Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

Mss Khim ដើមឆ្នាំ២០២២ចូលមិនទាន់បានស្រួលបួលផងស្រាប់តែទទួលកាដូធំ

by KBN Journalist
January 4, 2022
in តារា
927
SHARES
15.5k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ កញ្ញា Mss Khim ដែលស្គាល់ថាបច្ចុប្បន្ននេះជាសង្សារបណ្តូលចិត្តរបស់តារាចម្រៀងនាយចឺមនោះ គ្រាន់ដើមឆ្នាំ២០២២ចូលមិនទាន់បានស្រួលបួលផងស្រាប់តែទទួលកូដជាងមុន មកទាំងព្រមទាំងស្អាតជាងមុន និង ទីផ្សារការងារជាប់ជារហូតខ្លាំងជាងឆ្នាំចាស់គ្រាន់តែបានដើមសប្តាហ៍ដើមខែឆ្នាំ២០២២។

កញ្ញា Miss Khim ឈ្មោះពិតហៅថា “សេង សុឃីម” ត្រូវបានទម្លាយឱ្យដឹងថា កាន់ឡើងកូដជាងមុនក្រោយមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងនាយ ចឺម ឬអាចនិយាយបានថា នាងតារាស្រីមានសំណាងល្អ មានសំណាងជាងអតីតសង្សារមុនៗរបស់នាយ ចឺម ដោយពេលនេះនាងក្លាយជាតារាតំណាងនិងផ្សព្វផ្សាយប្រចាំផលិតផលធុងបាស ASPOR ។ ធុងបាសចាក់កម្សាន្តមួយនេះ ជាប្រេនល្បីដែលតារាចម្រៀងលោក ខាន់ជេម ជាតារាតំណាងប្រចាំផលិតផលនេះ ហើយបន្ទាប់មកគឺនាយ ចឺម។

ការប្រកាសដំណឹងតារាស្រីស្អាតរូបនេះ ក្លាយតារាតំណាងការផ្សព្វផ្សាយលក់ផលិតផលមួយនេះ ជាដំណឹងល្អ បើកទំព័រឆ្នាំថ្មី២០២២ សម្រាប់នាងកាន់តែឡើងទីផ្សារ ខណៈមានមិត្តសិល្បៈនិងអ្នកគាំទ្រជាច្រើនគាំទ្រទៅលើសកម្មភាពរបស់នាង។ អមជាមួយដំណឹងខាងលើនេះ ក៏លេចលឺថាអ្នកនាងក៏ត្រូវជាប្អូនរបស់លោក ឧកញ៉ា លី សាមឺឌី ព្រោះឃើញថា លោកឧកញ៉ លីសាមឺឌីនិងលោកជំទាវ មើលស្រលាញ់អ្នកនាង ស្និតស្នាល និង ទៅណាមកណាជាមួយគ្នា ធ្វើឱ្យអ្នកគាំទ្រនិងមហាជនមាននឿឆ្ងល់ផងដែរ។

ទោះជាយ៉ាងណាក៏ កញ្ញា Mss Khim ក៏ប្រាប់អារម្មណ៍នាងចំពោះដំណឹងផងដែរ ឱ្យសារព័ត៌មានយើងខ្ញុំដឹងថា នាងពិតជារំភើបដែលឆ្នាំថ្មី២០២២នេះ នាងទទួលបានការងារថ្មី ហើយជាពិសេសបានក្លាយតារាតំណាងផលិតផល ASPOR ជាមួយសង្សាររបស់នាង និងតារាចម្រៀងលោក ខាន់ជេម។ ជាមួយគ្នានោះ នាងក៏ថ្លែងអំណរគុណដល់ឧកញ៉ា លី សាមឺឌី និងលោកជំទាវភរិយា ដែលបានផ្តល់ឱកាសការងារនេះ និងផ្តល់ក្តីស្រលាញ់លើនាងជាប្អូនស្រី។

សូមរំលឹកផងដែរថា Mss Khim ដែលជាតារាបង្ហាញម៉ូតជើងថ្មីកំពុងសន្ទុះខ្លាំងនៅក្នុងវិស័យសិល្បៈ២០២១នេះ កន្លងមកនាងល្បីនងផ្ទុះការសរសើរជាច្រើន ក្រោយពីបានបង្ហាញខ្លួនក្នុងឈុតថតសិចស៊ី ឈុតសាមញ្ញផង ឈុតប្លែកៗដែលបង្ហាញខ្លួន យ៉ាងស្រស់ស្អាត ទទួលបានការចាប់អារម្មណ៍ នៅលើបណ្តាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោងមកនេះ។

អ្វីដែលធ្វើឱ្យមហាជនមិនសរសើរ មិនបាននោះ គឺនាងពិតជាស្អាតមែន រហូតមានមតិអ្នកខ្លះបានយល់ច្រឡំថា មិនមែនជាខ្មែរ ជាតារាស្រីបរទេស ប៉ុន្តែការពិតគឺជាកូនខ្មែរយើងសោះ។

សូមបញ្ជាក់ថា Mss Khim តារាបង្ហាញម៉ូតម្នាក់កំពុងបោះពួយនៅលើវិស័យសិល្បៈទើបតែបានប្រមាណជាង១ឆ្នាំមកហើយ ដោយនាងកំពុងលេងធ្លោខ្លាំងក្នុងបង្ហាញសកម្មភាពថតរូបប្លែកៗ ហើយជាពិសេសបង្អួតរាងសិចស៊ី យ៉ាងស្រស់ស្អាតរបស់នាង ហើយដំណឹងដែលផ្ទុះកក្រើកនៅលើបណ្តាញសង្គមកន្លងមកចុងក្រោយនេះគឺជាសង្សារនាយចឺម ក្រោមសម្លេងលេចលឺនឹងដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះផងដែរ៕

អត្ថបទ Renno រូបភាព Facebook

ADVERTISEMENT
Next Post

លោកតា គង់ ជា អាយុ៦២ឆ្នាំលើកដៃអង្វរសម្តេចតេជោ ហ៊ុន សែន ជួយរឿងមួយសម្រាប់ចុងក្រោយនៃជីវិតរបស់លោកតា

គម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

គម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!