តារា

ពុទ្ធោ! ធ្វើដល់ឧកញ៉ាហើយនៅគេប្រកាសទារលុយក្តែងៗទៀត! ឧកញ៉ា លាន អាហ្វ្រីលគីនីន ត្រូវម្ចាស់បំណុលក្តៅក្រហាយត្រៀមប្តឹងលោក

ភ្នំពេញ៖ ពិតជាមិននឹកស្មាន ផ្ទុះដំណឹងចម្លែកនិងចាប់អារម្មណ៍ជាខ្លាំងនៅបណ្តាញសង្គម ដោយមានបុរសម្នាក់ហ៊ានធ្វើការប្រកាសនិងជូនដំណឹងទៅដល់ឧកញ៉ាល្បីឈ្មោះ ដែលជាអតីតសិល្បករម្នាក់គឺ លោក អាហ្វ្រីលគីនីន ដោយបានជំពាក់លុយរបស់បុរសម្នាក់ក្នុងទំហំទឹកប្រាក់ជាង៣ម៉ឺនដុល្លារ។ អ្វីដែលនោះ ម្ចាស់បំណុលបានធ្វើការប្រកាសដំណឹងឱ្យសាមីខ្លួន ដើម្បីចូលខ្លួនដោះស្រាយ ព្រោះកញ៉ាឧកញ៉ា លាន អាហ្វ្រីលគីនីន រូបនេះបានគេចវេសជាលើក រហូតធ្វើឱ្យម្ចាស់បំណុលទ្រាំនឹងទង្វើខូចបែបមិនបាន ក៏ប្រកាសនិងត្រៀមរៀបចំចាត់ការតាមផ្លូវច្បាប់ផងដែរ។ ម្ចាស់បំណុលនោះ មានឈ្មោះថា បេ សិក្ខារិទ្ធ “Sekharith Be” ដោយលោកបានសរសេរថា “សូមជូនដំណឹងដល់ឈ្មោះ លាន អាហ្រ្វីលគីនីន ចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំដោយហេតុថា បុគ្គលខាងលេី បានចេញសែកអត់លុយ...

Read more

ឧកញ៉ា ខេម សិរីមន្ត បោះទុនរាប់លានដុល្លារតែប្រកាសលក់ដីឡូតិ៍តម្លៃទាប់ទីផ្សារមិនដែលធ្លាប់មានក្នុងទឹកដីខេត្តសៀមរាប 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោកឧកញ៉ា ខេម សិរីមន្ត និងលោកជំទាវភរិយា បានរៀបចំអបអរសម្ពោធការិយាល័យកណ្តាលក្រុមហ៊ុនអចលនាទ្រព្យ “ខេមសិរីមន្ត រៀលអ៊ីស្ទេតឌីវេឡុភើរ ឯ.ក” នៅជាប់ចំការព្រីងវត្តសំរោងអណ្តែត សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកឧកញ៉ា ខេម សិរីមន្ត បានថ្លែងក្នុងពិធីឱ្យដឹងថា មូលហេតុដែលបើកសម្ពោធការិយាល័យអចលនាទ្រព្យ “ខេមសិរីមន្ត រៀលអ៊ីស្ទេតឌីវេឡុភើរ ឯ.ក” ដោយជាសម្រួលសម្រាប់ឪពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មកពិនិត្យគម្រោងលក់ដីឡូតិ៍និងជួបភ្នាក់ងារអចលនាទ្រព្យរបស់លោក ដែលអាចទិញដីក្នុងគម្រោងអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប ខណៈលោកបានប្រកាសការលក់ដីឡូតិ៍តម្លៃទាប់ទីផ្សារមិនដែលធ្លាប់មានក្នុងទឹកដីស្រុកពួកខេត្តសៀមរាប ជាប់នឹងក្រុង ត្រឹមតម្លៃ១,៧០០ដុល្លារ។...

