Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

កម្ពុជារកឃើញសត្វក្រពើជិតផុតពូជ

by KBN Journalist
December 8, 2021
in ចំណេះដឹង
កម្ពុជារកឃើញសត្វក្រពើជិតផុតពូជ
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ក្រុមស្រាវជ្រាវសត្វព្រៃរបស់ក្រសួងបរិស្ថាននៅកម្ពុជា ថ្មីៗនេះ បានបញ្ជាក់ថា ពួកគេបានរកឃើញកូនក្រពើភ្នំចំនួន ៨ ក្បាល ដែលជាកូនក្រពើជិតផុតពូជ (Crocodylus siamensis) នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខណៈដែលក្រុមការងារបានតាមដានសត្វក្រពើទើបនឹងកើតមួយចំនួនដោយកាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់នៅទីតាំងនោះ។ បន្ទាប់ពីការស្រាវជ្រាវស៊ីជម្រៅ ចាប់ពីឆ្នាំ 2019 ដល់ឆ្នាំ 2021 ធ្វើឡើងដោយកិច្ចសហប្រតិបត្តិការជាមួយ WWF និងក្រសួងបរិស្ថាន បន្ថែមពីលើអង្គការដៃគូផ្សេងទៀត។

នាយកអង្គការ WWF ប្រចាំកម្ពុជា លោក សេង ទៀក មានប្រសាសន៍ថា ការរកឃើញ សត្វក្រពើដ៏កម្រនេះនឹងបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសកម្ពុជា ដោយដាក់តំបន់នេះថា “ កន្លែងក្រពើភ្នំពងកូនជោគជ័យ” ហើយចាត់ថ្នាក់វានៅក្នុងផ្នែកមួយ តំបន់ដែលមានសក្តានុពលការពារខ្ពស់បំផុតនៅលើពិភពលោក មិនត្រឹមតែសម្រាប់ក្រពើកម្រនោះទេ ដោយសារប្រភេទសត្វជិតផុតពូជជាច្រើនទៀតត្រូវបានមើលថែក្នុងប្រទេសកម្ពុជា។

ប្រទេសកម្ពុជាជាតំបន់ដ៏មានសក្តានុពលសម្រាប់សត្វក្រពើើភ្នំ វាមានប្រមាណ ៥០% នៃចំនួនក្រពើរបស់ពិភពលោក។

Mr. Teak Seng – Country Director, WWF-Cambodia:” ក្រពើភ្នំនេះជាសត្វមួយប្រភេទដែលជិតផុតពូជបំផុតនៅក្នងពិភពលោកយើងនេះ។ ហើយក្រពើប្រភេទនេះត្រូវបានចុះបញ្ជីក្នុងសៀវភៅក្រហមរបស់ IUCN(International Union for Conservation of Nature) ដែលវាជិតផុតពូជ។ ប្រទេសកម្ពុជាយើងគឺជាតំបន់ដែលមានសក្តានុពលសម្រាប់ក្រពើភ្នំ ដែលមានចំនួនប្រហែលជា ៥០%នៃចំនួនសត្វក្រពើភ្នំទូទាំងពិភពលោក។”

Mr. Teak Seng – Country Director, WWF-Cambodia: ” ចំនួនដែលមានច្រើនជាងគេគឺនៅតំបន់ជួរភ្នំក្រវាញ។ សម្រាប់ពេលថ្មីៗនេះគឺយើងបានរកឃើញសត្វក្រពើភ្នំនេះនៅតំបន់ស្រែពករបស់យើង ដែលជាកំណត់ត្រាថ្មី។ ការរុករកវាមិនមែនជាការងារងាយស្រួលនោះទេ ព្រោះវាជាប្រភេទសត្វព្រៃ ហើយវាមានចំនួនតិច ដូច្នេះការរុករកតម្រុយរបស់វាគឺជារឿងពិបាក។ ហើយសត្វក្រពើគឺជាសត្វដែលពូកែខ្មាស់អៀនណាស់ ចឹងការរុករកវានៅក្នុងតំបន់ដែលវារស់នៅគឺជារឿងដែលពិបាកបំផុត។ “

