សង្គម

បណ្ដេ-ញជ-នបរទេសចំនួន៦៦នាក់ដែលល្មើសច្បាប់នៅកម្ពុជា លួ.ចឆ្លងដែ.នខុ.សច្បា.ប់និងត្រូវហា.មឃា.ត់មិនឲ្យចូលមកប្រទេសកម្ពុជារយៈពេល៣ឆ្នាំ

ភ្នំពេញ៖ យោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ កញ្ញានេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេលពីរ ថ្ងៃ ពោលគឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជន បរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ញាតិ ក្នុងនោះជនជាតិថៃចំនួន៦៤នាក់ (ស្រី២៥នាក់) ជនជាតិឥណ្ឌាចំនួន ០១នាក់ (ប្រុស) និងជនជាតិនីហ្សេរីយ៉ាចំនួន០១នាក់ (ប្រុស) ចេញពីព្រះរាជាណា ចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា...

Read more

អនិច្ចាខេត្តបន្ទាយមានជ័យលិចខ្លាំងរហូតប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៧០០០គ្រួសាររងគ្រោះនិងបណ្តាលឱ្យមនុស្ស៤នាក់បាត់បង់ជីវិត

បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នំា២០២២ គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង កន្លងមក ដល់ថ្ងៃនេះ (ដោយបាតុភូតវិសម្ពាធ, រដូវវស្សា, ទឹកធ្លាក់មកពីខ្សែទឹក ខាងលើ តាមប្រព័ន្ធផ្លូវទឹកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រ នានា ក្នុងភូមិសាស្ត្រ ,ទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យ ,ទឹកធ្លាក់មកពីប្រទេសថៃ និង ចុងក្រោយនេះ ទឹកភ្លៀង បង្កពីឥទ្ធិពលនៃព្យុះមូស្សុងណូរូ) បានប៉ះពាល់លើក្រុង-ស្រុក ចំនួន៥ រួមមាន ស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ...

Read more

នាងអើងនាងនួន! បេះដូងមួយចិត្ត២ ជីវិតនាងមានប្តី២សល់កូន១ ដល់យូ-រៗស្រា-ប់តែប្តីទី២ កា-ប់ក្បាលប្តីទី១ ព្រោះតែនាង… 

កំពង់ស្ពឺ : ជីវិតគ្រួសារដែលមិនងាយមាន ប្តីពីរប្រពន្ធមួយ រួមរស់នៅជាមួយគ្នា ជាច្រើនឆ្នាំមកហើយយ៉ាងសុខស្រួលមិនដែលមានទំនាស់ ស្រាប់តែមានរឿងរ៉ាវក្នុងគ្រួសារបន្តិចបន្តួច ប្តីចុង បានវា..យប្តីដើម ជាមួយនឹងខ្នង កាំ..បិ.ត..ផ្គា..ក់ បណ្តាលឲ្យរ..បួ. ស..បែ.ក..ក្បា..ល..ហូរ ឈា..ម។ ហេតុការណ៍ប្តីចុង វា..យប្តីដើមនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើ តឡើង នៅចំណុចក្នុងក្រុមហ៊ុន H L H ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៩និង៣០ នាទី យប់ថ្ងៃទី២៧...

Read more

ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅសម្លាប់ញាត់ក្នុងវ៉ាលីបោះចូលក្នុងទន្លេមេគង្គប្រទេសថៃ

ថៃ៖ ភ្ញាក់ផ្អើលជាខ្លាំងក្រោយប្រទះឃើញសពក្នុងវ៉ាលីក្នុងទន្លេមេគង្គប្រទេសថៃ ដោយហេតុការណ៍ នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងទឹកដី ខេត្តនគរភ្នំ ប្រទេសថៃ។ បើតាមការរៀបរាប់ពីកម្លាំងយោធាជើងទឹកមួយរូប ដែលប្រចាំការនៅលើផ្ទៃទឹក ត្រង់ចំណុចកើតហេតុខាងលើ បានបញ្ជាក់ថា លោកបានឃើញវ៉ាលីនេះ អណ្តែតមកនឹងទើរក្បែរទីតាំងរបស់លោករយៈពេល ២ ថ្ងៃមកហើយៗលោកក៏មិនបានចាប់អារម្មណ៍ដែរ។ មន្ត្រីយោធារូបនេះបានបន្តថា លុះនៅរសៀលម្សិលមិញនេះ វ៉ាលីបានអណ្តែតចូលមកជាប់នឹងកប៉ាល់របស់លោក ទើបលោក និងមន្ត្រីផ្សេងទៀត បានយកកូនកាំបិតមកវះមើល ខណៈដែលចុងកាំបិតវះដាច់បន្តិច ក៏ស្រាប់តែឃើញអាវទ្រនាប់មនុស្សស្រី ព្រមទាំងមានក្លិនស្អុយសាយភាយចេញមកផង...