Read more

ព្រឺរក្បាលនិងភ្ញាក់ផ្អើលទាំងអស់គ្នា! ពេលរូបថតនិងសារចម្លែកៗ តេងម៉ូ លេចឡើង

ភ្នំពេញ៖ ពិតជាព្រឺរក្បាលនិងភ្ញាក់ផ្អើលទាំងអស់គ្នាមែននៅពេលប្រទះឃើញ គណនីហ្វេសប៊ុក “តេងម៉ូ” បានបង្ហោះរូបថតចម្លែកនិងកម្រ ចំនួនពីរសន្លឹកដែលគ្មានអ្នកណាមានឡើយ ធ្វើឱ្យកក្រើកនៅលើបណ្តាសង្គមប្រទេសថៃ ខណៈពិធីបូជាសពរបស់តារាសម្តែងថៃ តេងម៉ូ និដា នឹងត្រៀមធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះហើយ។ នៅលើបណ្តាញសង្គមថៃ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលប្រជាពលរដ្ឋក៏ដូចជាអ្នកគាំទ្រនាំគ្នាឃើញការបង្ហោះរូបថតចម្លែកនិងដ៏កម្រ អមដោយអត្ថន័យដ៏រន្ធត់ផងដែរ ហើយជាពិសេសនោះ ការបង្ហោះរូបភាពទាំំងនេះ ចេញពីគណនីហ្វេសប៊ុកដាក់ឈ្មោះថា “តេងម៉ូ” ទៀត។ រូបថតទី១ ដែលបង្ហោះនោះ គឺរូបថតឈរបែរខ្នងលើទូក មុនពេលកើតហេតុនៃការធ្លាក់ទឹកស្លាប់តារាសម្តែង តេងម៉ូត និដា កាលចុងខែកុម្ភៈ ។ រូបថតទី១នេះ...

Read more

បើសម្រស់ពិតស្រស់ស្អាតនិងផូរផង់ម្លឹងៗ រហូតផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម អ្នកណាក៏គិតថា អាយុខ្ទង់២០ឆ្នាំដែរ

(ភ្នំពេញ)៖ ពិតជាស្រស់ស្អាតគ្រប់ style មែន ទេវតាឆ្នាំថ្មី ដែលល្បីនៅលើបណ្តាញសង្គម ថាមានសម្រស់ស្រស់ស្អាត ពេលនេះបានរំលេចសម្រស់កាន់តែស្រស់ស្អាតនិងកាន់តែក្មេង ដោយបានផ្លាស់ប្តូរមកតែងខ្លួន បែបយុវវ័យម៉ូដសក់ពីវែងមកខ្លី ជាមួយឈុតពណ៌បៃតង គឺពិតជាស្អាតកប់សារីតែម្តង។ រូបថតប៉ុន្មានសន្លឹក របស់ទេវតាឆ្នាំថ្មី ដែលបានរំលេចសម្រស់ជាមួយម៉ូដសក់នារីសម័យថ្មី សម្រស់កាន់តែស្រស់ស្អាត ឆក់បេះដូង និងការសរសើរមិនតិចទេពី អ្នកលេងបណ្តាញសង្គម។ បើទស្សនិកជនឬអ្នកគាំទ្រណា នៅមិនទាន់ស្គាល់នោះទេ ប្រាកដជាគិតថា គាត់មានវ័យ១៨ទៅ២០ឆ្នាំជាងប៉ុណ្ណោះ បើយោងតាមសម្រស់របស់គាត់ ប៉ុន្តែទស្សនិកជនទាំងអស់គ្នាដែលគិតបែបនេះគឺ គិតនឹងខុសហើយ។ នៅពេលដឹងពីអាយុពិតរបស់គាត់ ប្រាកដជាភ្ញាក់ផ្អើលនិងលាន់មាត់ជាមិនខាន។ ស្រីស្អាត សម្រស់ផូរផង់ម្នាក់...

Read more

សូមចូលរួមសោកស្តាយចំពោះ តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបាត់បង់ទាំងព្រមនូវឪពុកម្តាយរបស់នាងក្នុងពេលតែមួយភ្លេតទាំងមិននឹកស្មាន

ព្រះវិហារ៖ ពិតជារឿងអកុសលនិងសោកស្តាយជាពន់ពេកចំពោះ រថយន្ដរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ដែឡជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ឪពុកនិងម្ដាយបង្កើតរបស់នាង កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ នៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាន ឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ហើយគេស្គាល់ថា ជាឪពុក និងម្ដាយបង្កើត...