Mr. Teak Seng – Country Director, WWF-Cambodia:” ក៏ប៉ុន្តែមិនមែនយើងអត់វិធីរកវាឃើញនោះទេ។ វិធីដែលយើងអាចរកវាគឺតាមរយៈការដាក់កាមេរ៉ាស្វ័យប្រវត្តិនៅក្នុងព្រៃ ប្រសិនជាអ្នកស្រាវជ្រាវយើងមានតម្រុយរបស់វា។ ក្រុមស្រាវជ្រាវរបស់យើងបានរកឃើញវាម្តងមកហើយនិងកត់ត្រាអំពីវាតាំងពីឆ្នាំ២០០៣ “

Mr. Teak Seng – Country Director, WWF-Cambodia:” ក្រោមកិច្ចសហការរវាង WWF & ក្រសួងបរិស្ថាន ក៏ដូចជាអង្គការដៃគូមួយចំនួន យើងបានសិក្សាស្រាវជ្រាវស៊ីជម្រៅ តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ ២០២១ ហើយទើបតែខែកញ្ញាឆ្នាំ២០២១ នាពេលថ្មីៗនេះ ក្រុមការងារ យើងបានជួបរឿងមួយដែលមិនគួរអោយជឿ ដែលធ្វើឱ្យភ្ញាក់ផ្អើលក្នុងចំណោមអ្នកវិទ្យាសាស្រ្ត ក៏ដូចជាពិភាពលោក។ “

Mr. Teak Seng – Country Director, WWF-Cambodia:” ក្រុមការងាររបស់យើងបានផ្តិតរូបផ្តាល់តាមរយៈកាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់ក្នុងព្រៃ នូវកូនក្រពើរដែលទើបនឹងកើត នៅទីតាំងរបស់វាផ្ទាល់ ដោយក្រុមការងាររបស់យើងបានចំណាយពេលវេលាយ៉ាងច្រើន ទម្រាំ បានឃើញសត្វដ៏កម្រនេះ។ “

Mr. Teak Seng – Country Director, WWF-Cambodia:” ក្រុមការងារយើងបានឃើញកូនក្រពើរភ្នំចំនួន៨ក្បាល “ការរកឃើញរបស់យើងនឹងគឺបានផ្តល់សារ៤ សំខាន់ៗ ទីមួយគឺជាកំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា ដែលគេហៅថា កន្លែពងកូនរបស់សត្វក្រពើភ្នំ ដែលសត្វក្រពើដ៏កម្រនេះអាចបន្តពូជដោយជោគជ័យ ហើយប្រទេសកម្ពុជាយើងមិនទាន់ចុះបញ្ជីតំបន់មួយនេះទៅក្នុងបញ្ជី កន្លែងពងកូន នោះទេ។ “

Mr. Teak Seng – Country Director, WWF-Cambodia:” សារទី២ គឺយើងនឹងដាក់តំបន់នេះទៅក្នុង Global Mark ដើម្បីអោយពិភពលោកដឹងថាតំបន់ស្រែពកយើងនេះគឺជាកន្លែ សត្វក្រពើភ្នំពងកូន ដោយជោគជ័យ។ សារទី៣ គឺជាសារសំខាន់ដែលចង់បង្ហាញថាតំបន់ស្រែពក គឺជាតំបន់មួយដែលមានសក្តានុពលផ្នែកអភិរក្ស ខ្ពស់បំផុតនៅក្នុងពិភពលោក មិនមែនត្រឹមតែសត្វក្រពើភ្នំនោះទេ ក៏មានប្រភេទសត្វដែលជិតផុតពូជជាច្រើន ទៀតដែលគេកំពុងតែយកចិត្តទុកដាក់។ សារទី៤ដែលជាសារសំខាន់ផងដែរនោះគឺ ការអនុវត្តន៍ច្បាប់របស់មន្រ្តីល្បាតរបស់យើង ដែលស្ថិតនៅក្រោមក្រសួងបរិស្ថាន ដែលកាន់កាប់នៅតំបន់នោះ អនុវត្តន៍ច្បាប់បានល្អ។ ការការពារតំបន់នោះបានល្អទើបយើងរកឃើញវត្តមានរបស់សត្វដ៏កម្រមួយនេះ។”

