Chat
HIGH STAR
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម
No Result
View All Result
HIGH STAR

ផ្ទុះការស្វែងរកមុខរបស់អ្នកជំនួញស្រីដ៏ល្បីឈ្មោះក្នុងប្រទេសថៃ ក្រោយរងគ្រោះមានតារាស្រីលំដាប់ប្រទេសខ្ចីគ្រឿងអលង្កាសរុបជិត២លានដុល្លារ (មានវិឌីអូ)

by KBN Journalist
February 5, 2025
in បុគ្គលល្បី
ផ្ទុះការស្វែងរកមុខរបស់អ្នកជំនួញស្រីដ៏ល្បីឈ្មោះក្នុងប្រទេសថៃ ក្រោយរងគ្រោះមានតារាស្រីលំដាប់ប្រទេសខ្ចីគ្រឿងអលង្កាសរុបជិត២លានដុល្លារ (មានវិឌីអូ)
925
SHARES
15.4k
VIEWS
Share on FacebookShare on Telegram
ADVERTISEMENT

ថ្មីៗនេះ មានការផ្ទុះពត៌មានពីកម្មវិធីប៉ុស្តិ៍ទូរទស្សន៏ GMM25 អំពីតារាស្រីដ៏ល្បីឈ្មោះ ម្នាក់ដែលល្បីនឹងការសម្ញែងទ្រព្យសម្បត្តិស្តុកស្តុម្ភចាយប្រាក់ជិត២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ តែត្រូវបានអ្នកបង្កើតកម្មវិធី GMM25 បកអាក្រាតពាក់ព័ន្ធនឹងការខ្ចីទ្រព្យសម្បត្តិរបស់គេប្រើប្រាស់ ក្នុងនោះក៏មានគ្រឿងអលង្កា ពីអ្នកជំនួញស្រីដ៏មានឥទ្ធិពលក្នុងប្រទេសថៃម្នាក់ទៅវិញ។

បើយោងតាមការផ្សាយផ្ទាល់ពីកម្មវិធីប៉ុស្តិ៍ទូរទស្សន៌មាននិយាយថា តារាស្រីរូបនេះបានខ្ចីគ្រឿងអលង្កានិងកាបូបប្រេនៗពីអ្នកជំនួញស្រីដ៏ល្បីឈ្មោះ លោកស្រី WASANA INTASANG ដែលគេស្គាល់ថាជាម្ចាស់ការប្រគុំតន្ត្រី Rolling loud ដ៏ល្បីលើពិភពលោក។ មិនតែប៉ុណ្ណោះ លោកស្រី WASANA INTASANG ត្រូវបានគេបង្ហេីបឱ្យដឹងថាជាម្ចាស់រោងចក្រផលិតគ្រឿងសំអាងដ៏ល្បីដែលស្តង់ដារធំជាងគេនៅប្រទេសថៃ គឺរោងចក្រ REVOMED GLOBAL ដែលមានសាខាចំនួន08 ប្រទេសរួមមាន៖ ប្រទេសថៃ ប្រទេសញ៉ូវសេឡែន ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសចិន នឹង ប្រទេសភូមា ផងដែរ ។

ចំពោះគ្រឿងអលង្កាដែលតារាស្រីបានខ្ចីរួមមាន ខ្សែករ ប្រេនម៉ាក Lotus ដែល មានតម្លៃជិត៦០ម៉ឺនដុល្លារ ដែលមានតែ១គត់នៅប្រទេសថៃ កាបូប Hermes ដែល មានតម្លៃជិត ៣០ម៉ឺនដុល្លារ នឹង របស់របរប្រើប្រាស់ផ្សេងៗដែលបានខ្ចីទៅហើយមិនបានសងត្រលប់មកវិញទាល់តែសោះ ។ ពត៌មាននេះធ្វើអោយមានការវែកញែក ពីសំណាក់មហាជន និង ប៉ុស្តិទូទស្សនជាច្រើន ក្នុងការតាមដានជីវិតការងារ នឹង ជីវិតឯក ជនរបស់លោកស្រី WASANA INTASNAG ។

គួរបញ្ជាក់ថា លោកស្រី WASANA INTASANG គឺអ្នកជំនួញដ៏ល្បីឈ្មោះនឹងមានឥទ្ធិ ពលយ៉ាងខ្លាំងនៅក្នុងពិភពអ្នកជំនួញក្នុងប្រទេសថៃ ។ លោកស្រីបានកាន់កាប់មុខជំនួញ នឹង ភាគហ៊ុន ១០០ភាគរយ តែម្នាក់ឯងគត់ ។ មិនតែប៉ុណ្ណោះ លោកស្រីក៏មាន មុខជំនួញនឹងក្រុមហ៊ុនរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជាផងដែរ គឺ REVOMED CAMBODIA ដែលជាក្រុមហ៊ុនទទួលផលិតគ្រឿងសំអាងនាំមុខគេ នឹង ស្តង់ដារលំដាប់ពិភពលោក៕

សូមទស្សនាវិឌីអូ៖

ADVERTISEMENT
Next Post
ក្រុមតារាខ្មែរនិងថៃទាំងប្រដាល់ទាំងពីវិស័យភាពយន្តនិងបុគ្គលល្បីៗរួមគ្នាប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ថ្ងៃ៨មីនា

ក្រុមតារាខ្មែរនិងថៃទាំងប្រដាល់ទាំងពីវិស័យភាពយន្តនិងបុគ្គលល្បីៗរួមគ្នាប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ថ្ងៃ៨មីនា

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក្លាយជាប្រធាន គណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជានិងជាអនុប្រធានគណះកម្មាធិការអាស៊ីប៉ាសុហ្វិកអន្តរជាតិ

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក្លាយជាប្រធាន គណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជានិងជាអនុប្រធានគណះកម្មាធិការអាស៊ីប៉ាសុហ្វិកអន្តរជាតិ

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 HIGH STAR (All Cambodia News)

No Result
View All Result
  • ទំព័រមុខ
  • សិល្បៈ វប្បធម៌ & កម្សាន្ត
  • តារា
  • បុគ្គលល្បី
  • សេដ្ឋកិច្ច & អាជីវកម្ម
  • ចំណេះដឹង
  • កីឡា
  • សង្គម

© 2025 HIGH STAR (All Cambodia News)

error: Content is protected !!