Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ប្រទេសថៃជួបបញ្ហាប្រឈមក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវិដ១៩

by KBN Journalist
January 21, 2022
in ព្រឹត្តិការណ៍អន្តរជាតិ
ប្រទេសថៃជួបបញ្ហាប្រឈមក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវិដ១៩
923
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

លោកវេជ្ជបណ្ឌិត Chawetsan Namwat ប្រធាននាយកដ្ឋានគ្រប់គ្រងស្ថានភាពជំងឺក្នុងគ្រាអាសន្ន បានបង្ហាញថា បញ្ហាប្រឈមនៃការផ្តល់វ៉ាក់សាំង COVID-19 គឺការទប់ទល់នឹងក្តីកង្វល់ដែលបណ្តាលមកពីព័ត៌មានក្លែងក្លាយ និងជំនឿផ្សេងៗ និងការគ្រប់គ្រងបរិមាណវ៉ាក់សាំងឱ្យត្រូវគ្នាជាមួយនឹងតម្រូវការក្នុងរយៈពេលនីមួយៗ ដែលប្រទេសថៃបានចរចាជាមួយប្រទេសមួយចំនួនដើម្បីផ្ទេរវ៉ាក់សាំងរវាងពួកគេនៅពេលចាំបាច់។

រហូតមកដល់ពេលនេះ ប្រទេសថៃបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត ១០ លានដូស ពីប្រទេសចំនួន ៨ ផ្សេងៗគ្នា ខណៈកំពុងផ្តល់ជាង ១០៣ លានដូសដល់ពលរដ្ឋ និងជនបរទេសរបស់ខ្លួន ដែលមានពលរដ្ឋជាង ៤៥ លាននាក់ត្រូវបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ ប្រមាណ 64% នៃប្រជាពលរដ្ឋទាំងអស់ នេះបើយោងតាម MOPH – មជ្ឈមណ្ឌលបង្ការជំងឺ។

-(កិច្ចសម្ភាសន៍ខ្លី) វេជ្ជបណ្ឌិត Chawetsan Namwat – ប្រធានផ្នែកគ្រប់គ្រងស្ថានភាពជំងឺក្នុងគ្រាអាសន្នថា វ៉ាក់សាំង Covid មានស្ថិតិចាក់វ៉ាក់សាំងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ វាដោយសារជំងឺនេះប៉ះពាល់ខ្លាំងដល់ប្រទេសយើង និងទូទាំងពិភពលោក។ វាក៏មានបញ្ហាប្រឈមដ៏លំបាកមួយផងដែរ គឺភាពស្ទាក់ស្ទើររបស់ប្រជាពលរដ្ឋដែលបណ្តាលមកពីព័ត៌មានក្លែងក្លាយដោយគ្មានការពិតនៅក្នុងវាទាល់តែសោះ – គ្រាន់តែជាការព្រួយបារម្ភ និងជំនឿដែលគ្មានតក្កវិជ្ជាបែបវិទ្យាសាស្ត្រ។ នៅជុំវិញខែកុម្ភៈ ខែមីនា មានព័ត៌មានអំពីប្រតិកម្មអវិជ្ជមានរបស់វ៉ាក់សាំង (តម្រូវការក្នុងការទទួលវ៉ាក់សាំង) បន្ទាប់មកបានធ្លាក់ចុះមកត្រឹម 60% ទៅ 50% ។

  • (កិច្ចសម្ភាសន៍ខ្លី) Suchila Ardhan – មន្ត្រីរដ្ឋបាលខេត្ត Nakhon Nayok ថា បាទ នេះគឺសម្រាប់តែ Moderna ប៉ុណ្ណោះ ព្រោះប្រធានរបស់យើងបានសម្រេចចិត្តយក Moderna សម្រាប់ប្រជាជននៅ Nakhon Nayok។ លោកចង់ឲ្យពលរដ្ឋមានលទ្ធភាពចាក់វ៉ាក់សាំង។ មានជាង 2,000 ប្រហែលជា ៣០០០ ករណី។ បាទ ប្រជាពលរដ្ឋចង់ចាក់វ៉ាក់សាំង។