Read more

លេចអ្នកល្បីថ្មី មានរហ័សនាម “អភិកជនអន្ទង់វែងចានវែង” រាល់វិឌីអូមើលហើយផ្ទុះសំណើចនិងការគាំទ្រពីមហាជន (មានវិឌីអូពេញ)

ភ្នំពេញ៖ លេចអ្នកល្បីថ្មីដែលទទួលបានការគាំទ្រនិងសរសើរ ហើយជាពិសេសមហាជនជាច្រើននាំគ្នាពេញចិត្តនឹងលោកផ្ទាល់តែម្តង ដែលជាមនុស្សចេះកំប្លែងបែបស្ងួតៗ ឱ្យតែនិយាយម្តងៗ ធ្វើឱ្យមហាជនអស់សំណើចជាខ្លាំង មិនថា មនុស្សចាស់ឬក្មេងឡើង សុទ្ធតែចង់មើលវិឌីអូរបស់លោកនៅហ្វេសប៊ុកនិងតិកតុក។ លោកក៏ត្រូវបានមហាជននិងអ្នកគាំទ្ររបស់លោកហៅ “អភិកជនអង្ទន់វែងចានវែង” ដែលកំពុងផ្ទុះការគាំទ្រនៅលើតិកតុក រហូតមានមនុស្សមកស្គាល់នៅលើហ្វេសប៊ុកបន្ថែមទៀត។ ទន្ទឹមនឹងផងដែរ លោកត្រូវបានមហាជនតាមដាននិងតាមសង្កេតកាន់តែស្គាល់ច្រើននៅលើបណ្តាញសង្គម ហើយសូម្បីវិឌីអូវិធីលៀសខ្មែរ ដែលមានចំណងជើងថា “លៀសហាលអភិកជន” ក៏ត្រូវមហាជនចូលមើលនិងលាន់មាត់សរសើរទៅកាន់លោកផ្ទាល់ថា ពិតជាប្រសព្ទក្នុងរកវិធីធ្វើហើយ ចេះធ្វើរបបឆ្ងាញ់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ ចេះរកនឹកពាក្យនិយាយបកស្រាយ ធ្វើឱ្យមហាជនផ្ទុះសំណើចជាមួយនឹងលោកថែមទៀត។ https://www.youtube.com/watch?v=gIOosa8g9Ak នៅពេលកាន់តែល្បីខ្លាំង ទទួលបានការគាំទ្រពីមហាជនហើយនោះ គឺមានការចោទសួរ និងខ្លះទៀត ចង់ដឹងពីប្រវត្តិរបស់លោកថាតើលោកជានរណា?...

Read more

តារាចម្រៀង ព្រាប សុវត្ថិ ទទួលគោរពងារជាឧកញ៉ាដែលបង្ហាញខ្លួនជាសេដ្ឋីមានលុយវ៉ល់លានដុល្លារ

ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន សិល្បករកម្ពុជា ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។ ទន្ទឹមនឹងដំណឹងនេះ ទាំងមហាជននិងអ្នកសិល្បៈជាច្រើនបានសម្តែងការអបអសាទរដល់ តារាចំរៀងព្រាបសុវត្តិ ក្លាយជាឧកញ៉ា ក្រោយត្រូវបានព្រះមហាក្សត្រខ្មែរ ផ្ដល់គោរមងារជា «ឧកញ៉ា» ជាផ្លូវការ។សូមបញ្ជាក់ថា លោក ព្រាប សុវត្ថិ...

Read more

សូមទឹកចិត្តសប្បុរសធម៌! ថៅកែស្រីហាង QueenBee ធ្វើរឿងល្អនេះសម្រាប់អ៊ុំប្រុសចាស់ម្នាក់

