Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ពិតជាមិនធម្មតាមែនសុខៗស្រាប់តែអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា

by KBN MEDIA
April 6, 2022
in តារា
924
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ភ្នំពេញ៖ ពិតជាមិនធម្មតាមែនសុខៗស្រាប់តែអ្នកឧកញ៉ាវ័យក្មេងគឺលោក ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច បានសម្រេចចិត្តឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២២ ដែលនេះជាសកម្មភាពសប្បរសធម៌ថ្មីទៀតក្នុងឆ្នាំ២០២២ ខណៈមហាជនចាត់ទុកអ្នកឧកញ៉ាវ័យក្មេងរូបនេះ ជាមនុស្សកំពូលពូកែទាំងរកស៊ីនិងមានទឹកចិត្តសប្បុរសធម៌ថ្លាថ្លៃ មិនចាញ់នរណាឡើយ។

សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ដែលបានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ដុល្លារ (ពីរលានដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជាតាមបណ្តាធនាគារដូចជា៖
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលមានលេខគណនីដូចខាងក្រោម៖

  • ប្រាក់រៀល៖ 100004348127
  • ប្រាក់ដុល្លារអាម៉េរិក ៖ 300001709996

សប្បុរសជនក៏អាចវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ដែលមានឈ្មោះគណនី ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY

  • គណនីប្រាក់រៀល ៖ 180 255 333
  • គណនីប្រាក់ដុល្លារអាម៉េរិក ៖ 180 255 168
    ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖
  • លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ 012 921 105
  • លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ 012 810 854
  • ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ 017 248 888

សូមរំលឹកថា អ្នកឧកញ៉ា ឡេង ណាវាតរ៉ា ជាបុគ្គលកជោគជ័យម្នាក់នៅវិស័យដ្លីធ្លី ហើយជាអ្នករកស៊ីដែលតែងតែមិនភ្លេចឡើយចំពោះការងារសប្បុរសធម៌ និងជួយទុក្ខធុរៈដល់ប្រជាពលរដ្ឋក្រីក្រ មិនថាកម្ពុជា ធ្លាប់ជុបទុក្ខរងវិបត្តិកូវិដ១៩រយៈពេល២ឆ្នាំ និងទឹកជំនន់ ឡើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនដែលមិននឹកភ្នែកឡើងគឺអ្នកឧកញ៉ាតែងតែបរិច្ចាកថវិកាច្រើនសន្ធឹកដើម្បីប្រជាពលរដ្ឋខ្មែរមានភាពល្អប្រសើរឡើងវិញ៕

ADVERTISEMENT
Next Post
អស្ចារ្យថ្ងៃចូលឆ្នាំទី១៥-១៦ សៀមរាបសង្ក្រាន្ត រៀបចំប្រដាល់ដ៏ធំទាំងថ្នាក់ជាតិនិងអន្តរជាតិ

អស្ចារ្យថ្ងៃចូលឆ្នាំទី១៥-១៦ សៀមរាបសង្ក្រាន្ត រៀបចំប្រដាល់ដ៏ធំទាំងថ្នាក់ជាតិនិងអន្តរជាតិ

លោកផ្កាយ២ គឹម ណារិទ្ធិ និងស្រ្តីម្នាក់ត្រូវចាប់ខ្លួនករណីឆបោកប្រាក់គេជិត ៥០ម៉ឺនដុល្លារ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!