-(កិច្ចសម្ភាសន៍ខ្លី) Nidhi Suapjaksing – មនុស្សដែលបានចាក់វ៉ាក់សាំងនៅ Nakhon Nayok ថាអូ ខ្ញុំបានរង់ចាំ។ មុននឹងចាក់ថ្នាំបង្ការឆ្លង ដូច្នេះខ្ញុំបដិសេធ។ ខ្ញុំមិនជឿជាក់វាទេ។ ហើយពួកគេទើបតែបើកសម្រាប់ចាក់ Pfizer ២ដង ដូច្នេះហើយទើបខ្ញុំមក។ ខ្ញុំបានទិញវ៉ាក់សាំង mRNA ពីមន្ទីរពេទ្យឯកជនរួចហើយ។ ប៉ុន្តែខ្ញុំសម្រេចចិត្តជ្រើសរើយយកវ៉ាក់សាំងមួយនេះ ហើយផ្ទេរសិទ្ធិមួយនោះទៅកូនប្រុសរបស់ខ្ញុំ។

-(កិច្ចសម្ភាសន៍ខ្លី) វេជ្ជបណ្ឌិត Chawetsan Namwat – ប្រធានផ្នែកគ្រប់គ្រងស្ថានភាពជំងឺក្នុងគ្រាអាសន្ន ថាកាលពីមុន ជាពិសេសនៅដើមដំបូង ចំនួនវ៉ាក់សាំងដែលយើងនឹងទទួលបានគឺមានកំណត់ – ខ្លះប្រហែលជាមិនលក្ខណ្ឌតម្រូវរបស់យើងផង។ ប៉ុន្តែសព្វថ្ងៃនេះ យើងមានវ៉ាក់សាំងបន្ថែមទៀត។ យើងអាចនិយាយបានថា យើងបានចែកចាយវាយ៉ាងហ្មត់ចត់ និងឈានដល់គោលដៅរបស់យើងក្នុងការចាក់វ៉ាក់សាំង។ ចំណែកការបរិច្ចាគវិញគឺអាស្រ័យលើអ្នកបរិច្ចាគថាមានចេតនាអ្វីខ្លះ? ប៉ុន្តែនៅពេលដែលយើងចេញចរចា វាភាគច្រើនត្រូវដោះដូរ។ ប្រសិនបើយើងត្រូវការវ៉ាក់សាំងច្រើន តើប្រទេសដែលកាន់កូតាវ៉ាក់សាំង ហើយមិនបន្ទាន់អាចប្តូរវ៉ាក់សាំងមកយើងបានទេ? ហើយយើងនឹងប្តូររបស់យើងទៅពេលក្រោយ។

-(កិច្ចសម្ភាសន៍ខ្លី) វេជ្ជបណ្ឌិត Chawetsan Namwat – ប្រធានផ្នែកគ្រប់គ្រងស្ថានភាពជំងឺក្នុងគ្រាអាសន្នថា ជាមួយនឹងការមកដល់របស់ Omicron ប្រទេសជាច្រើនបានចាប់ផ្តើមនិយាយអំពី ដូសជម្រុញទី៣ ដូច្នេះប្រទេសថៃក៏ដូចគ្នាដែរ។ យើងនឹងបញ្ចូលវាជាមួយផែនការដើមរបស់យើង។ ឥឡូវនេះ យើងមានវ៉ាក់សាំងសម្រាប់វាហើយ។ ហើយយើងគ្រោងនឹងទិញច្រើនជាង 120 លានដូសនៅឆ្នាំ 2022។

ADVERTISEMENT
Next Post
ថ្វីបើប្រើដុំធ្យូងអនាម័យក៏ដោយ ក៏ខ្យល់ពុលគ្របដណ្ដប់លើទីក្រុងអ៊ូឡង់បាតារ

ថ្វីបើប្រើដុំធ្យូងអនាម័យក៏ដោយ ក៏ខ្យល់ពុលគ្របដណ្ដប់លើទីក្រុងអ៊ូឡង់បាតារ

ប្រទេសម៉ុងហ្គោលីបើកដំណើរការហាងកែឆ្នៃសំរាមដំបូងគេ

ប្រទេសម៉ុងហ្គោលីបើកដំណើរការហាងកែឆ្នៃសំរាមដំបូងគេ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!