ភ្នំពេញ៖ ករណីឧកញ៉ា LoveRiya កំពុងល្បីនិងផ្ទុះនៅលើបណ្តាញសង្គមរបស់កម្ពុជា រងការរិះគន់និងខឹងសម្បារពីថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូរទៅទាំងប្រទេស ពាក់ព័ន្ធករណីល្មើសច្បាប់និងគ្មានក្រមសីលធម៌ជាច្រើនដូចជា ការតាំងខ្លួនមានងារជាលោកជំទាវ ទាំងគ្មានក្រឹត្ស, តាំងខ្លួនជាអ្នកបារមីស្នងរូបមានព្រះនាម ព្រះនាងឥន្ទ្រទេវី, មានងារជាឧកញ៉ាតែងតែប្រើប្រាស់សកម្មភាពបំពុលសង្គម ប៉ះពាល់កត្តិយសឧកញ៉ាទូទៅ ហើយចុងក្រោយបែកធ្លាយរឿងលួចស្នាដៃធ្វើបុណ្យសង់វិហារនិងផ្លូវក្នុងវត្តមួយដាក់ឈ្មោះខ្លួនឯង បន្លំឈ្មោះថ្នាក់ដឹកនាំកំពូល ត្រូវលោកជំទាវ ហ៊ុន ស៊ីណាត ចេញមុខបកអាក្រាត ហៅ LoveRiya ឧកញ៉ាជជុះ។

ករណីឧកញ៉ា LoveRiya ដែលជាអ្នកលក់អនឡាញលក់ផលិតផលគ្រឿងសម្អាងក៏ប៉ះពាល់និងរាលដាល ដល់បណ្តាអ្នកលក់អនឡាញទូរទៅជារាប់សិបនាក់ដែលល្បីៗនៅកម្ពុជាផងដែរ ប៉ុន្តែទោះបីជាយ៉ាងរឿងបុគ្គលអាក្រក់ មហាជនគួរបែកចែងឱ្យដាច់ ហើយបណ្តាញអ្នករកស៊ីអនឡាញនិងអ្នកលក់គ្រឿងសម្អាងថែរក្សាសម្រស់នៅកម្ពុជា ក៏មានអ្នកល្អៗនិងបុគ្គលរកស៊ីដោយក្រមសីលធម៌ជាច្រើនផ្សេងៗផងដែរ។

ដោយក្នុង CEO ជាបុគ្គលល្បីៗមានសម្រស់នៅក្មេងស្អាតនិងមានក្រមសីលធម៌ល្អទទួលការសរសើរពីមហាជននៅកម្ពុជាទាំង១០រូប សារព័ត៌មានយើងខ្ញុំសូមលើកយក លោកស្រី ទេព ម៉ាយ៉ា ដែលជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងថែរក្សាសម្រស់ S&Y Skin Care និងក្រុមហ៊ុនឆាកតន្ត្រី SP MEDIA ដោយលោកស្រីត្រូវបានចាត់ទុកជាស្រ្តីឆ្នើមម្នាក់ កំពុងក្តាប់ក្រុមហ៊ុនលើវិស័យមុខរបបចំនួនពីរ។

មូលហេតុអ្វីបានជា ជ្រើសរើស លោកស្រី ទេព ម៉ាយ៉ា មកនិយាយនោះ? ព្រោះតែលោកស្រី ទេព ម៉ាយ៉ា ត្រូវបានមហាជនស្គាល់ថា ជាអតីតអ្នកសិល្បៈម្នាក់ ដែលកើតចេញពីវិស័យបវរកញ្ញា ដោយ លោកស្រី ទេព ម៉ាយ៉ា ជាអតីតកញ្ញាឯកធម្មជាតិជំនាន់កាលពីឆ្នាំ២០១៧ ជាម្ចាស់ម្គុដស្រីស្អាត ហើយពេលនេះបានអភិវឌ្ឍន៍ខ្លួនក្លាយសហគ្រិនស្រ្តីវ័យក្មេង ហើយកំពុងរកស៊ីនិងដឹកនាំលើវិស័យអនឡាញផងដែរ ទទួលទាំងការសរសើរ និង ពេញចិត្តពីមហាជន ជាអគ្គនាយិការូបស្រស់ មិនចេះបំពុលសង្គមដូចគេ ដើម្បីលក់ផលិតផលគ្រឿងសម្អាងឱ្យដាច់នោះឡើយ។
អ្នកលក់គ្រឿងសម្អាងខ្លះ លក់ឡេខ្លះមួយចំនួនតូច ដើម្បីផលប្រយោជន៍ខ្លួនឯងនិងចង់ឱ្យលក់ដាច់ តែងតែបង្កើតមាតិ ឆ្កួតឡប់ ឬរើសយក BA តាមតិកតុក មកជាធ្វើមនុស្សបំពុលសង្គម មកផ្សាយធ្វើយ៉ាងណាឱ្យតែលក់ បានលុយ មិនខ្វល់ភាពសេចក្តីថ្លៃថ្នូរឬក្រមសីលធម៌ សុជីវធម៌ឡើយ។