Mr. Meth Vanny – Park rangers based in Srepok Wildlife Sanctuary, Mondulkiri, Cambodia:
” បន្ទាប់ពីរកឃើញសត្វក្រពើភ្នំរួចមក ការងារផ្នែកអភិរក្សរបស់ខ្ញុំ គឺត្រូវចុះល្បាតអោយបានញឹកញាប់ ហាមប្រជាជនមិនអោយមកនេសាទនៅតំបន់ស្នូល។ ចំពោះបញ្ហាប្រឈមគឺ ពួកយើងប្រឈមខ្លាំងជាមួយប្រជនក្នុងតំបន់។ “

Mr. Sok Sarith – Park rangers based in Srepok Wildlife Sanctuary, Mondulkiri, Cambodia:” យើងត្រូវការពន្យល់ណែនាំពួកគាត់អោយយល់ច្បាស់ពីសារៈប្រយោជន៍របស់ធនធានធម្មជាតិដែលយើងនៅសេសសល់។”

Mr. Meth Vanny – Park rangers based in Srepok Wildlife Sanctuary, Mondulkiri, Cambodia:” ការយល់ដឹងរបស់គាត់គឺនៅមានកម្រិត។ សម្រាប់អ្នកដែលមិនយល់ដឹង គឺគាត់នៅតែប្រព្រឹត្តនូវអ្វីដែលយើងបានហាម តែចំពោះអ្នកដែលយល់ដឹងពីសារៈប្រយោជន៍ធនធានធម្មជាតិ គាត់ក៏មិនហ៊ានមកតំបន់ការពារផងដែរ។ ហើយហេតុផលដែលគាត់បានលើកឡើងពេលដែលពួកខ្ញុំតែងតែលឺ គឺ បញ្ហាជីវភាពរបស់ពួកគាត់។ ការល្បាតកន្លែងដែលរកឃើញសត្វក្រពើភ្នំនោះ គឺក្រុមការងារល្បាតរបស់ខ្ញុំមានសិទ្ធិត្រឹមតែពីចំងាយ អ្នកដែលមានសិទ្ធិចូលទៅជិតគឺមានតែក្រុមស្រាវជ្រាវតែប៉ុណ្ណោះ។ “

Mr. Sok Sarith – Park rangers based in Srepok Wildlife Sanctuary, Mondulkiri, Cambodia:” ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំមានសេចក្តីសប្បាយជាខ្លាំងនៅពេលដែលឃើញមានវត្តមានសត្វក្រពើភ្នំ ដែលជាសត្វកម្រមួយក្នុងពិភពលោក មាននៅក្នុងប្រទេសកម្ពុជា។”

ADVERTISEMENT
Next Post
ការប្រមូលវត្ថុហួសសម័យនិងវត្ថុប្រើប្រាស់ចាស់ៗគឺជាចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើននៅក្នុងទីក្រុងដាកា

ការប្រមូលវត្ថុហួសសម័យនិងវត្ថុប្រើប្រាស់ចាស់ៗគឺជាចំណង់ចំណូលចិត្តរបស់មនុស្សជាច្រើននៅក្នុងទីក្រុងដាកា

ការញៀនស្មាតហ្វូននាំកុមារកាន់តែច្រើនទៅកាន់មណ្ឌលសុខភាពផ្លូវចិត្ត

ការញៀនស្មាតហ្វូននាំកុមារកាន់តែច្រើនទៅកាន់មណ្ឌលសុខភាពផ្លូវចិត្ត

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!