីឥណ្ឌា ដេញតាមពីក្រោយ មកដល់នៅចំណុចកើតហេតុ (មុខផ្ទះលេខ ៣១២ ផ្លូវលំ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) ក៏បំបុកជនរងគ្រោះពីក្រោយ បណ្ដាលឱ្យដួលដាច់ផ្ងារ និងបានយកដុំថ្ម ទម្រជើងឆ័ត្រ វាយបន្ថែមទៀត បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង ហើយបានបើក ម៉ូតូកង់បីឥណ្ឌានោះ រត់គេចខ្លួនបាត់តែម្ដង។

លុះព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ សពបុរស រងគ្រោះ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងថ្លុកឈាម មានសភាពរងរបួស បែកក្បាល និងបាក់ជើង បង្កការភ្ញាក់ផ្អើល នៅចំណុចកើត ហេតុខាងលើ។

បន្ទាប់មក កម្លាំងអធិកាដ្ឋាននគរបាល ខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាល បឹងទំពន់ទី១ បានសហការជាមួយ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ទាំងពីរនាក់ នៅចំណុចមុខផ្សារបឹងទំពន់ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រួចបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ រហូតដល់ថ្ងៃ ត្រូវកាត់ទោស និងផ្ដន្ទាទោសនេះ ៕

របាយការន៍ សមត្ថកិច្ច

ADVERTISEMENT
Next Post
យកក្មេងកំព្រាពីមណ្ឌលចិញ្ចឹមស្មានតែអាណិតស្រលាញ់នាងតែបែរជាយកនាងវាយធ្វើទារុណកម្មព្រៃផ្សៃ

យកក្មេងកំព្រាពីមណ្ឌលចិញ្ចឹមស្មានតែអាណិតស្រលាញ់នាងតែបែរជាយកនាងវាយធ្វើទារុណកម្មព្រៃផ្សៃ

ក្រុមជនជាតិថៃទំនើងពីរក្រុមវាយគ្នានិងបាញ់ប្រហារទៅលើសមត្ថកិច្ចនៅពេលបង្ក្រាបនៅសាហាវធ្វើឱ្យមនុស្សម្នារត់ចែកគ្នាមិនបកក្រោយ

ក្រុមជនជាតិថៃទំនើងពីរក្រុមវាយគ្នានិងបាញ់ប្រហារទៅលើសមត្ថកិច្ចនៅពេលបង្ក្រាបនៅសាហាវធ្វើឱ្យមនុស្សម្នារត់ចែកគ្នាមិនបកក្រោយ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!