Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ម៉ែអើយស្ទើរមិនចង់ជឿ! ស្រីដា ស៊ីថ្លៃខ្លួនថតម្តងរហូត៦ម៉ឺនដុល្លារអាមេរិក

by KBN Journalist
December 12, 2021
in តារា
927
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ជាមនុស្សល្បីនៅលើបណ្តាញសង្គម និងឧស្សាហ៍ទទួលរងការរិះគន់ពីមហាជននោះ នាយកក្កដា សោភ័ណ្ឌ ឬ អូនដា នោះស្រាប់តែបានធ្វើឱ្យមហាជននិងអ្នកគាំទ្ររបស់គេនាំគ្នាភ្ញាក់ផ្អើល ជាខ្លាំង ស្ទើរតែមិនចង់ជឿថា តម្លៃខ្លួនរបស់បុគ្គលករូបនេះ ស៊ីថ្លៃរហូតដល់៦ដុល្លារ ខ្លាំងជាងតារាល្បីៗតារាកំពូលទៅទៀត សម្រាប់ការងារតំណាងផលិតផល។

គ្រាន់តែនាយ កក្កដា សោភ័ណ្ឌ បានធ្វើការបង្ហោះនូវដំណឹងខ្លួននាងក្លាយជាតារាតំណាងនិងផ្សព្វផ្សាយនូវហាងលក់ម៉ូតូដោយស៊ីថ្លៃរហូតដល់៦ម៉ឺនដុល្លារនោះ បង្កការភ្ញាក់ផ្អើលនិងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតលេចឡើងមតិជាច្រើនដោយខ្លះស្ទើរតែមិនចង់ជឿ និងខ្លះទៀតចូលរួមអបអរដល់រូបនាងផងដែរ។

ការបង្ហោះដំណឹងនេះ បានធ្វើឡើងកាលពីថ្ងៃល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ នៅទំព័រហ្វេសប៊ុករបស់នាង ដោយបុគ្គលកល្បីនៅបណ្តាញសង្គម កក្កដា សោភ័ណ្ឌ បានសរសេរបញ្ជាក់អមដោរូបភាពសន្និសីទកាសែចុះហត្ថលេខាប្រកាសខ្លួនជាតារាប្រចាំហាងម៉ូតូមួកន្លែងថា “ការងារកុងត្រាថ្មីហេងៗសម្រាប់ការស្រលាញ់ខ្ញុំរហូតមកដល់ពេលនេះ 60,000$ នេះមិនច្រើនទេសម្រាប់អ្នកមានតែមានច្រើនណាស់សម្រាប់ខ្ញុំអ្នកក្រ”។

ក្រោយពីការប្រកាសបែបនេះ ស្រីដា រូបនេះលេចមុខធ្វើការឡាញផ្សព្វផ្សាយប្រូម៉ូតហាងលក់ម៉ូតូនោះ ភ្លាមៗដែលនេះបង្ហាញការពិតដែលនាងទទួលការងារក្លាយតារាតំណាងឱ្យហាងខាងលើនេះ។ ប៉ុន្តែទន្ទឹមនឹងផងដែរ ទាំងមហាជន និង អ្នកសិល្បៈដែលតារាល្បីៗ ស្ទើរចង់ក្អួតឈាម ឬ អាចនិយាយបានថា ចង់គាំងនៅពេលឃើញ ស្រីដា ស៊ីថ្លៃខ្លួនដល់៦ម៉ឺនដុល្លារ គ្រាន់តែធ្វើតារាតំណាងហាងលក់ម៉ូតូខាងលើនេះ។

ស្របនឹងការផ្ទុះដំណឹងនោះផងដែរ មហាជននិងអ្នកសិល្បៈមានការភ្ញាក់អារម្មណ៍រហូតគិតថា ហាងម៉ូតូមួយនេះពិតជាអស្ចារ្យមែន ហ៊ានចាយទាំងដុំៗ ហៅ ស្រីដា មកថតនិងឱ្យធ្វើជាតារាតំណាង ខ្លាំងជាងៗតារាល្បីៗនិងកំពូលៗផ្សេងទៀត។ តិចទៀត តួៗ និងតារាៗ ដាច់បាយហើយ៕

https://www.youtube.com/watch?v=hvjX15GsNMY

អត្ថបទ Renno រូបភាព Facebook

ADVERTISEMENT
Next Post

លោក ឌី វ៉ាន់ខូវ ដើរតាមគន្លងព្រះពុទ្ធសាសនា សម្រេចចិត្តធ្វើរឿងនេះមួយភ្លាមដើម្បីកូនក្មេងមានអនាគត

ក្រុមចោរប្រើល្បិចមួយនេះ ដើម្បីសម្រេចផែនការចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់អនឡាញល្បី អ៊ាន​ សៀវម៉ី អស់រាប់លានដុល្លារ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!