ប៉ុន្តែក្រឡេងមកមើលអគ្គនាយិការូបនេះវិញលោកស្រី ទេព ម៉ាយ៉ា ផ្ទុយស្រឡះ ខុសគ្នាពីករណី LoveRiya ទៅវិញកំពុងល្បីឈ្មោះជាឧកញ៉ាជជុះ ហើយបើប្រៀបធៀបនឹងលោកស្រី ទេព ម៉ាយ៉ា កាន់តែដូចមេឃនិងដី តែម្តង ព្រោះទោះបីជារកស៊ីសាមញ្ញ មិនងារឧកញ៉ាដូច LoveRiya ក៏ពិតមែន តែមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក រហូតបើកក្រុមហ៊ុនចំនួនពីរក្នុងពេលតែមួយ ទាំងក្រុមហ៊ុនរៀបចំសម្លេងនិងឆាកតន្ត្រី SP MEDIA និងក្រុមហ៊ុនផលិតផលគ្រឿងសម្អាង S&Y Skin Care ខណៈពេលនេះ ឡេលាបខ្លួន TMY របស់លោកស្រីកំពុងផ្ទុះទីផ្សារ ទទួលគុណភាពពិត មិនដែលលឺមានបញ្ហាឡើយ។
កន្លងមកនេះ លោកស្រី ទេព ម៉ាយ៉ា ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើនចុះផ្សាយជា អគ្គនាយិកាក្រុមហ៊ុនដឹកនាំ ផលិតផលគ្រឿងសម្អាង S&Y Skin Care ដែលលក់ដាច់ ល្បីឈ្មោះមានទ្រព្យសម្បត្តិលំដាប់សេដ្ឋនីម្នាក់នៅស្រុកខ្មែរ តែលាក់មុខ លាក់មាត់ មិនចេះអួតអាង ឬ ឡើងអង្គុយ Live លើហ្វេសប៊ុក ស្រែកក្តែងៗថា ខ្លួនជាអ្នកមានឡើយ ព្រោះលោកស្រី ទេព ម៉ាយ៉ា ជាស្រ្តីមានសុជីវធម៌ល្អ ស្រលាញ់កត្តិយសស្វាមីគោរពក្រុមគ្រួសារ មិនចេះបង្កបញ្ហាអ្វីដល់សង្គមនិងជាពិសេសថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឡើយ។

សូមរំលឹកឡើងវិញប្រវត្តិរបស់ លោកស្រី ទេព ម៉ាយ៉ា ឱ្យដឹងថា លោកស្រីមានឈ្មោះដើមថា “ទេព ម៉ាយ៉ារ៉ែត” គឺជាកូនស្រីច្បង ក្នុងចំណោមបងប្អូនបង្កើត២នាក់ ហើយលោកស្រីជាក្មេងស្រីម្នាក់ ដែលមានការតស៊ូតាំងពីដឹងក្ដី ត្បិតនាងកើតក្នុងត្រកូលគ្រួសារមានជីវភាពក្រីក្រមួយ ក្នុងខេត្តកំពង់ឆ្នាំង ដោយឪពុកបានស្លាប់ចោល ជាច្រើនឆ្នាំមកហើយ។
ទោះបីជាគ្រួសារ មិនមានជីវភាពប្រសើរ ដោយយល់ឃើញថា ចំណេះវិជ្ជា គឺជារឿងសំខាន់ លោកស្រី ទេព ម៉ាយ៉ា បានព្យាយាមសិក្សា រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់។ ទន្ទឹមនឹងគ្នានោះដែរ នាងក៏បានចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយសារតែស្រឡាញ់សិល្បៈតាំងពីកំណើត។

កាលពីឆ្នាំ២០១៧ នាងបានប្រឡងជាប់ជាកញ្ញាឯកធម្មជាតិ ហើយបន្ទាប់មកក៏ចាប់ផ្ដើមមហាជនស្គាល់ជាបន្ត រហូតមានបណ្តាញសារព័ត៌មានជាច្រើនតាមដាននិងចុះផ្សាយពីជីវិតឯកជនរបស់លោកស្រីមកដល់នាពេលនេះបច្ចុប្បន្ននេះ។ ក្រោយពីជាប់ជាកញ្ញាឯកធម្មជាតិការងារសិល្បៈរបស់នាង ហាក់មិនសូវជាមានច្រើនឡើយ ភាគច្រើនបានត្រឹមតែថតស្ប៉ត ពាណិជ្ជកម្ម និងសំអាងការប៉ុណ្ណោះ ប៉ុន្តែទោះយ៉ាងណាស្រីស្អាតរូបនេះបែរជាល្បីខាងរកស៊ីទៅវិញ។ ការរកស៊ីរបស់នាងផ្តោតសំខាន់លើមុខជំនួញគ្រឿងសាឡន ដោយផ្តើមពីដើមទុនដំបូងរបស់នាង មានត្រឹមតែ១៣០ដុល្លារប៉ុណ្ណោះ។

លោកស្រី ទេព ម៉ាយ៉ា ចាប់ផ្ដើមរីកចម្រើននៅពេលដែលមានស្វាមីរៀបចំគ្រួសារ ហើយពួកគេទាំងពីរបានចេញមុខរកស៊ីជាមួយគ្នា ដោយបើកហាងគ្រឿងសម្អាងវិញម្ដង បន្ទាប់មកក៏ចេះតែជោគជ័យបន្តិចម្ដងៗ រហូតបានបង្កើតបានសាខាជាច្រើនកន្លែង ក្លាយជាក្រុមហ៊ុនធំមួយមកដល់សព្វថ្ងៃនេះ។

ក្រោយពីលោកស្រី ទេព ម៉ាយ៉ា និង ស្វាមីបានរៀបការជាមួយគ្នា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០មកការតស៊ូព្យាយាមហើយមានស្វាមីដ៏ឧត្តុងឧត្តមពូកែមើលថែភារិយាហើយនោះ បច្ចុប្បន្ននេះ លោកស្រី ទេព ម៉ាយ៉ា មានក្រុមហ៊ុនក្នុងដៃយ៉ាងតិច៣អាជីវកម្ម ហើយក្រុមហ៊ុនធំ២កំពុងផ្ទុះទីផ្សារមានការគាំទ្រខ្លាំងឡើងជាពិសេសក្នុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះតែម្តង ៕



ទស្សនាវិឌីអូ៖






Discussion about this post