Read more

សម្ដេចតេជោ ៖ មន្ដ្រីរដ្ឋាភិបាលឬអ្នកវិនិយោគ ពេលទៅអាមេរិក កុំយកអ្នកផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅទីនោះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានក្រើនរំលឹកដល់មន្ដ្រីរាជរដ្ឋាភិបាល ឬអ្នកវិនិយោគថា រាល់ពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ត្រូវធ្វើឡើងដោយភាពត្រឹមត្រូវ កុំឆ្លៀតយកមនុស្សផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅអាមេរិកតែម្តង ហើយលែងមកកម្ពុជាវិញ ។ សម្តេចបើមានករណីនេះ នឹងធ្វើឲ្យអាមេរិកដាក់ទណ្ឌកម្មទាំងអស់គ្នា ។ ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦» នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា គណៈប្រតិភូកម្ពុជាពេលធ្វើដំណើរទៅអាមេរិក គឺមានទិដ្ឋាការត្រឹមត្រូវ ប៉ុន្ដែគណៈប្រតិភូខ្លះឆ្លៀតដាក់មនុស្សទៅជាមួយ ដែលមនុស្សទាំងនោះទៅដល់អាមេរិកហើយ អត់ព្រមត្រឡប់មកកម្ពុជាវិញ។ សម្ដេចតេជោបញ្ជាក់ថា...

Read more

សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបល្បែងស៊ីសង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែងស៊ីសង នឹងអាចចូលរួមចំណែកក្នុងកាត់បន្ថយការជួញដូរ មនុស្សបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព និងជួយឱ្យប្រជាពលរដ្ឋសន្សំបានប្រាក់កាស និងរស់នៅប្រកបដោយសុខដុមរមនា ជាមួយគ្នា។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ជាមួយនឹងយុទ្ធនាការមានគោលដៅជាក់លាក់ ដែលយើងបាននឹងកំពុងធ្វើរួមមកហើយនេះ និងបន្តធ្វើតទៅទៀត...

Read more

សម្តេចតេជោ ហ៊ុន សែន៖ ការជួញដូរមនុស្សជាបញ្ហាសកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេសដើម្បីប្រយុទ្ធប្រឆាំង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការជួញដូរមនុស្ស បានក្លាយទៅជាបញ្ហាសកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេស ដើម្បីប្រយុទ្ធប្រឆាំង។ ការលើកឡើងរបស់ សម្តេចតេជោ បានធ្វើឡើងស្របពេលដែលកម្ពុជា បើកយុទ្ធនាការយ៉ាងក្តៅគគុកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស កម្លាំងពលកម្ម និងត្រួតពិនិត្យជនបរទេសដែលមករស់នៅ និងធ្វើការខុសច្បាប់ នៅក្នុងប្រទេស ដោយក្នុងនោះមានការរំដោះជនរងគ្រោះ និងឃាត់ខ្លួនជនល្មើសជាច្រើននាក់។ ថ្លែងក្នុងពិធីបើក «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ទាក់ទងនឹងការជួញដូរមនុស្ស...

Read more

សម្តេចតេជោ ហ៊ុន សែន សូមណូមពរប្រជាពលរដ្ឋឈប់លេងល្បែងបន្តទៀតទៅ ល្បែងមិននាំមកនូវជោគជ័យណាមួយសម្រាប់ខ្លួនឯងនិងគ្រួសារនោះទេ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានណែនាំដល់សមត្ថកិច្ច ចុះបង្ក្រាបល្បែងត្រូវរកឲ្យឃើញនូវមេខ្លោងធំ ព្រោះនេះ ទើបជាគោលដៅពិតប្រាកដ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់់យ៉ាងដូច្នេះថា...

Read more

អនិច្ចាជីវិតអ្នកស្រែស្រុកភ្នំព្រឹកខេត្តបាត់ដំបង ពេលនេះលិចលង់អស់ហើយ! អគុណដល់បងៗកងកម្លាំងចុះជួយសង្គ្រោះទាន់ពេលវេលា

(បាត់ដំបង)៖ វរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន៥០នាក់ ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទាន់សភាពការណ៍ នៅចំណុចស្រែមួយរយ ស្ថិតនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ វរសេនីយ៍ត្រី ម៉ែន ម៉ូលី បានរាយការណ៍ថា អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ លោកបានដឹកនាំកម្លាំងភ្លាមៗចុះដល់គោល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជន់លិចស្ថិតនៅក្មុងភូមិសាស្ត្រខាងលើ ចំនួន២៨គ្រួសារ...

Read more
Page 8 of 23 1 7 8 9 23
error: Content is protected !!