ភ្នំពេញ៖ គ្រាន់បង្ហោះសារបង្ហាញពីអ៊ុំប្រុសវ័យចាស់ម្នាក់ ត្រូវបានជួយជ្រោមជ្រែងមានការងារធ្វើនិងអាចរកលុយបន្តចិញ្ចឹមជីវិតដ៏កំសត់របស់គាត់ បានល្អប្រសើរទៅមុខនោះ ក៏ត្រូវបានមហាជនជាច្រើននៅលើបណ្តាញសង្គមនាំគ្នាអាណិតអាសូរ និង អបអរដល់លោកអ៊ុំ។ ជាមួយគ្នានោះ អ្វីដែលពិសេសនោះ ទឹកចិត្តសប្បុរសធម៌របស់ថៅកែស្រីហាងតែទឹកដោះគោដ៏ល្បីឈ្មោះ QUEENBEE ដែលបានគិតគូរជួយជ្រោមជ្រែងអ៊ុំម្នាក់នេះមានការងារធ្វើ មិនឱ្យលំបាក ដោយគ្រាន់តែធ្វើជាសន្តិសុខយាមមុខហាង មើលថែទាំម៉ូតភ្ញៀវ និងទទួលបានកំរ៉ៃបន្តិចបន្តួចគ្រាន់ទិញបាយហូប ។ សប្បុរសជនដែលជាថៅកែស្រី QueenBee គឺជាអ្នកនាង ញៀវ យិនហ្គេច ដោយអ្នកគាំទ្រនិងមហាជនស្គាល់ថា ជានារីម្នាក់កាន់មុខជំនួញលើវិស័យភេសជ្ជៈដ៏ដោគជ័យ និងល្បីឈ្មោះជិត១០ឆ្នាំ ហើយអ្វីដែលមហាជនសរសើរមិនដាច់មាត់នោះ គឺអ្នកនាង មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ដូចតារា និងមុខមាត់ដូចកូនកាត់ឡើយ...

Read more

ពិតជាមិនធម្មតាមែនសុខៗស្រាប់តែអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ពិតជាមិនធម្មតាមែនសុខៗស្រាប់តែអ្នកឧកញ៉ាវ័យក្មេងគឺលោក ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច បានសម្រេចចិត្តឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២២ ដែលនេះជាសកម្មភាពសប្បរសធម៌ថ្មីទៀតក្នុងឆ្នាំ២០២២ ខណៈមហាជនចាត់ទុកអ្នកឧកញ៉ាវ័យក្មេងរូបនេះ ជាមនុស្សកំពូលពូកែទាំងរកស៊ីនិងមានទឹកចិត្តសប្បុរសធម៌ថ្លាថ្លៃ មិនចាញ់នរណាឡើយ។ សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច...

Read more

សម្ពោធជាផ្លូវការ “ប្រាថ្នា Lounge & Bistro” ថ្ងៃ៨មីនា, តារាចម្រៀង ពេជ្រ សូលីកា នឹងបង្ហាញខ្លួនធ្វើឱ្យកក្រើកក្នុងថ្ងៃពិសេស  

ភ្នំពេញ៖ ថ្ងៃ៨មីនា អបអរទិវាសិទ្ធនារីសកលលោក “ប្រាថ្នា Lounge & Bistro” នឹងរៀបចំកម្មវិធីអបអរសម្រាប់ភ្ញៀវអតិថិជន ឱ្យសប្បាយរីករាយជាមួយម្ហូបឆ្ងាញ់ៗ និងការកម្សាន្តជាច្រើន ដោយថ្ងៃពិសេសនេះផងដែរ ក៏ជាប្រកាសបើកសម្ពោធជាផ្លូវការតែម្តង ។ សម្រាប់កម្មវិធីពិសេសបើកសម្ពោធជាផ្លូវការ “ប្រាថ្នា Lounge & Bistro” នឹងមានការបង្ហាញខ្លួនតារាចម្រៀងស្រីដ៏ល្បីប្រចាំកម្ពុជាគឺអ្នកនាង ពេជ្រ សូលីកា ត្រៀមជួបអ្នកគាំទ្រនិងភ្ញៀវដែលមកភោជនីយដ្ឋាន “ប្រាថ្នា Lounge & Bistro” ។ តារាចម្រៀងស្រីរូបនេះនឹងនាំយកបទចម្រៀងពេញនិយមរបស់ខ្លួន ច្រៀងបើកសម្ពោធជាផ្លូវការសម្រាប់ “ប្រាថ្នា”។...

Read more
Page 9 of 13 1 8 9 10 13
error: Content is protected !!