⭕️រកឃើញហើយ តែយឺតពេលហើយ ✍🏻• បន្ទាប់ពីការរ៉ុករក អស់រយៈពេលយ៉ាងយូរ តាំងពីល្ងាចថ្ងៃទី២៤ ឈានមដល់ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ទីបំផុត សពក្មេងស្រី វ័យ១២ឆ្នាំ ដែលបានលិចលង់ក្នុងទឹក ក្នុងព្រឹត្ថិការណ៍ លិចទូកដ ត្រូវបានរកឃើញហើយ ( R.I.P )។ • សូមរម្លឹកថា៖ យ៉ាងហោចណាស់មនុស្សជិត២០នាក់ និងម៉ូតូ៦គ្រឿង ត្រូវបានធ្លាក់ទឹក ក្នុងហេតុការណ៍លិចទូកដ នៅស្ពានអូងគោ ស្រុកកោះសុទិន្ទ ខេត្តកំពង់ចាម។ • នៅក្នុងនោះមនុស្សជាច្រើននាក់ត្រូវបានជួយសង្គ្រោះ...
Read moreថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានដំណឹងដ៏សែនចម្លែកនិងព្រឺរោម! ក្មេងស្រីវ័យ១២ឆ្នាំម្នាក់មិនទាន់ស្វែងរកឃើញ ក្រោយទូកដលិចនៅស្ពានអូងគោ ស្រុកកោះសុទិន្ទ • យ៉ាងហោចណាស់មនុស្សជិត២០នាក់ និងម៉ូតូ៦គ្រឿង ត្រូវបានធ្លាក់ទឹក ក្នុងហេតុការណ៍លិចទូកដ នៅស្ពានអូងគោ ស្រុកកោះសុទិន្ទ ខេត្តកំពង់ចាម។ • នៅក្នុងនោះមនុស្សជាច្រើននាក់ត្រូវបានជួយសង្គ្រោះ នៅឡើយតែក្មេងស្រីវ័យ១២ឆ្នាំម្នាក់មិនទាន់ស្វែងរកឃើញនះទេ។ • តាមការឲ្យដឹងពីចៅអធិការវត្តបានអោយដឹងថា៖ ខ្មែរឥស្លាមជំនាញខាងមុជទឹកជាច្រើននាក់បានព្យាយាមសង្គ្រោះ និងរុករក ប៉ុន្តែស្រាប់មានហេតុភេទចម្លែកបានកើតឡើង ខ្សែអ៊ុកស៉ីសែនរបស់ពួកគេ (ខ្មែរឥស្លាម) ត្រូវបានដាច់ទាំងអស់ ដែលធ្វើអោយ ក្រុមអ្នកមុជទឹក មានការភ័យខ្លាច នាំគ្នាទៅវិញអស់។...
Read more១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍ និងបណ្តឹងប្រចាំថ្ងៃ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ...
Read moreវេលា ម៉ោង ១០និង៣០ នាទី ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយ ទទួល បាន ព័ត៌មាន ពី ប្រជានេសាទ បាន រកឃើញ មនុស្ស ០១នាក់ ភេទប្រុស និង សាកសព អណ្ដែត ទឹក ០១នាក់ ភេទ ស្រី នៅ ត្រង់ ចំណុច និយាមកា...
Read moreនារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បាន ប្តឹ ង ចោ ទ ប្រកាន់យុវជនជាសង្សារដែលស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៤នាក់ដែលបានណាត់នាងមកជួបនៅមុខបន្ទប់ហើយអូសនាងចូលក្នុងបន្ទប់ធ្វើសកម្មភាព រំ .លោ .ប បាន ស ម្រេ ច ទាំង៤នាក់ ត្រូវកម្លាំងនគរបាល ឃា ត់ បាន៣នាក់ គេ ច ខ្លួនម្នាក់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួន៣នាក់នោះរួមមាន ៖១-ឈ្មោះ...
Read moreករណីលិចទូកនៅលើផ្ទៃសមុទ្រ មានជនរងគ្រោះ២៣នាក់ទៀតកំពុងបាត់ខ្លួន, រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសឧបត្ថម្ភថវិកាជូនអ្នកសង្គ្រោះ ដែលរកឃើញជនរងគ្រោះម្នាក់ ទទួលបានថវិកា២លានរៀល។ ករណីលិចទូកស្ថិតនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ មានជនជាតិចិនចំនួន៤២នាក់នៅលើទូកនោះ ប៉ុន្ដែសង្គ្រោះបានចំនួន១៨នាក់ ខណៈចំនួន២៣នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំងអង្គភាពបង្រ្កាប ចំនួន១៦នាក់ និងមធ្យោបាយចំនួន២គ្រឿង (១.៦០០សេស១គ្រឿង និង៧០០សេស ១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់ ខណៈ២៣នាក់ទៀតរកមិនទាន់ឃើញនៅឡើយទេ។ ជាមួយគ្នានេះ...
Read moreនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង០០ នាទី កម្លាំងការិយាល័យបានធ្វើការបង្ក្រាបជាក់ស្តែងokay នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ ១៤១ ភូមិ ៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់បាន ៤នាក់១-ជនសង្ស័យឈ្មោះ TRAN TINHUY ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ វៀតណាម២-ឈ្មោះ NGUYEN VAN VO ភេទប្រុស...
Read moreខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ អង្គភាពការពារកុមារ CPU បានបង្ហោះនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រមសម្រេចកាត់ទោស បុរសអាយុ ៣២ឆ្នាំម្នាក់ ឱ្យជាប់ពន្ធធនាគារអស់មួយជីវិត ពីបទរំលោភ និងសម្លាប់ ទៅលើកុមារីអាយុ១៣ឆ្នាំម្នាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង ខណៈកុមារីរងគ្រោះ បានចេញទៅរកកង្កែប នៅឯវាលស្រែនៅវេលាម៉ោង...
Read moreខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លា.ប់នៅក្នុងរថយន្តម៉ាកព្រូសមួយគ្រឿង ដែលមានសភាពហើមស្អុយទៅហើយធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩យប់ថ្ងៃទី១៤ កញ្ញា នៅក្បែរផ្សារទំនើប «ភូពុយ» ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង តែសមត្ថកិច្ចហាក់មានការស្ទាក់ស្ទើរ ក្នុងការសន្និដ្ឋានអំពីមូលហេតុ ។ បើតាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ប៉ិន សោភា អាយុ៣៤ឆ្នាំ ជាអ្នកគួកជេរដីឡូត៍ មានទីលំនៅក្នុងភូមិត្រពាំងជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះបានដេកស្លា.ប់នៅក្នុងរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BQ-1371 ដែលមានសភាពហើមស្អុយទៅហើយ។ ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ច...
Read moreខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនដៃដល់ដែលយកខ្សែរឹ.ត.កសម្លា.ប់ក្មេងប្រុស ដោយសារតែមូលហេតុ រូបគេខឹងនឹងជនរងគ្រោះកាលពី២ខែមុន រឿងជនរងគ្រោះប្រើមិនបាន និងត.មាត់ដាក់ជនសង្ស័យនោះ ពេលនេះត្រូវដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ឃា.តកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» តាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។ ដែលប្រព្រឹត្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង៣៤នាទីរសៀល នៅចំណុចទំនប់បឹងខ្វែង ក្នុងរោងខ្យូសលំហែកាយ ស្ថិតក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល។...
Read more