Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ខូចចិត្តបែកបាក់ស្នេហា មកសម្រេចចិត្តយកវិធីបន្សល់ទូកស្បែកជើងនិងកាបូប

by KBN Journalist
November 29, 2021
in សង្គម
ខូចចិត្តបែកបាក់ស្នេហា មកសម្រេចចិត្តយកវិធីបន្សល់ទូកស្បែកជើងនិងកាបូប
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ នារីម្នាក់បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋតាមផ្លូវនិងសមត្ថកិច្ច ព្រោះតែខូចចិត្តរឿងស្នេហា បានសម្រេចចិត្ត មកបញ្ចប់ជីវិត ដោយការលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា បន្សល់ទុកតែកាបូប និងស្បែកជើង១គូ ប៉ុណ្ណោះ នៅលើស្ពាន។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រភពព័ត៌មានពីមិត្តភក្ដិរបស់នារី ដែលលោតទឹកសម្លាប់ខ្លួន បានឱ្យដឹងថាៈ នារីដែលលោត ទឹកសម្លាប់ខ្លួននេះ មានគណនីហ្វេសប៊ុក ឈ្មោះ ម៉ាក់ យ៉ាប៊ី អាយុ២៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្រោយតាសេត ក្បែរអូតែលសុខា ក្នុងសង្កាត់ជ្រោយចង្វា។
បើតាមមិត្តភក្តិរបស់នាង បានបន្តទៀតថាៈ នៅមុនពេលកើតហេតុ នាងបានអង្គុយហូប អាហារ ជាមួយមិត្តភក្តិ នៅជិតអូតែលសុខា រហូតដល់ម៉ោងប្រហែល ១ រំលងអធ្រាត្រ។

ប៉ុន្តែពួកនាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបន្ទាប់ពីបែកគ្នា ទៅផ្ទះរៀងៗខ្លួននោះ ស្រាប់តែនាងយ៉ាប៊ី បានផ្ញើវីដេអូ ឃើញនាងកំពុងស្ថិតនៅលើស្ពានជ្រោយចង្វា និងបានប្រាប់ បែបនេះថា «អ្នកល្អពេកហើយ, អរគុណណា ពេលវេលាល្អៗ, ចាំមើលព័ត៌មានទៅ, ទៅហើយសុំទោស»។

ក្រោយពីបានឃើញបែបនេះ នារី២នាក់ ជាមិត្តភក្តិ ក៏បាននាំគ្នាជិះម៉ូតូ មកមើលលើស្ពាន ជ្រោយចង្វាភ្លាមៗ ហើយក៏បានប្រទះឃើញកាបូប និងស្បែកជើង គឺជារបស់នាង យ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ ដោយសារតែមិនជឿថា នាងមកលោតទឹកសម្លាប់ខ្លួនបែបនេះ នារីម្នាក់ដែល មានគណនីហ្វេសប៊ុកឈ្មោះ Kanha Kanha ដែលប្រហែលត្រូវជាបង រាប់អានគ្នាជិត ស្និទ្ធ បានបង្ហោះសារថា «ឆាប់មកផ្ទះវិញមកអូន បងចាំអូនឯងនៅផ្ទះ មិត្តភក្កិគ្រប់គ្នា ក៏ចាំអូនឯងនៅផ្ទះ ដែលគេបារម្ភពីអូនខ្លាំងណាស់ ឆាប់មកផ្ទះវិញមកណាអូន កុំធ្វើអញ្ចឹងអី បងមិនជឿថា អូនធ្វើអញ្ចឹងទេ អូនជាមនុស្សមួយ ដែលរឹងមាំខ្លាំងណាស់ បងរង់ចាំអូនឯង នៅផ្ទះណា មានរឿងអី យើងដោះស្រាយជាមួយមិត្តភក្កិ ឬក៏បងទៅណាអូន កុំធ្វើអញ្ចឹងណា មកផ្ទះវិញមកអូន អាណិតប៉ាម៉ាក់អូន នៅផ្ទះអត់ ឬក៏យាយតាណាអូន ឆាប់មកផ្ទះវិញ មក»។
តែទោះជាយ៉ាងណា មិត្តភក្តិគ្រប់គ្នា រង់ចាំមើលគ្រប់ ៤០ ម៉ោង ប្រសិនបើនារីខាងលើ មិនវិលមកផ្ទះវិញទេ គឺមានតែជិះទូក ស្វែងរកសពតែប៉ុណ្ណោះ៕

សេចក្តីរាយការណ៍ សមត្ថកិច្ច

ADVERTISEMENT
Next Post
គ្រាន់តែរឿងបាត់មីកញ្ចប់! ទាញពូថៅកាប់ទៅលើគ្នាឯង មិនប្រណី

គ្រាន់តែរឿងបាត់មីកញ្ចប់! ទាញពូថៅកាប់ទៅលើគ្នាឯង មិនប្រណី

ពួកម៉ាក់សម្លាញ់ប្តូ.រផ្តា.ច់របស់ខ្លួនម្នាក់បែរជាបែកគំនិតទា.ញកូនកំា.បិតចា.ក់បំពង់ក

ពួកម៉ាក់សម្លាញ់ប្តូ.រផ្តា.ច់របស់ខ្លួនម្នាក់បែរជាបែកគំនិតទា.ញកូនកំា.បិតចា.ក់បំពង់ក

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!