Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

លោកផ្កាយ២ គឹម ណារិទ្ធិ និងស្រ្តីម្នាក់ត្រូវចាប់ខ្លួនករណីឆបោកប្រាក់គេជិត ៥០ម៉ឺនដុល្លារ

by KBN Journalist
April 14, 2022
in សង្គម
934
SHARES
15.6k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ខេត្តកំពង់ឆ្នាំង÷ គេចូលឆ្នាំខ្មែរដើរលេងលាន់! ស្រាប់តែកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ និង លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងពីករណី មិនគោរពសេចក្តីសម្រេចរបស់តុលាការ ។ លោកផ្កាយ2 គឹម ណារិទ្ធិ និងស្រ្តីម្នាក់ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនករណីឆបោកប្រាក់គេអស់ជិត ៥០ម៉ឺនដុល្លារ។

ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចលេីផ្លូវជាតិលេខ៥ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ខេត្តកណ្តាល ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ ភេទប្រុស អាយុ ៥៦ឆ្នាំ និងឈ្មោះ កែវ ស្រីវ៉ាង ហៅទេស មីនា ភេទស្រី អាយុ ៤៦ឆ្នាំ។

ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះដោយមានការសហការពីក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ណារិទ្ធិ និងឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី បម្រុងទៅយកប្រាក់កក់ពីចិនលក់ដីខ្យល់ចំនួន ៥០០០០ ដុល្លារ ក្រោយទទួលបានព័ត៌មានភ្លាមក៏បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាប់ខ្លួនបុគ្គលទាំងពីរនាក់ខាងលើនេះភ្លាម។ ការចាប់ខ្លួនបុគ្គលពីរនាក់នេះ ក៏មានដីការចាប់ខ្លួនរបស់តុលាការខេត្តកំពង់ឆ្នាំងស្រាប់ផង។

ការឃាត់ខ្លួនឈ្មោះ គឹម ណារិទ្ធិ និងកែវ ស្រីវ៉ាង នេះ គឺតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ុន ចំរើន ដោយ បុគ្គលទាំងពីរនេះ លួចយកដីដែលជាប់រក្សាការពារ និងលួចឃុបឃិតផ្តិតមេដៃពីឈ្មោះ នូ ណារ៉ុង ជាម្ចាស់ដីកំពុងជាប់ពន្ធនាគារនៅខេត្តកំពង់ឆ្នាំង ដើម្បីយកមកដើរលក់ និងបានឆបោកប្រាក់ឈ្មោះ ហ៊ុន ចំរើន ក្នុងទឹកប្រាក់៤០ ម៉ឺនដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ឈ្មោះ គឹម ណារិទ្ធ និងឈ្មោះ កែវ ស្រីវ៉ាង ថែមទាំង លួចយកទៅលក់បន្តអោយជនរងគ្រោះម្នាក់ទៀត ឈ្មោះ ទឹម សុខខេង ដោយបានទទួលប្រាក់កក់សរុប ៤០០០០ ដុល្លារអាមេរិក រួចក៏រត់គេចខ្លួនរហូតដល់បច្ចុប្បន្ននេះ។

តាមប្រភពផ្សេងទៀតបានឲ្យដឹងថាករណីឆបោកនេះ ឈ្មោះគឹម ណារិទ្ធិ និងឈ្មោះកែវ ស្រីវ៉ាងនេះ ក៏មិនមែនឆបោកប្រាក់គេលើកទី១ ដែល គឺឆបោកគេអស់ច្រើនដងច្រើនសារមកហើយ៕

ADVERTISEMENT
Next Post

ករណីឃាតកម្មរំលោភសម្លាប់នារីវ័យក្មេងម្នាក់ក្នុងភូមិយ៉ាងសាហាវព្រៃផ្សៃ ត្រូវសមត្ថកិច្ចបំបែកក្តីដឹងការពិតហើយ

បាញ់តដៃជាមួយសមត្ថកិច្ចមិនខ្លាចញញើតធ្វើឱ្យមន្ត្រីនគរបាល២នាក់ ស្លាប់គួរសង្វេកណាស់

បាញ់តដៃជាមួយសមត្ថកិច្ចមិនខ្លាចញញើតធ្វើឱ្យមន្ត្រីនគរបាល២នាក់ ស្លាប់គួរសង្វេកណាស់

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!